បងប្អូនធ្លាប់បានដឹងទេ! មានចម្លាក់សត្វដាយណូស័រនៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ…(មានវីដេអូ)
លោកសាស្ត្រចារ្យបណ្ឌិត(មីសែលត្រាណេ)បានឲ្យដឹងថាព ពួកសត្វទាំងនោះភាគច្រើនគឺជាប្រភេទសត្វដែលមានរាងធំស ម្បើមអស្ចារ្យតែអ្វីដែលគួរឲ្យអនិ.ច្ចានោះគឺពួកវាបានរល.ត់បា.ត់ផុ.តពូជអស់ទៅហើយ កាលពី៦០ទៅ៦៥លានឆ្នាំមុនគ.សដោយសារភ្លើ.ងឆេះ.កាលដែលអ្នកវិទ្យាសាស្ត្រគេហៅថា(Big Bang)ហើយក្រោយមកក៏បានឲ្យកំណើតទៅសត្វមួយចំនួនខ្នាតតូចៗដូចជាសត្វបង្គួយ,ថ្លែន,ត្រ កួត,ក្រ ពើ,អន្សង…ជាដើម៘
លោកបន្តទៀតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺវិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុនមិនបានឃើញឬជួបប្រទះស្គាល់សត្វយក្សទាំងនោះដោយផ្ទាល់ទេក៏ប៉ុន្តែបានឆ្លា ក់តាមការស្រមើស្រមៃយ៉ាងប្រាកដដោយហេតុថាចមា្លក់ទាំងនោះមិនមានពេញលក្ខណៈដូចគ្រោងឆ្អឹ.ងសត្វដាណូស័រពិតៗដែលគេបានរកឃើញនៅលើពិភពលោកយើងនេះហើយដែលបានក្លាយទៅជាថ្មផូស៊ីល(FOSSILE)នោះឡើយ។
យ៉ាងណាមិញនៅក្នុងចំណោមរូបចម្លាក់សត្វអច្ឆរិយៈឬសត្វចម្លែកប្រកបដោយបារមីតេជៈគួរឲ្យគោរពកោ.តខ្លា.ចដែលខ្មែរសម័យអង្គរបានឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរខេត្តសៀមរាប យើងសង្កេតឃើញមានសត្វ២ប្រភេទមានរូបរាងដូចថនិកសត្វនាសម័យបុរេប្រវត្តិសាស្ត្រ(មុនគ.ស)ដែលគេហៅថាដាយណូស័រ។ ចម្លាក់សត្វចម្លែកទាំងនោះមាននៅប្រាសាទអង្គរវត្តប្រាសាទបាយ័ន
និងប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានរំលឹកអំពីចម្លាក់សត្វទាំងនោះថាជាធម្មតាចម្លាក់សត្វនៅលើជញ្ជាំងប្រាសាទតាព្រហ្មសត្វត្រូវមានជើងខ្លីទើបត្រឹមត្រូវរីឯសត្វនៅជញ្ជាំងប្រាសាទបាយ័នវិញត្រូវមានដងខ្លួនយ៉ាងវែងទើបសមស្របនេះបើយោងទៅលើការសិក្សាឆ្អឹងរបស់ពួកវា។ តែទោះជាយ៉ាងនេះក្ដីស្ថិតនៅចំពោះមុខចម្លាក់ទាំងនោះយើងក៏នៅមានអារម្មណ៍ថាយើងកំពុងស្ថិតក្នុងពិភពមួយផ្សេងទៀតដែរ។
តាមពិតទៅវត្តមានរបស់ពពួកសត្វទាំងនោះមិនមែនជារឿងចៃដន្យទាំងស្រុងទេពីព្រោះវត្តមានរបស់សត្វអច្ឆរិយៈទាំងនេះមិនអាចកា.ត់ផ្ដា.ច់ចេញពីសារជា.តិរបស់មនុស្សលោកបានឡើយ ព្រោះបញ្ហានេះជាបញ្ហាសកលដូចដែលបានគូសបញ្ជាក់តាមរយៈរឿងព្រេងបុរាណខ្មែរ៘
ទន្ទឹមនឹងនេះផងដែរ សូមរំលឹកឡើងថានៅប្រទេសចិនជនជាតិនេះក៏បានឆ្លាក់ប្រភេទសត្វអច្ឆរិយៈបែបនេះដែរដោយការស្រមើស្រមៃដូចគ្នា។ ព្រឹត្តិការណ៍យ៉ាងសំខាន់មួយទៀត គួរឲ្យកត់ត្រាគឺក្នុងអតីតកាលដ៏យូរលង់ដែលបានកន្លងផុតទៅនោះអតីតខេត្តនគរាជសីមានិងខនកែនរបស់ខ្មែរ (សព្វថ្ងៃនេះជាភាគមួយនៃខ្ពង់រាបរបស់ប្រទេសថៃបច្ចុប្បន្ន) ក៏ធ្លាប់ជាទីជម្រកនៃពពួកសត្វដាយណូស័រនេះដែរព្រោះទីនោះមានបន្សល់ទុកនូវគ្រោងឆ្អឹងរបស់ពួកវាមានន័យថាទឹកដីខ្មែរបុរាណបានស្គាល់សត្វដាយណូស័រមួយចំនួនធំមកហើយដែរ។
ការស្រាវជ្រាវអំពីប្រវត្តិសត្វដាយណូស័រចាប់ផ្ដើមពីពាក់កណ្ដាលសតវត្សរ៍ទី១៩តែប៉ុណ្ណោះនៅទ្វីបអឺរ៉ុប។ លោកបណ្ឌិតបានបញ្ជាក់ថាគេមិនទាន់បានឃើញសត្វទាំងនោះពិតៗនៅឡើយទេ។ វត្តមានរបស់សត្វនោះនៅលើអតីតទឹកដីខ្មែរវាជារឿងមួយរីឯគំនូរឬចម្លាក់នៃសត្វដាយណូស័រជារឿងមួយទៀតដែលគេមិនត្រូវមានភាពច្របូកប្របល់ឡើយបានន័យថាគ្រោងឆ្អឹងសត្វពិតជើងវាខ្លីជាងគឺវាខុសពីរូបចម្លាក់ ៕