ក្មេងៗសុំខ្មាស់ អាយុគ្រាន់តែជាតួលេខ!! កូនកំលោះ និងកូនក្រមុំ ថ្ងៃក្រាបផ្ទឹម ក្រោយសិក្សាចិត្តគ្នាជាង ០១ឆ្នាំ…
បរទេស៖ គូស្នេហ៍វ័យ ចំណាស់មួយគូ បានដឹកដៃគ្នាចូល រោងមង្គលការ ក្រាបផ្ទឹមក្រោមក្រ សែភ្នែក សាច់ញាតិ បងប្អូនជាច្រើន មកចូលរួម ធ្វើជាសាក្សី បន្ទាប់ពីបានស្រលាញ់គ្នា នៅក្នុងសមា គមន៍ ចាស់ ជ រា មួយកន្លែង នៅស្រុកសាក បាយ៉យ ខេត្តសុងខ្លា ប្រទេសថៃ។ មង្គលការបាន ធ្វើឲ្យអ្នកប្រើប្រាស់ អ៊ីនធឺណិត ចាប់អារម្មណ៍ជាខ្លាំង ក៏ព្រោះតែវ័យ របស់ពួកគាត់ ក្បែររយ ទៅហើយ។
តាមប្រភពពីសារ ព័ត៌មានមួយ បានផ្សាយថា ពិធីមង្គលការនេះ បានរៀបចំយ៉ា ងអ ធិមអធម ដោយកូន ក្រមុំមាន ឈ្មោះ វិល័យ មុកសិធិចិន្ដា អាយុ ៦៧ឆ្នាំ និងកូនកំលោះឈ្មោះ លាប់ឆៃខ្វាន់ មានអាយុ ៨០ឆ្នាំ។ តាមប្រភព ដដែលបញ្ជាក់ថា ខាងកូនកំលោះ បានជូនថ្លៃបណ្ណាការ ចំនួន ៩៩ ៩៩៩បាត ថែមទៀតផង ដើម្បីជាថ្លៃទឹកដោះ គឺមិនឲ្យចាញ់ក្មេងៗ នោះទេ។
ពួកគេរស់នៅ ផ្ទះក្បែរគ្នា ដោយផ្ទះរបស់កូនក្រមុំ និងកូនកំលោះ នៅឆ្ងាយពីគ្នាប្រហែល ១គីឡូម៉ែត្រប៉ុណ្ណោះ។ ទាំងនេះដែរ ក៏មានការហែជំនូនដូចពិធីទូទៅដែរ ដោយមានទាំងអ្នករាំនាំ មុខពិធីដង្ហែជំនូន។ កូនកំលោះ ដង្ហែទៅដ ល់ ផ្ទះកូនក្រមុំ ដោយមានការ ចូលរួមពី សមា គមន៍ ចាស់ជរា និងសាច់ញាតិ យ៉ាងច្រើន មកសម្ដែង ក្ដីត្រេកអរ។
កូនកំលោះ កូនក្រមុំ បានជួបគ្នានៅក្នុង សមាគម៍ចាស់ ជរាប្រហែល មួយឆ្នាំជាងហើយ ហើយមុនពេល ដែលព្រមព្រៀងរៀបការ ជាមួយគ្នាខាង កូនកំលោះគាត់ ក៏បានប្រាប់ថា គាត់មានកូន ៣នាក់ ហើយប្រពន្ របស់ខ្លួនបាន បា ត់ ប ង់ ជី វិ តទៅហើយ ចំណែកខាងកូន ក្រមុំក៏ដូចគ្នា មានកូន ៣នាក់ ហើយស្វាមីក៏បាន ទទួលអ និ ច្ច ក ម្ម ទៅហើយដែរ៕