អ្នកកើតជំងឺទឹកនោមផ្អែម ស៊ែរបន្តផងចុះ!! ទឹកម្រះមានប្រសិទ្ធភាពបំផុតចំពោះជំងឺនេះ
វិធីធ្វើទឹកម្រះ៖ រកម្រះស្រស់មួយផ្លែ និងក្រូចឆ្មាមួយចំណិត អាចដាក់ម្សៅរមៀតបន្តិចក៏បាន។លាងផ្លែម្រះឲ្យស្អាត កោសយកគ្រាប់ចេញ និងចិតសំបកក្រៅបន្តិចចេញ។ ចិតម្រះជាចំណិតតូចៗ រួចរោយអំបិលបន្តិច និងម្សៅរមៀតពីលើ។ រក្សាទុកចោលមួយស្របក់ បន្ទាប់មកច្របាច់យកជាតិល្វីងចេញ។
ក្រោយពីច្របាច់អស់ជាតិទឹកហើយ យកម្រះទាំងអស់ទៅក្រឡុកនៅក្នុងម៉ាស៊ីនកិនទឹកផ្លែឈើដោយលាយជាមួយទឹកបន្តិចតាមចំណង់ចំណូលចិត្ត។អាចត្រងយកកាកចេញប្រសិនបើអ្នកគិតថាពិបាកពិសារ បន្ទាប់មកច្របាច់ក្រូចឆ្មារដាក់ ដើម្បីឲ្យមានរសជាតិមុតងាយស្រួលពិសារ។
ទឹកម្រះមិនមែនជាភេសជ្ជដែលមានឱជារសឆ្ងាញ់នោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ជាពិសេសសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមតែម្ដង។ ទោះបែបនេះក្ដី អ្នកមិនគួរទទួលទានម្រះលើសពី២ផ្លែក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបណ្ដាលឲ្យឈឺពោះ មិនស្រួលក្នុងខ្លួនជាដើមពីភាពល្វីងរបស់វា៕
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត