សុំសរសើរគាត់! វិស្វករមេកានិកម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ព្រោះតែគំនិតច្នៃប្រឌិតរបស់គាត់….
ប្រទេសហ្វ៊ីលីពីន៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងបុរសម្នាក់មានឈ្មោះ Winchester Lemen ជាវិស្វករមេកានិកម្នាក់បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែគាត់បានមានគំនិតកែច្នៃកាកសំណល់ប្លាស្ទិកឱ្យក្លាយទៅជារបស់ប្រើប្រាស់ចាំបាច់នោះគឺកៅអី តុ រៀន សម្រាប់សិស្ស ។ក្រោយមកគាត់ក៏បានបង្កើតរោងចក្រកែច្នៃកាកសំណល់ប្លាស្ទិកមួយមានឈ្មោះ Envirotech Waste Recycling (EWRI) ។
បើយោងតាមសម្តីរបស់លោកផ្ទាល់បានឲ្យដឹងថាដោយដំបូងឡើយគាត់បានធ្វើតុអំពីកាកសំណល់ប្លាស្ទិកគ្រាន់តែ ឱ្យភ្ញៀវដែលមកលេងអង្គុយប៉ុណ្ណោះ តែដល់ពេលយូរៗទៅ ក៏មានភ្ញៀវចាប់អារម្មណ៍ ហើយក៏សំណូមពរឱ្យគាត់ផលិតតុ ទូទាំងនេះដើម្បីបំពេញតម្រូវការនានា រហូតត្រូវបានអភិបាលក្រុង សម្រេចបង្កើតមូលនិធិមួយ ដែលមានឈ្មោះថា «Green Fund» ដើម្បីជួយទទួលទិញសម្ភារៈទាំងនេះ ផ្គត់ផ្គង់ដល់សិស្សសាលារដ្ឋ ។ប្រជាពលរដ្ឋបានកោតសរសើពីការច្នៃប្រឌិតរបស់លោកខ្លាំងមែនទែនដែលអាចធ្វើឲ្យប្រទេសហ្វ៊ីលីពីនជាប្រជាទេសជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក ដែលបំពុលបរិស្ថាន ដោយប្លាស្ទិកខ្លាំងបំផុត ។