ស្រលាញ់អ្នកម៉ែ មើលថែគាត់ផង គាត់ចាស់ហើយ! សូម្បីតែចុងអំពិលក៏គាត់ហ៊ានឡើងដែរ ជីវិតចុងក្រោយរបស់ម៉ែក៏លះបង់ដើម្បីកូនដែរ
បើអាណិត បើស្រលាញ់ មើលថែគាត់ផងចុះ ពាក្យថា ម៉ែជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះម៉ែជាអ្នកមានព្រះគុណដ៏យ៉ាងធំក្រៃលែង គឺជាអ្នកឲ្យនូវជីវិត ឲ្យសេចក្តីស្រឡាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបានទទួលការសិក្សា។
ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន ហើយពាក្យ «ម៉ែ» គឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យដទៃទៀតនៅក្នុងជីវិតនេះ។ពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ ប្រជុំគុណក្រាស់ក្រៃជាងធរណី ពាក្យម៉ែពីរោះគ្របលើប្រឹថពី ល្អដូចគីរីពេញដោយរុក្ខា។
ព្រៃធំមានសត្វជាគ្រឿងលម្អ ភរិយាបវរលម្អស្តា ទ្វីបលោកល្អស្រស់ក៏ព្រោះសុរិយា សត្វក្នុងលោកាល្អព្រោះមានម៉ែ៕