ឱសថព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ…
ម្រេះព្រៅ គឺជាដើមរុក្ខជាតិមួយប្រភេទ មានស្លឹកពណ៌បៃតងខៀវស្រងាត់ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើន តែងតែប្រើវាធ្វើជាគ្រឿងផ្សំមុខម្ហូប ដ៏ឆ្ងុយឆ្ងាញ់។ ស្លឹកម្រះព្រៅ មិនត្រឹមតែជាគ្រឿងផ្សំមុខម្ហូបដ៏គួរឱ្យចង់ទទួលទានប៉ុណ្ណោះទេ ស្លឹកម្រះព្រៅក៏ជាឱសថធម្មជាតិ ដ៏ស័ក្តសិទ្ធិផងដែរ ក្នុងការព្យាបាលជំងឺផ្សេងៗ។
សូមបងប្អូនឈប់កើតទុក្ខទៀតទៅ ឱសថខាងក្រោមអាចជួយ ព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ បាន។ សូមជួយចែករំលែកបន្តដើម្បីឱ្យអ្នកជំងឺនេះបានដឹងផង
រុក្ខជាតិ៖ ស្លឹកម្រះព្រៅ វិធីធ្វើ៖ -យកស្លឹកម្រះព្រៅ មកច្របាច់ឈ្លីឲ្យម៉ត់។ វិធីប្រើ និងព្យាបាល៖ -យកទឹកវាបន្តក់ចូលច្រមុះ ម្ខាង១ដំណក់ ឬបុកនៅក្នុងផ្តឹលយកសំឡីត្បាល់ត្រចៀក ច្រលក់មកលាបក្នុងច្រមុះ -សំរាប់អ្នករលាកធ្ងន់ធ្ងរ ធ្វើ១ថ្ងៃ2ដង ពេលព្រឹក និងមុនពេលចូលគេងយប់។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ក្រៅពីជាឱសថព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ ហើយម្រះព្រៅក៏អាចព្យាបាលជំងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម!សូមជួយចែករំលែកបន្តជាចំណេះដឹង! ជួយព្យាបាលគ្រួសក្នុងតម្រងនោម
-កិនស្លឹកម្រះព្រៅមួយក្ដាប់ -លាយជាមួយទឹកឃ្មុំមួយពែង -ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។ ក្អក និងឈឺបំពងក -ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។ ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់ -យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាល ជង្គង់អាចព្យាបាលអាការៈ ឈឺចុកចាប់បានយ៉ាង សត្វល្អិតទិច ឬខាំ -បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ -ហូបជាមួយទឹកកន្លះកែវ -ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ -គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។ ធ្វើអោយសំរាលកូនស្រួល -គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល
ក្រៅពីនេះ ម្រះព្រៅអាចព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម ព្រមទាំអាចព្យាបាលអាហារមិនរលាយ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។ ** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ **ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ការដុះសាច់ច្រមុះ ជារឿងធម្មតា វាមិនមែនជាសាច់មហារីកនោះទេ ហើយវាមានរាងដូចដំនក់ទឹកភ្នែកដែលដុះនៅក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះ ដែលជាកន្លែងបើកចូលទៅក្នុងប្រហោងច្រមុះ។
ជាទូទៅ វាតែងតែជាប់ទាក់ទងជាមួយនឹងជំងឺអាលែកស៊ី ឬជំងឺហឺត។ ការដុះសាច់ច្រមុះអាចគ្មានរោគសញ្ញាអ្វីនោះទេ ជាពិសេស ប្រសិនបើវានៅតូច ហើយវាមិនតម្រូវអោយមានការព្យាបាលនោះទេ។ ប៉ុន្តែ ការដុះសាច់ច្រមុះដែលមានទំហំធំអាចរាំងស្ទះការបង្ហូរទឹកពីប្រហោងឆ្អឹងធម្មជាតិ។ នៅពេលដែលទឹករំអិលស្ទះច្រើនពេកនៅក្នុងប្រហោងឆ្អឹង វាអាចក្លាយទៅជាការបង្ករោគ ដែលធ្វើអោយបរិមាណទឹកកាន់តែច្រើនឡើងៗ ហើយប្តូរទៅជាពណ៌បៃតងលាយលឿង និងខាប់នៅក្នុងច្រមុះ និងបំពង់ក។
រោគសញ្ញានៃការដុះសាច់ច្រមុះរួមមាន ៖
- ការស្ទះច្រមុះ - តឹងច្រមុះ - កណា្ដស់ - មានដុំសាច់រាងតំណក់ទឹកនៅបំពង់ក - ហៀរសំបោរ - ឈឺមុខ - ថយចុះសមត្ថភាពក្នុងការស្រង់ក្លិន - បាត់បង់ការដឹងក្លិន - បាត់បង់ការដឹងរសជាតិ - រមាស់នៅជុំវិញភ្នែក - ការឆ្លងមេរោគរ៉ាំរ៉ៃនៅក្នុងច្រមុះ។
ឯកសារយោង៖ សុខភាពអ្នក