ពិសេសណាស់!! បុរសជនជាតិថៃម្នាក់ បានប្រាប់ពីអាថ៌កំបាំង ដែលអាចធ្វើឲ្យដូងធម្មតាក្លាយទៅដូងខ្ទិះ…
វិធីទី១៖ ឲ្យយកថង់ប្លាស្ទិករុំធ្លាយវា គឺរុំតាំងតែពីធ្លាយនោះនៅជាខ្ពបចាប់ផ្តើមបែកចេញផ្កាម្លេះ។ រុំរហូតផ្លែធំគួរសមចាំស្រាយចេញ ផ្លែដែលយើងរុំថង់នោះ នឹងក្លាយជាផ្លែខ្ទិះ 80-90%ឯណោះ។
វិធីទី២៖ យកផ្លែដូងទុំធម្មតាមកបណ្តុះឲ្យបានពន្លកប្រវែងប្រមាណ30សម រួចកាប់គូទដូងបាយកកំពីងចេញឲ្យអស់ យកដីស្អិតមកញាត់ឲ្យពេញហើយណែនល្អរួចសឹមយកទៅដាំ។
វិធីនេះវានឹងបានក្លាយជាដូងខ្ទិះ៥០% ក្នុងធ្លាយ បើចង់បានភាគរយរហូត៨០ទៅ៩០% សូមយកផ្លែដូងមិនខ្ទិះរបស់ដើមដែលបានធ្វើនេះទៅបណ្តុះធ្វើវាម្តងទៀត។
យកដូងដែលយើងបណ្ដុះ មកអារកាត់កន្ទុយរបស់វា បារយកចេញនូវកំពីងខាងក្នុងអោយអស់ រួចហើយបិទមុខកាត់ដោយដីឥដ្ឋអោយពេញ រួចហើយយកទៅដាក់ផ្សាំកូនដូងអោយវាលូតលាស់រឹងមាំជាមុនសិនសិមយកទៅដាក់ដាំ។ឯកសារខ្លះថាដូងមួយធ្លាយអាចមានខ្ទិះតែមួយផ្លែ ឬច្រើនបំផុត៣ផ្លែប៉ុណ្ណោះ។ ធ្វើម៉េចដឹងថាផ្លែណាខ្ទិះ មួយណាមិនទៅ? គឺយកដូងចាស់មកក្រឡុកមើល បើមិនឮសូទឹកទេគឺវាជាផ្លែខ្ទិះហើយ។