ពិតជាល្អណាស់! សម្រាប់អ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែម ស្ពឹកមួយចំហៀងខ្លួន ងាប់សរសៃ

ពិតជាល្អណាស់សម្រាប់អ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែម អ្នកឈឺរ៉ាំរ៉ៃរាប់ឆ្នាំ អ្នកស្ពឹកមួយចំហៀងខ្លួន ងាប់សរសៃ ដើរពុំរួច លែងអស់សង្ឃឹមទៀតហើយ យើងសូមណែនាំវិធីធម្មជាតិមួយដែលមានប្រសិទ្ធភាពខ្ពស់។រុក្ខជាតិដែលត្រូវមានដូចជា៖ ដើមសុខឆ្មា ឬពុកមាត់ឆ្មា ម្អមស្រស់ និងក្រៀម​ ស្មៅក្រវ៉ាញជ្រូក សំបកខ្ទឹមស អំបិលដុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អាការៈជម្ងឺ របៀបផ្សំ និងវិធីប្រើប្រាស់ បងប្អូនយកដើមពុកមាត់ឆ្មា ១ដើម និងម្អមស្រស់ ៩ដើម បុកលាយទឹកដូង១ផ្លែ ច្រោះ ហើយហូប ២ថ្ងៃម្តង ពេលព្រឹកមុនទទួលទានអាហារ៣០នាទី ហាមធ្វើក្លាសេទុក ហាមហូបសល់ចាក់ចោល ហូបអស់តែដូង៧បានហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនត្រូវហូបថ្នាំដាំបន្តរហូតអស់ថ្នាំ ហើយយកដើមពុកមាត់ឆ្មាចិញ្ច្រាំហាលឲ្យស្ងួត ៣០ដើម សំបកខ្ទឹមស៣០ដុំ ស្មៅក្រវ៉ាញជ្រូក៣០គុម្ពយកទាំងឫសមើម អំបិលដាក់១ឆ្នាំង៧ក្រួស(ដុំ) ដាំទឹកហូបជាប្រចាំដូចហូបតែ ជារៀងរាល់ថ្ងៃរហូតអស់ថ្នាំប៉ុណ្ណឹង៣ឆ្នាំងដូរថ្នាំម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្មៅក្រវ៉ាញជ្រូក បើអ្នកមិនមានទឹកនោមផ្អែមមិនបាច់ដាក់ស្មៅក្រវ៉ាញជ្រូក និងអំបិលទេ តែបើទឹកនោមផ្អែមសុទ្ធ ប្រើ ៣មុខ គឺក្រវ៉ាញជ្រូក ស្លឹកក្រូចសើចដាក់ម្តង៧សន្លឹក អំបិល៧ដុំ ដាំទឹកហូប បើឈឺទាំង២ ប្រើចូលគ្នា ត្រូវតម សាច់ឆ្កែ ទាកាប៉ា កាពិ និងគ្រឿងកំប៉ុង។ បើចង់អនុវត្តន៍តាម សូមអានចុះឡើងឲ្យបានច្បាស់លាស់ជាមុនសិន រឺក៏ទៅពិគ្រោះជាមួយចាស់ៗៗពីមុន និងគ្រូពេទ្យជាមុនសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *