ហេតុអីខ្មែរយើងអើពើតិចតួចម្លេះ!!! ធនធានមនុស្សនៅមានទេពកោសល្យគ្រាន់សម្តែងល្ខោនបាសាក់ដើម្បីបន្តទំរង់ល្ខោននេះគង់វង់…(មានវីដេអូ)
ការសេសសល់ធន់ធានមនុស្សនៅមានទេពកោសល្យក្រាន់សម្តែងល្ខោនបាសាក់ដើម្បីបន្តទំរង់ល្ខោននេះគង់វង់ហេតុអីខ្មែងយើងអើពើតិចតួចម្លេះ ក្រុមខ្លះការសម្តែងធ្លាក់ចុះ សម្តែងអោយតែបាន ដេញថ្លៃគ្នា បង្អាប់គ្នា ដណ្តើមតួគ្នា វិន័យសីលធម៌សិល្បករធ្លាក់ចុះការ សម្តែងបាត់ក្បួនខ្នាត ការកែឆ្នៃដឹកនាំរឿង ឥតសណ្តាប់ធ្នាប់បាត់ទំរង់ដើម ខ្ញុំបាទអុលសំអាង ព្រួយបារម្មខ្លាចល្ខោនបាសាក់សម្តែងក្លាយខ្លាំងពេកធ្វើបាត់ចម្រៀងបាសាក់ សំលៀកបំពាក់បាសាក់ ក្បាច់បាសាក់ ខ្មែរយើង ។
ហើយល្ខោនបាសាក់ស្ទើរគ្រប់សម្តែងតែរឿងបែបសម័យៗ ឆ្នៃរឿងពេក ចេះតែដាក់ចំណងជើងរឿង អត់សុីនិងខ្លឹមសាររឿងដល់សម្តែងរឿងបុរាណធំៗសម្តែងអត់ទៅរួចសល់វង់ឬក្រុមល្ខោនល្បីៗតិចណាស់ដែលអាចសម្តែងរក្សាទំរង់របស់ល្ខោនបាសាក់បានគឺជាបានប្រលងជាប់ពានរង្វាន់មហោស្រពថ្នាក់ជាតិដែលក្រសួងវប្បធម៌ទទួលស្គាល់។
ខ្ញុំបាទអុលសំអាងយល់ឃើញថាបើមហាជនមិនជួយគិតគូឬបណ្តាញពត៌មាននិងទូរទស្សនានាឬផលិតកម្មវិធីថ្នាក់ដឹកនាំមិនជួយវាធ្វើអោយល្ខោនបាសាក់ខ្មែរខ្សោយទៅៗដូចល្ខោនដទៃទៀតអញ្ចឹងបច្ចេកវិទ្យាទំនើបហើយ ខ្ញុំមិនចង់ឃើញលើយល្ខោនបាសាក់ខ្មែរនៅតែមិនទាន់រីកចម្រើនទៀត ទាំងកំរិតសិល្បករ។
អ្នកសម្តែងខ្លះសម្តែងតពូជតត្រកូលពីតាយាយឬឪពុកម្តាយតាមក្រុមខ្លះគិតអាណិតណាស់ព្រោះតែស្រលាញព្រោះចង់រក្សាវប្បធម៌ជាតិស្ទើរមិនហ៊ានត្អូញត្អែ ដើម្បីបំរើមហាជននិងចង់អោយសម្បត្តិមរតកវប្បធម៌ល្ខោនបាសាក់នៅគង់វង់បន្តទៅទៀតល្ខោនបាសាក់សង្ឃឹមលើមហាជន សង្ឃឹមបណ្តាញផ្សព្វផ្សាយទូរទស្សន៍និងថ្នាក់ដឹកនាំហើយញុំបាទអុលសំអាងជាតួឯកនិងជាប្រធានល្ខោនបាសាក់មហាជនអុលសំអាងវង់ទី១រាជធានីភ្នំពេញ។ប្រភព៖ ល្ខោនបាសាក់ អុលសំអាង