រំលងផុត ៤ ឆ្នាំហើយ ឧកញ៉ា ខេមរៈ សិរីមន្ត នៅអាល័យប្អូនស្រី ត្អូញត្អែរថានឹកខ្លាំងណាស់

គិតមកដល់ពេលនេះ រយៈពេល ៤ ឆ្នាំហើយ ដែលប្អូនស្រីជាទីស្រឡាញ់របស់ឧកញ៉ា ខេមរៈ សិរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ បានលាចាកលោកទៅគ្មានថ្ងៃត្រឡប់កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយបានបន្សល់នូវសេចក្ដីសោកសៅ ស្រណោះអាល័យពីក្រុមគ្រួសារ ជាពិសេសគឺ ឧកញ៉ា ខេមរៈ សិរីមន្ត ជារឿយៗតែងបង្ហាញក្ដីនឹករឮកជាខ្លាំងដល់ប្អូនស្រីជាទីស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះ ខេមរៈ ស្រីពៅ បានចាកចេញអស់រយៈពេលច្រើនឆ្នាំហើយក្ដី ប៉ុន្តែហាក់មិនអាចលុប ឬ កាត់បន្ថយនូវសេចក្ដីអាល័យចំពោះការបាត់បង់ប្អូនស្រីជាទីស្រឡាញ់ឡើយ ដែល

ថ្មីៗនេះ ក្នុងថ្ងៃគម្រប់ខួប ៤ ឆ្នាំនៃការចាកចេញរបស់ប្អូនស្រី គេឃើញ ឧកញ៉ា ខេមរៈ សិរីមន្ត កាន់តែបង្ហាញចិត្តនឹករឭកខ្លាំងចំពោះនាង ដោយឧកញ៉ា បានបង្ហោះរូបភាព ស្រីពៅ លើគណនីហ្វេសប៊ុកភ្ជាប់ជាមួយសារយ៉ាងរំជួលចិត្តថា ៖ «មកដល់ថ្ងៃនេះ ប្អូនស្រីពៅជាទីស្រឡាញ់បងបានទៅចោលបង ៤ ឆ្នាំហើយ នឹកប្អូនណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម បានចូលរួមបញ្ចេញមតិរំលែកទុក្ខជាមួយកំពូលតារាចម្រៀងរូបនេះ និង ជួយលើកទឹកចិត្តចំពោះឧកញ៉ាបន្តបន្ទាប់ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *