គ្រាន់តែ ឱក សុគន្ធកញ្ញា ប្រាប់ថានៅពេទ្យ អ្នកគាំទ្ររំភើបជំនួសសង្ស័យថាកំពុងពពោះ…

មួយរយៈចុងក្រោយនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រដាក់ការសង្ស័យកាន់តែខ្លាំងថា នាងកំពុងពពោះទាយាទទី ២ ខណៈអូនតូច ឆលី កូនច្បងរវាងអ្នកនាង និង ស្វាមី អ៊ឹង សុខលី មានអាយុ ៣ ឆ្នាំហើយ ជាពេលវេលាសមល្មមអាចមានប្អូនម្នាក់ទៀតបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងពេលនេះ អ្នកម៉ាក់អភិជន ឱក សុគន្ធកញ្ញា កំពុងស្ថិតក្នុងប្រទេសថៃដើម្បីពិនិត្យសុខភាព ហើយរឿងដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ អ្នកនាងបានបង្ហោះរូបភាពប៉ុន្មានប៉ុស្ដិ៍ ថែមទាំងសរសេរ Caption ថា ៖ «អារម្មណ៍ពេលពេទ្យប្រាប់ថាមិនទាន់ឱ្យទៅផ្ទះវិញទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការបង្ហោះរបស់កំពូលតារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រគ្រួសារនាង បាននាំគ្នាបញ្ចេញយោបល់ជូនពរ ហើយអ្នកគាំទ្រមួយចំនួនក៏ហាក់ផ្ទុះការសង្ស័យថា នាងមានទម្ងន់កូនទី ២ ព្រោះថាមើលទៅ ឱក សុគន្ធកញ្ញា មានរាងកាយមាំមួន ចំណែកសុខភាពក៏ល្អណាស់ដែរ ដូច្នេះមានតែអ្នកនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ឬ ពិនិត្យផ្ទៃពោះប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា ទាំងនោះគ្រាន់តែជាការសង្ស័យរបស់អ្នកគាំទ្រប៉ុណ្ណោះ ចំណែកការពិតយ៉ាងណាមានតែរងចាំសាមីខ្លួនចេញមុខប្រកាសដោយផ្ទាល់ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *