មានហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើផ្ទៃសមុទ្រស្ថិតនៅក្នុងប្រទេសស្រីលង្កា ខណៈពេលដែលក្រុមកងនាវាកំពុងតែយាមល្បាតនៅក្នុងតំបន់នោះ ដោយពួកគេបានប្រទះឃើញនូវសត្វដ៏ធំមួយកំពុងតែស្រវេស្រាវា ទើបពួកគេបានចូលទៅជិត ស្រាប់តែប្រទះឃើញសត្វដំរីដ៏ធំមួយបាននឹងកំពុងតែតស៊ូព្យាយាមដើម្បីរស់។ អ្វីដែលមិនគួរឲ្យជឿនោះគឺសត្វដំរីដ៏ធំមួយក្បាលនេះ ត្រូវបានទឹកទាញចូលទៅក្នុងជម្រៅសមុទ្រដ៏ជ្រៅដែលមានប្រវែង១០ម៉ាយពីផ្ទៃដី ហើយវាក៏ខំប្រឹងប្រែងដោយយកប្រមោយទៅលើផ្ទៃទឹក ដើម្បីគេចផុតពីសេចក្តីស្លាប់ផងដែរ។
អានលម្អិត