សត្វ ខ្លែងស្រាក យំគឺមានន័យថានឹងមានមនុស្សឆាប់ស្លា ប់មែនឬ?
មកដល់ពេលបច្ចុប្បន្នអបិយជំនឿក៍នៅតែមានទៅលើ អារុក្ខអារក្ខអ្នកតា ជំនឿលើសត្វ ដែលដូនខ្មែរតែងមានជំនឿថាគឺសុទ្ធតែអាចធ្វើអោយមានការគ្រោះថ្នាក់ដល់អាយុជីវិត ហើយនិងការរស់នៅរបស់យើង។ដោយឡែកសត្វខ្លែងស្រាក គឺជាប្រភេទសត្វស្លាបដែលវាមានរូបរាងស្រដៀងទៅនឹងសត្វទីទុយ ដែលវាជាសត្វដែលចូលចិត្តចេញរកសុីនៅពេលយប់។ ហើយសត្វខ្លែងស្រាកនេះផងដែរ គឺដូនតារបស់យើងមានអបិយជំនឿរខ្លាំងណាស់ ដែលគេចាត់ទុកថា វាគឺសត្វដែលចង្រៃអ៊ុតត្បាត ដែលជាប្រផ្នូលមិនល្អ ដោយវាជាប្រផ្នូរអោយមនុស្សស្លាប់នៅក្នុងភូមិ។ មូលហេតុដែលដូនតាយើងមានអបិយជំនឿរបែបនេះព្រោះថា បើមានអ្នកណាឈឺធ្ងន់វាតែងតែបញ្ចេញសំលេងដ៍គួរអោយខ្លាច។ ដូច្នេះនៅពេលដែលវាយំម្តងៗ ចាស់តែងតែបណ្តេញវាចេញ និងធ្វើការជេរ ដាក់បណ្តាសារវា
អានលម្អិត