ចង់ដឹងទេ? អត្ថន័យនៃប្រជ្រុយមួយចំនួននៅ លើរាងកាយរបស់អ្នក…
តើអ្នកមានដែលឆ្ងល់ពីប្រជ្រុយមួយចំនួន ដែលនៅលើរាងកាយរបស់អ្នកដែរអត់? មានដែលឆ្ងល់ថាវាមានន័យថាម៉េចខ្លះអត់?
គ្រប់គ្នាតែងមានប្រជ្រុយ ឬ ស្លាកស្នាមផ្សេងនៅលើរាងកាយនៅកន្លែងខុសៗគ្នានៅលើរាងកាយ ប៉ុន្តែមិនសូវជាមានអ្នកខ្វល់ពីវាប៉ុន្មាននោះទេ។ ប្រជ្រុយមានលក្ខណៈខុសគ្នាទៅតាមទម្រង់ ទំហំ និងទីកន្លែងដែលវាមាន។ ប៉ុន្តែអ្វីដែលសំខាន់គឺទីតាំងរបស់វា ដោយពេលខ្លះវាអាចប្រាប់ពីចរិតលក្ខណៈរបស់អ្នកទៅតាមជំនឿ និងការចំណាំតៗគ្នា។
ខាងក្រោមនេះជាលក្ខណៈរបស់ទីតាំងប្រជ្រុយដែលមាននៅលើរាងកាយរបស់អ្នក៖
ការដែលមានប្រជ្រុយនៅទីនេះអាចមានអត្ថន័យថា អ្នកនឹងមានឱកាសច្រើនក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗនាថ្ងៃអនាគត។ វាអាចជាការធ្វើដំណើរដើម្បីកម្សាន្ត ឬក៏ធ្វើដំណើរក្នុងឱកាសការងារ។ ត្រៀមខ្លួនទទួលយកនូវការផ្លាស់ប្ដូរមួយចំនួន ព្រោះនឹងអាចមានរឿងច្រើននៅលើផ្លូវរបស់អ្នក។
វាអាចមានន័យថាអ្នកជាមនុស្សដែលទទួលបានប្រជាប្រិយភាពច្រើននៅកន្លែងធ្វើការ ហើយអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំដ៏អស្យារ្យម្នាក់។
ប្រជ្រុយមួយនេះទាក់ទងទៅនឹងការអភិវឌ្ឍការងាររបស់អ្នក។ វាអាចមានន័យថាអ្នកនឹងទទួលបានការដំឡើងឋានៈ ឬប្រាក់ខែ។ សម្រាប់អ្នកដែលមិនទាន់មានការងារ ឬក៏កំពុងរៀនអាចគួរតែគិតថា ការខំប្រឹងប្រែងរបស់ពួកគេនឹងផ្ដល់ផលល្អត្រឡប់មកវិញនាពេលអនាគត។
អ្នកអាចនឹងមានឥទ្ធិពលនៅកន្លែងការងារ រីឯទ្រព្យសម្បត្តិរបស់អ្នកវិញនឹងកើនឡើងតាមណឹងដែរ។ អ្នកអាចជាមនុស្សដែលឆាប់រំភើបឆាប់ឈឺចាប់ ឆាប់អន់ចិត្តជាដើម។ អ្នកក៏ជាមនុស្សដែលមានអាយុវែងផងដែរ។ ប្រជ្រុយនៅលើថ្ពាល់ឆ្វេងអាចបង្ហាញថាជាមនុស្សដែលខ្វល់ពីខ្លួនឯង និង ក្រអឺតក្រទម។
ការដែលមានប្រជ្រុយនៅលើបបូរមាត់ផ្នែកខាងលើ បង្ហាញថាអ្នកជាមនុស្សដែលខ្វល់អំពីការស្លៀកពាក់ជាសំខាន់។ អ្នកជាមនុស្សដែលមានប្រជាប្រិយភាពលេចធ្លោជាងគេម្នាក់ក្នុងចំណោមមិត្តភក្តិរបស់អ្នកទាំងអស់។ រីឯប្រជ្រុយដែលនៅលើបបូរមាត់ផ្នែកខាងក្រោមវិញបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តញាំអាហារល្អៗឆ្ងាញ់ៗ។
ការដែលមានប្រជ្រុយនៅទីនេះអាចបញ្ជាក់ថាអ្នកនឹងមិនមានជួបប្រទះបញ្ហាហិរញ្ញវត្ថុដូចអ្នកដ៏ទៃឡើយ។ អ្នកតែងតែមានលុយ និងក៏មានន័យផងដែរថាអ្នកជាមនុស្សឆ្លាត និងងាយទទួលបានដំណែងខាងផ្នែកដឹកនាំ។ ហើយប្រសិនបើមានប្រជ្រុយនៅខ្នងដៃវិញវាអាចមានន័យថា អ្នកមានការគ្រប់គ្រងផ្នែកហិរិញ្ញវត្ថុដ៏រឹងមាំ និង អ្នកមានលក្ខណៈសម្បត្តិដឹងច្រើនពីសេដ្ឋកិច្ច។
៧. នៅចន្លោះភ្នែកនិង រោមចញ្ចើម
វាដំណាងឱ្យក្តីស្រឡាញ់ដែលអ្នកមានចំពោះផ្ទះរបស់អ្នកនិងគ្រួសារ។ អ្នកមានលក្ខណៈពិសេសខុសគេ និង មិនរឹងរូសទេ។ អ្នកជាមនុស្សដែលពូកែនិយាយសន្ទនាជាមួយនឹងអ្នកដទៃម្នាក់។ អ្នកតែងស្វាគមន៍ជានិច្ចនូវគំនិតឆ្នៃប្រឌិតថ្មីៗ។
ជាសញ្ញាមួយចង្អុលបង្ហាញថា អ្នកនឹងទទួលបាននូវប្រាក់ចំណូលល្អ និង ជីវិតដ៏ប្រណិតមួយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏អាចនឹងជួបការលំបាក និងបាត់បង់ទៅវិញនូវអ្វីដែលអ្នកមានបានដោយសារគ្រោះថ្នាក់។
វាជាកន្លែងទូទៅមួយដែលឧស្សាហ៍ឃើញមានអ្នកដែលមានប្រជ្រុយនៅទីនេះ។ វាក៏អាចបង្ហាញថាអ្នកជាមនុស្សដែលឆាប់ខឹង ហើយឧស្សាហ៍ខឹង។
វាបង្ហាញថាអ្នកជាមនុស្សដែលខឹង និងមិនសូវចេះទប់អារម្មណ៍។ ផ្ទុយពីនេះ បើសិនជាប្រជ្រុយនោះនៅលើកផ្នែកខាងមុខវិញ វាអាចបង្ហាញថាអ្នកជាមនុស្សដែលមានការប៉ិនប្រសប់ផ្នែកសិល្បៈ និង សម្លេងស្រួយស្រេះពិរោះ។
អ្នកជាមនុស្សក្លាហាន។ បើវាស្ថិតនៅស្មារផ្នែកខាងឆ្វេងវិញមានន័យថា អ្នកឧស្សាហ៍ជួបប្រទះនឹងជម្លោះ។
មានប្រជ្រុយនៅលើដើមទ្រូងខាងឆ្វេងបង្ហាញថាអ្នកឆ្លាត ប៉ុន្តែបើមានប្រជ្រុយនៅលើដើមទ្រូងខាងស្ដាំវិញ អ្នកមានបញ្ហាច្រើនទាក់ទងនឹងលុយកាក់។
១៣. ជើង
ប្រសិនបើអ្នកមានប្រជ្រុយនៅកំភួនជើងខាងស្ដាំ អ្នកជាមនុស្សជោគជ័យមួយរូប បើសិនជាអ្នកមានប្រជ្រុយនៅកំភួនជើងខាងឆ្វេងវិញ អ្នកនឹងជួបប្រទះនូវដំណើរដ៏សំខាន់មួយក្នុងជីវិត។
១៤. ខ្នង
វាទាក់ទងទៅនឹង កេរ្តិ៍ឈ្មោះល្បីល្បាញ សុខភាព និង ភាពក្លាហាន។
១៥. កន្លែងផ្សេងទៀតនៃរាងកាយ
ក្លៀក៖ ចង់មានចង់បាន
ពោះ៖ ខាងស្ដាំមានន័យថារកបានប្រាក់ចំណូលច្រើន ខាងឆ្វេងមានន័យថាជាមនុស្សច្រណែនឈ្នានីស និងនៅជិតផ្សិតមានន័យថា ជីវិតប្រកបដោយប្រណិតភាព។
ប្រដាប់ភេទ៖ មានចំណង់ផ្នែកផ្លូវភេទខ្លាំង
កំប៉ះគូថ៖ ខាងស្ដាំមានន័យថា ប្រាជ្ញានិងភាពឆ្នៃប្រឌិត ខាងឆ្វេងមានន័យថាភាពក្រីក្រ។
ទោះបីជាយ៉ាងណាក៏ដោយវាគ្រាន់តែជាស្មាន ទស្សទាយ និយាយ និងចំណាំតៗគ្នាប៉ុណ្ណោះ ជោគវាសនារបស់មនុស្សម្នាក់មិនអាចកំណត់ដោយត្រឹមតែប្រជ្រុយលើរាងកាយរបស់គេបាននុះទេ។
ប្រភព៖ sarcasm.co