តិចបរទេសសួរ អត់ដឹងទៅ!! តើ«ព្រហ្មមុខបួន»នៅតាមប្រាសាទបុរាណខ្មែរ តំណាងអោយអ្វី?

ព្រហ្ម​មុខ​បួន​តំណាង​ឲ្យ​៖
១, ព្រហ្ម​វិហារធម៌ (​មេត្តា ករុណា មុទិតា និង ឧបេក្ខា​)​។
២, អំណាច​ព្រះរាជា​(​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧) លើ​ទិស​ទាំង​៤​។

៣, ជា​មុខ​របស់​អវតា​លោកេស្វរៈ (​ព្រះពុទ្ធ​សាសនា​មហាយាន​)​។
៤, ជា​តំណាង​ព្រះព្រហ្ម​។
មុខ​៤​ញញឹម​ប្រិមប្រិយ បើកភ្នែក​ព្រឹម​ៗ​សម្លឹង​ចុះ​ក្រោម​៖

ញញឹម​៖
– ក្នុង​ក្តី​សង្ឃឹម​ប្រកបដោយ​ភាព​អាថ៌​កំបាំង តាម​រយៈ​បបូរមាត់​ព្រោះ​ព្រះ​ពោធិសត្វ​ស្ថិត​លើ​ជីវិត​​សត្វលោក​។
– ញញឹម​ដោយ​ព្រះ​អង្គ​បាន​បង្រួបបង្រួម​ជាតិ សាសនា ឲ្យ​មាន​សុខសន្តិភាព សេចក្តី​ស្ងប់​ឈ្នះ​ខ្លួនឯង និង​​ បុគ្គល​បាបធម៌​។

– ញញឹម​ព្រោះ​ឃើញ​វប្បធម៌ អរិយធម៌​រីក​ចម្រើន​។
– ញញឹម​ព្រោះ​បាន​ប្រោស​សត្វលោក​ឲ្យ​មាន​សេចក្តីសុខ​។
ភ្នែក​បិទ​ព្រឹម​ៗ៖ ជា​កាយវិការ​សមាធិ ហៅ​ថា មុ​ទ្រៈ របស់​ព្រះសម្មាសម្ពុទ្ធ​។

– បើក​បញ្ញា​ចក្ខុ​ដែល​អាច​មើលឃើញ​វែង​ឆ្ងាយ​គ្មាន​ទី​កំណត់​។
– ជា​ការ​ប្រមើ​មើល​ជីវិត​សត្វលោក​មានភ័ព្វ​វាសនា ឫ​អ​ភ័​ព្វុ​។

ដកស្រង់​ពី​ទំព័រ ៖ ចំណេះដឹង​វប្បធម៌​ទូទៅ

Leave a Reply

Your email address will not be published. Required fields are marked *