ស្រីស្អាតម្នាក់ ស្រវឹងវង្វេងជារឿយៗ តែបានបុរសម្នាក់ជួយនៅយាមនាងរហូតដល់មានគេមក…
យោងទៅតាមប្រភពហ្វេសប៊ុកមួយឈ្មោះ บิ๊กเกรียน បានរៀបរាប់ថា បុរសម្នាក់កំពុងតែជិះម៉ូតូទៅកាន់ផ្ទះសំបែងរបស់ខ្លួនស្រាប់តែប្រទះឃើញនារីម្នាក់អង្គុយសំកុកតាមចញ្ចើមផ្លូវពេលឃើញដូចនោះរូបគេក៏ឈប់ដើម្បីសួរនាំរួចនាងក៏បានប្រាប់ថានាងស្រវឹងហើយនាងកំពុងតែរង់ចាំមិត្តប្រុសរបស់នាងមកទទួល។ រួចរូបគេក៏ជួយទៅទិញទឹកឲ្យនាង និងជួយយកទូរស័ព្ទខលទៅមិត្តប្រុសនាងមិនតែប៉ុណ្ណោះរូបគេនៅរង់ចាំមិត្តប្រុសនាងទាល់តែមកដល់។ ពេលដែលមិត្តប្រុសនាងមកដល់បុរសរូបនោះក៏សួរមិត្តប្រុសនាងថា តើនាងស្រវឹងមកអង្គុយបែបនេះញឺកញាប់ទេគាត់ក៏ឆ្លើយថា “គឺតែងតែបែបនេះឯង” ហើយគាត់តែងតែមកយកមិត្តស្រីរបស់គាត់នៅទីនេះជារឿយៗ។បុរសចិត្តធម៌ក៏ប្រាប់ទៅមិត្តប្រុសនាងថា មើលថែនាងឲ្យល្អហើយកុំប្រហែសរបៀបនេះទៀតព្រោះសំណាងមិនមែនចេះតែមានទេថ្ងៃក្រោយមិនដឹងថាមានរឿងអីកើតឡើងទេដោយសារតែអាចនឹងមានមនុស្សអាក្រក់គេមានបំណងមិនល្អ៕
អានលម្អិត