ពិតជាគួរឲ្យស្ងើចសរសើរមែន! ទើបតែអាយុ៥ឆ្នាំសោះតែបែរជាជួយធ្វើការងារផ្ទះបានជាច្រើនដូចមនុស្សពេញវ័យទៅហើយ
ប្រទេសម៉ាឡេស៊ី៖បើយោងតាមបណ្តាញសង្គមគណនីម្នាក់ឈ្មោះ Cikgu Emmet បានចែករំលែករឿងដ៏កក់ក្តៅមួយរបស់ក្មេងប្រុសម្នាក់ឈ្មោះ Joaquim Johanessធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើន បាននាំគ្នាកោតសរសើរចំពោះទង្វើដ៏ល្អរបស់អូនម៉ាប់នេះយ៉ាងខ្លាំង ។ព្រោះថាក្មេងប្រុសអាយុ ៥ ឆ្នាំសោះ ការជួយលោកយាយលោកតារបស់គេ ជាមួយការងារផ្ទះ និងមើលថែច្បារដំណាំ គឺជារឿងត្រឹមត្រូវដែលមិនត្រូវមើលនឹងភ្នែក ។
Cikgu Emmet និយាយថា៖ «ខណៈកូនក្មេងដទៃៗទៀត នៅក្នុងទីក្រុង កំពុងចំណាយពេលវេលាទំនេររបស់ពួកគេ ទៅលើល្បែងលេងកំប៉ិកកំប៉ុក និងហ្គេមវីដេអូ នោះក៏មានកូនក្មេងកំពុងរស់នៅក្នុងតំបន់ជនបទដូចជា Jojo ដែលប្រើពេលវេលារបស់ពួកគេ ទៅលើសកម្មភាពប្រើកម្លាំងបាយ ដើម្បីធ្វើការងារផ្សេងៗដោយភាពឯករាជ្យ» ។
គេអាចធ្វើរឿងនេះបានយ៉ាងល្អ នេះបើយោងតាមសម្តីរបស់លោកតាព្រោះថាគាត់បានឃ្លាំមើលពីសកម្មភាពទាំងអស់ដែលគេបានជួយគេមិនខ្លាចភាពនើយហត់ឡើយគេធ្វើការងារទាំងអស់ដោយមិនថ្អូញថ្អែរបន្ទិច។
តោះទៅមើលពីសកម្មភាពរបស់ក្មេងប្រុសម្នាក់នេះទាំងអស់គ្នា។