មិនធ្លាប់បានដឹងសោះ!! អាហារសំណព្វចិត្តរបស់កំពូលមេដឹកនាំផ្តាច់ការបំផុតទាំង ៨រូប នៅលើពិភពលោក

១) អតីតមេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក Kim Jong Il អាហារដែលលោក Kim Jong Il ចូលចិត្តគឺជាស៊ុបព្រុយត្រីឆ្លាម និងស៊ុបសាច់ឆ្កែ ដែលគាត់ជឿជាក់ថាវាផ្តល់ឱ្យគាត់នូវភាពស៊ាំ និងភាពអង់អាច ហើយគាត់ក៏ត្រូវបានគេនិយាយថាជាអតិថិជនធំបំផុតរបស់ Hennessy ផងដែរ។

គាត់មានក្រុមស្ត្រីមួយក្រុម ដែលមានតួនាទីត្រួតពិនិត្យគ្រាប់អង្ករទាំងអស់ឲ្យមានទំហំដូចគ្នា រូបរាងដូចគ្នា និងពណ៌ដូចគ្នា មុនយកទៅដាំបាយសម្រាប់គាត់។

២) មេដឹកនាំគណបក្ស Nazi លោក Adolf Hitler Hitler គឺជាមេដឹកនាំម្នាក់ដែលបរិភោគអាហារបួស (អាហារគ្មានសាច់) ហើយការបរិភោគបួសនេះត្រូវបានគេសន្និដ្ឋានថាជាហេតុផលមនោគមវិជ្ជា ។ ប៉ុន្តែវាក៏ប្រហែលពីគាត់ចង់បរិភោគអាហារគ្មានសាច់ ដើម្បីបន្ថយការរលាក និងជំងឺរ៉ាំរ៉ៃរបស់គាត់។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 Hitler បរិភោគតែដំឡូងបារាំង និងទំពាំងបាយជូរតែប៉ុណ្ណោះ។

ហ៊ីត្លែរមានក្រុមការងាសាកអាហារចំនួន ១៥នាក់ ប្រសិនបើគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានស្លាប់បន្ទាប់ពី ៤៥នាទីទេ ទើបគាត់បរិភោគអាហារទាំងនោះ។

៣) អតីតមេដឹកនាំនៃសហភាពសូវៀត លោក Joseph Stalin លោក Stalin ចូលចិត្តម្ហូបបែបប្រពៃណីហ្សកហ្ស៊ី ដែលជាប្រភេទអាហារដែលមានគ្រាប់ផ្លែវ៉ាល់ណាត់ ខ្ទឹមស ផ្លែ plums ផ្លែទទឹម និងស្រាជាដើម។ មានដឹងទេថា មួយក្នុងចំណោមមេចុងភៅផ្ទាល់ខ្លួនរបស់ស្តាលីន គឺជីតាលោក Vladimir Putin ដែលមានឈ្មោះថា Spiridon Putin។

៤) មេដឹកនាំបក្ស National Fascist និង ជាអតីតនាយករដ្ឋមន្ត្រីនៅអ៉ីតាលី លោក Benito Mussolini លោក Mussolini ចូលចិត្តតែអាហារសាមញ្ញប៉ុណ្ណោះ ហើយអាហារដែលគាត់ចូលចិត្តគឺខ្ទឹមសលាយជាមួយប្រេង និងទឹកក្រូចឆ្មាស្រស់។ គាត់គិតថាម្ហូបបារាំងជាអហារ “គ្មានតំលៃ”។ Mussolini ចូលចិត្តទទួលទានអាហារនៅផ្ទះជាមួយនឹងក្រុមគ្រួសាររបស់គាត់ ហើយអ្នកគ្រប់គ្នាត្រូវតែអង្គុយមុនពេលគាត់មកដល់។

៥) អតីតប្រធានាធិបតីអ៊ូហ្គង់ដា លោក Idi Amin Idi Amin គឺជាមនុស្សដែលចូលចិត្តពិសា ពពែដុត និងដំឡូងមី ណាស់។ ហើយគាត់ត្រូវបានគេរាយការណ៍ថាចូលចិត្តញ៉ាំក្រូចផងដែរ ដោយគាត់បានពិសាក្រូចចំនួន 40 ផ្លែក្នុងមួយថ្ងៃដោយជឿថាវាគឺជា “ថ្នាំជំនួយផ្លូវភេទធម្មជាតិ”។ ក្រោយមកនៅពេលដែលគាត់រស់នៅនិរទេសនៅអារ៉ាប៊ីសាអ៊ូឌីតគាត់ត្រូវបានគេរាយការណ៍ថាចូលចិត្តពិសា ភីហ្សា និងមាន់បំពង KFC (Kentucky Fried Chicken)។

៦) មេដឹកនាំនៅក្នុងរបប ខ្មែរក្រហម លោក ប៉ុល ពត ប៉ុលពត ចូលចិត្តពិសា សាច់ក្កាន់ ជ្រូកព្រៃ,ពស់, ផ្លែឈើ​ស្រស់, ស្រា​គោ​ញ៉ា​ក់, និង ស្រាថ្នាំ។ គាត់ក៏ត្រូវបានគេរាយការណ៍ថាចូលចិត្ត សម្លសាច់ពស់វែក ផងដែរ ។ បើយើងគិតមើលទៅ គាត់ចូលចិត្តសុទ្ធតែអាហារល្អៗ ប៉ុន្តែគាត់បែរជាឲ្យប្រជាជនរបស់ខ្លួនបរិភោគត្រឹមតែបបរ។

៧) អតីតប្រធានាធិបតីរ៉ូម៉ានី លោក Nicolae Ceaușescu Ceaușescu ជាអ្នកចូលចិត្តអាហារបួស ហើយគាត់បរិភោគតែអាហារណាដែលបានពិនិត្យយ៉ាងហ្មតចត់តែប៉ុណ្ណោះ នៅពេលដែលគាត់មើលឃើញថាអាហារនោះមិនបានពិនិត្យឲ្យបានល្អ ឬ មិនចូលចិត្ត គាត់នឹងចាក់អាហារនោះចោលទៅលើដីភ្លាម ហើយទាត់វាទៅឲ្យឆ្ងាយទៀត សូម្បីតែក្នុងកម្មវិធីធំៗក៏ដោយ ។

៨) អតីតប្រធានាធិបតីនៃប្រទេសហ្គីណេអេក្វាទ័រ លោក Francisco Macías Nguema គាត់ចូលចិត្ត Bhang ជាតែ ដែលផ្សំឡើងពី ស្លឹកកញ្ឆា , iboga ដាក់នៅក្នុងសំបកឈើដែលមានលក្ខណៈច្នៃប្រឌិត។ មានពាក្យចចាមអារ៉ាមថា Nguema គឺជាមនុស្សម្នាក់ដែលបានប្រមូលលលាដ៍ក្បាលនៅក្នុងទូរក្លាសសេរបស់គាត់៕

ប្រភព៖ den-sharing

Leave a Reply

Your email address will not be published. Required fields are marked *