ព្រឺសម្បុរ! វិញ្ញាណចូលសណ្ឋិតនារីម្នាក់ ស្រែកយំផ្ដែផ្ដាំកូនខ្មែរការពារប្រាសាទអង្គរវត្តឲ្យគង់វង្ស និងផ្ដាំតាមព្រះសង្ឃ…
មានការចាប់អារម្មណ៏ជាខ្លាំង ដោយសារតែបង្ហាញពីសកម្មភាពរបស់នារីម្នាក់ ដែលទៅលេងប្រាសាទអង្គរវត្ត ប៉ុន្តែសុខៗស្រាប់តែបានលុតជង្គង់លើកដៃប្រណមស្រែកយំ ដែលអះអាងថា ខ្លួនជាព្រះនាងឥន្ទ្រទេវី ដែលជាព្រះរាជអគ្គមហេសីព្រះបាទជយវរ្ម័នទី៧។
អ្វីដែលចាប់អារម្មណ៏ខ្លាំងនោះ ទៅលើពាក្យពេចន៏និយាយ សុំឲ្យព្រះសង្ឃជួយមេត្តាជួយពន្យល់ ដល់កូនខ្មែរគ្រប់រូបឲ្យជឿជាក់ថា វិញ្ញាណរបស់ព្រះនាងពិតជានៅមានជាអមតៈ និង បាននឹងកំពុងនៅថែរក្សាប្រាសាទបុរាណនេះពិតមែន។
បន្ថែមពីនេះវិញ្ញាណអមតៈរបស់ព្រះនាងក៏បានយំអង្វរដាស់ស្មារតីឲ្យកូនខ្មែរទាំងអស់ ត្រូវរួមសាមគ្គីគ្នាថែរក្សាប្រាសាទអង្គរវត្តឲ្យបានគង់វង្ស ៕
តើបងប្អូនយល់យ៉ាងណាដែរ?