ព្រឺរោម ញាក់សាច់! ពស់១ក្បាលចូល «លុកលុយ» ក្នុងផ្សារ ធ្វើឲ្យស្រីៗលោតជើងពីរជើងបីហ្មង (មានវីដេអូ)
ប្រទេសថៃ៖បើយោងតាមម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា Djo Monkiiz បានបង្ហោះរឿងរ៉ាវ បានកំពុងទទួលការចែករំលែកតៗគ្នាជាច្រើននិងទស្សនាជិត ២ លានដង ដែលបង្ហាញឲ្យឃើញបុរសចំណាស់ បានដើរអូសពស់ក្លែងក្លាយមួយក្បាល ចូលក្នុងផ្សារមួយកន្លែងនៅក្នុងប្រទេសថៃ ដើម្បីលេងបន្លាចអ្នកដើរផ្សារ ។
តាមរយៈរូបភាពនោះផងដែរ ក្រុមអ្នកលេងសើចទាំងនេះ បានធ្វើឲ្យអ្នកដើរក្នុងផ្សារ ជាពិសេសស្រីជាច្រើនញាក់សាច់!
ពស់១ក្បាលចូល «លុកលុយ» ក្នុងផ្សារ។
ធ្វើឲ្យស្រីៗលោតជើងពីរជើងបីហ្មង ម្នាក់ៗភ័យលោះព្រលឹងគ្រប់ៗគ្នាតែម្តង ខណៈពួកគេបានដើរឆ្លងកាត់ពស់ «ក្លែងក្លាយ» នេះ ព្រោះពួកគេបានគិតភ្លាមៗថាវាជាពស់មែនទែន កំពុងតែចូលលុកលុយក្នុងកណ្តាលផ្សារ ។
បុរសម្នាក់នោះត្រូវបានអ្នកក្នុងផ្សារស្តីបន្ទោសជាខ្លាំងនៅល្បែងល្ងីល្ងើររបស់គាត់។លេងអ្វីត្រូវចេះគិតយើងមិនខ្លាចព្រោះយើងដឹងថាវាជាពស់ជ័រមិនគួរណាទៅបន្លាចគេពេញផ្សារបែបនេះទេចុះបើមានបញ្ហាអ្វីកើតឡើងលើសពីនេះតើអ្នកនឹងមានបញ្ហាអ្វីខ្លះ?ធ្វើអ្វីត្រូវគិតជាមុន។