ងាយៗសោះ មិនចំណាយលុយច្រើនទេ!! ការឆ្ពុងកំចាត់ជាតិពុល ការពារការឡើងមុន និងធ្វើឲ្យសាច់មុខស្រស់ថ្លា
គ្រឿងផ្សំ ស្លឹកគ្រៃ ៦គល់-ទឹក ២លីត្រ-ក្រូចឆ្មារ ១ផ្លែ-អំបិល ១ស្លាបព្រាបាយ
វិធីធ្វើ ពុះស្លឹកគ្រៃជា២រួចកាត់ដុំៗ និងហាន់ក្រូចឆ្មារជាចំណិតស្តើងៗ ដាក់ដាំទឹក២លីត្រឲ្យពុះ រួចបង់ស្លឹកគ្រៃ ក្រូចឆ្មារ និងអំបិលចូល ហើយកូរ
-បន្ទាប់មកបន្ថយភ្លើងរម្ងាស់រយៈពេល១០នាទីដើម្បីឲ្យជាតិពីស្លឹកគ្រៃ និងក្រូចឆ្មារអស់
+វិធីប្រើ
-លើកឆ្នាំងដាំទឹកខាងលើមកដាក់លើតុ រួចយកកន្សែងធំមកគ្របលើក្បាលដោយឱនមុខចុះដាក់ឆ្នាំង
-កំឡុងពេលឆ្ពុងយកម្រាមដៃម៉ាស្សាថ្នមៗលើផ្ទៃមុខ ដោយរុញជារង្វង់ចុះឡើងៗ ដើម្បីឱ្យចំហាយឆ្ពុងជ្រាបចូលស្បែកមុខបានល្អ
វិធីឆ្ពុងកំចាត់ជាតិពុល-ការពារការឡើងមុន-និងធ្វើឲ្យសាច់មុខស្រស់ថ្លា
អសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ អ៊ាង សុផល្លែត