រៀបការ ៥ ឆ្នាំមិនទាន់មានទាយាទនឹងគេ ពេលនេះ សុគន្ធ និសា ប្រាប់ថាកំពុងគិតគូរហើយ តែមិនដឹងម៉េចម៉ាទេ….(វីដេអូ)
បើគិតតាំងពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ មកដល់ពេលនេះ កំពូលតារាចម្រៀង សុគន្ធ និសា បានចាប់ដៃរៀបការសាងគ្រួសារនឹងលោក ពៅ សម្បត្តិ រយៈពេល ៥ ឆ្នាំមកហើយ។
ជាការពិតណាស់ ក្រោយរៀបការជាមួយនឹងស្វាមីរយៈពេលជាច្រើនឆ្នាំមកនេះ អ្នកនាង សុគន្ធ និសា នៅមិនទាន់មានទាយាទស្នងត្រកូលនៅឡើយទេ ស្របពេលមិត្តសិល្បករដែលរៀបការស្រករៗ និង ក្រោយអ្នកនាង ពួកគេភាគច្រើនទទួលបានកូនតូចៗគួរឱ្យស្រឡាញ់បំពេញជីវិតគ្រួសារហើយនោះ។
ជាក់ស្តែង កន្លងមក អ្នកនាង សុគន្ធ និសា ក៏ធ្លាប់បានបង្ហើបប្រាប់ពីគម្រោងថានឹងយកបុត្រកាលពីឆ្នាំមុនផងដែរ តែមហាជននៅមិនទាន់ឃើញតារាចម្រៀងសំឡេងស្រទន់រូបនេះប្រកាសពីដំណឹងល្អនៅឡើយនោះទេ។
យ៉ាងណា កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង សុគន្ធ និសា បានធ្វើការ Live វីដេអូនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន និង ត្រូវបានអ្នកគាំទ្រជីកសួរសំណួរពីរឿងកូនចៅ និង លើកឡើងថា ចង់ឃើញមុខកូនរបស់អ្នកនាង។ ភ្លាមនោះ សុគន្ធ និសា ក៏ឆ្លើយតបវិញភ្លាមដែរថា ៖ «»៕