ភ្ញាក់ផ្អើល!!! នាយករដ្ឋមន្រី្ត សៀងឡុង សារភាពថា ពេលនេះសិង្ហបុរីគ្មានសល់ដីអភិវឌ្ឍន៍ទៀតទេ
ក្នុងនាមជានាយករដ្ឋមន្ត្រីនាគសេដ្ឋកិច្ចនៅអាស៊ី លោកលី សៀងឡុង បានប្រកាសជាផ្លូវការក្នុងវេទិការសាធារណៈនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងច្នៃម៉ូតដ៏ល្បីឈ្មោះមួយថា ក្រោយផ្តាច់ខ្លួនពីសម្ព័ន្ធភាពម៉ាឡេស៊ីរយៈពេល៥០ឆ្នាំមកនេះ ខ្លួនបានអភិវឌ្ឍន៍ប្រទេសដល់កម្រិតទៅហើយ គ្មានសេសសល់ដីសម្រាប់អភិវឌ្ឍន៍ទៀតនោះទេ។
ហើយការអភិវឌ្ឍន៍បានសម្រេចគោលដៅនៃការរៀបចំទស្សនៈវិស័យរយៈពេល ៥០ឆ្នាំផងដែរ។ នេះបើយោងតាមការប្រកាសជាផ្លូវរបស់ស្ថាប័ននាយករដ្ឋមន្ត្រីផ្ទាល់កាលពីដើមខែមេសានេះ។
សិង្ហបុរីក្រោមការដឹកនាំរបស់មេដឹកនាំល្បីពេញពិភពលោកខាងអភិវឌ្ឍន៍ជាតិលោកលី ក្វាន់យូ បានដាក់ផែនការអភិវឌ្ឍន៍ជាតិរបស់ពេល៥០ឆ្នាំក្រោយពីបំបែកខ្លួនចេញពីប្រទេសម៉ាឡេស៊ី ខណៈធនធានធម្មជាតិក្នុងដែនដីរបស់ខ្លួន ក្រៅពីដី និងកំពង់ផែទឹកជ្រៅ ហាក់គ្មានអ្វីទាល់តែសោះ បានប្រែក្លាយជាប្រទេសជឿលឿនខ្លាំង គ្មានរនណាម្នាក់អាចស្មានដល់ទាល់តែសោះ ក្រៅពីសិង្ហបុរីខ្លួនឯង រហូតតជំនាន់របស់កូនប្រុសខ្លួន គឺលោកលី សៀងឡុង ជានាយករដ្ឋមន្ត្រីសិង្ហបុរីនាបច្ចុប្បន្ននេះ។
ការប្រកាសផ្លូវការរបស់លោកលី សៀងឡុង បានសង្កត់ធ្ងន់ថា សិង្ហបុរី បានសម្រេចគោលដៅនៃទស្សនៈវិស័យ៥០ឆ្នាំ ក្នុងការអភិវឌ្ឍន៍ជាតិ ហើយវាគ្មានសេសសល់ដីណា សម្រាប់អភិវឌ្ឍន៍ទៀតនោះទេ។
លោកនាយករដ្ឋមន្ត្រីបាន លើកឡើងនូវផែនការអភិវឌ្ឍន៍ប្រទេសឡើងវិញ សម្រាប់ទស្សនៈវិស័យ៥០ឆ្នាំទៅមុខទៀត ដូច្នេះមានន័យថា អភិវឌ្ឍន៍បន្ថែមលើអ្វីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។ ហើយមនុស្សជំនាន់ក្រោយ ជាពិសេសបញ្ញវន្តរបស់សិង្ហបុរីជំនាន់ក្រោយ ពិតជាដើរតួនាទីសំខាន់ក្នុងការដំណើរអនុវត្តទស្សនៈវិស័យដ៏អស្ចារ្យនេះ។
សូមបញ្ជាក់ថា សិង្ហបុរីមានផ្ទៃដីតូច តែការអភិវឌ្ឍន៍សំណង់អគារ តំបន់ពាណិជ្ជកម្ម ឬទេសចរណ៍បានធ្វើឱ្យសិង្ហបុរីក្លាយជាតំបន់ដ៏ទាក់ទាញមួយ សម្រាប់ការវិនិយោគ លំហែកាយ តំបន់រស់នៅបែបស៊ីវិល័យ គួរជាចាប់អារម្មណ៍សម្រាប់ពលរដ្ឋលើពិភពលោក៕