សំណាងមែន! ទិញខ្យងដូង ទុកធ្វើម្ហូបតម្លៃតែ ៣៥ដុល្លារទេ តែពេលវះ មើលស្រាប់តែ ប្រទះឃើញរបស់ដ៏មានតម្លៃហួសថ្លែង…
នេះគឺជារឿងមួយដែលកកម្ររនឹងជួបណាស់ ដែលមនុស្សយើងខខិតខំរកស៊ីស្ទើរតែពេញមួយជីវិត រឺតកូន តចៅ តែក៏ពុំអាចមានស្មើនឹងបុរសម្នាក់នេះដែរ ដែលគាត់ក្លាយទៅជាអ្នកមានភ្លាមៗមួយរំពេច ដោយចំណាយដើមទុនអស់តែ ៣៥ដុល្លារ តែប៉ុណ្ណោះ តែបានមកវិញរាប់លានដុល្លារឯណោះ។
យើងបានដឹងហើយថា ក្នុងសត្វខ្យងស្រាប់តែឃើញមានគុជ ដែលគេច្រើនហៅថា គុជខ្យងនោះ វាជារឿងដ៏កម្រមួយបាត់ទៅហើយ ក៏ប៉ុន្តែបុរសដែលជាម្ចាស់ភោជនីយដ្ឋាន អ្នកលក់ខ្យងម្នាក់នេះ ពិតជាសំណាងមែន គ្រាដែលធ្វើខ្យងដូងមួយប្រទះឃើញគុជខ្យងពណ៌ទឹក្រូចដ៏កម្ររដល់ទៅ ៣គ្រាប់ឯណោះ។
ម្ចាស់ភោជនីយដ្ឋានត្រកូល Chen នៅស្រុក Huai’an ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែមីនា បានទិញខ្យងដូង ៥ ក្នុងតម្លៃ ២០០យាន់ (ប្រមាណ ៣៥ដុល្លារ) រួចចិញ្ចឹមវាទុកនៅក្នុងអាង។ លុះនៅវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី ២៨មីនា មានមិត្តភក្តិ របស់លោកម្នាក់បានមកលេង រួចគាត់ក៏ចាប់យកខ្យងដូង ៣មកធ្វើជាអាហារក្លែម។
នៅពេលព្រលះសាច់ខ្យង លោក Chen ព្រោះឃើញមានត្បូងដ៏កម្រប្រទះ ៣គ្រាប់ ក្នុងនោះគ្រាប់ដែលធំជាងគេ ជិតប៉ុនពងមាន់។ ភ្លាមៗនោះលោកក៏និយាយប្រាប់មិត្តភក្តិ ប៉ុន្តែពួកគេពុំជឿ។ គេថា ខ្ញុំយកគ្រាប់ឃ្លីរបស់ក្មេងមកសើចលេងជាមួយពួកគេ។ លោក Chen ឲ្យដឹងថា គ្រាប់តូចបំផុតមានទម្ងន់ ១,៣២g គ្រាប់ទី ២មានទម្ងន់ ១០,២g ឯគ្រាប់ទី ៣ មានទម្ងន់ ២៩,៩៤g ។ គាត់ជាម្ចាស់ហាងដែលលក់គ្រឿងសមុទ្រទាំងនេះជាង ២០ឆ្នាំមកហើយ ប៉ុន្តែពុំដែលប្រទះឃើញគុជខ្យងបែបនេះឡើយ ។
លោក Chen និយាយថា លោកពិតជាដឹងថា គុជខ្យងជាវត្ថុកម្រមានតម្លៃយ៉ាងថ្លៃ តែបច្ចុប្បន្នលោកនៅពុំទាន់សម្រេចចិត្តថា នឹងលក់វា ឬទុកវាជាកេរមរតករបស់វង្សត្រកូល។ គួបញ្ជាក់ផងដែថា គុជខ្យងត្រូវបានចាត់ទុកថានាំមកនូវភាពសុខសាន្តត្រជាក់ត្រជុំដល់អ្នកដែលរក្សាវាទុក។ គួររំលឹកថា ក្នុងការដេញថ្លៃនៅហុងកុងកាលពីឆ្នាំ ២០០៣ គុជខ្យងដែលមានទម្ងន់ ២០g គេដេញថ្លៃបានដល់ទៅ 2,7 លានដុល្លារ ដែលជាគុជខ្យងថ្លៃបំផុតពិភពលោក។