តារាស្រីភូមាល្បីម្នាក់ លះបង់ជីវិតលូយឆាយ ទៅកោសក់បួសធ្វើដូនជី…

ភូមា៖ មានរឿងភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែតារាស្រីដ៏ល្បីជនជាតិភូមាមួយរូប ដែលហ៊ានលះបង់ជីវិតហាយសូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ខ្លួន កោរសក់ធ្វើជាដូនជី។តារាស្រីភូមារូបនោះមានឈ្មោះ Soe Pyae Thazin គឺជាតារាសម្តែង ម៉ូដែល និងជាតារាចម្រៀងល្បីមួយរូបក្នុងប្រទេសភូមា ហើយការបួសនេះ ដើម្បីទទួលយកនូវជីវិតសាមញ្ញ និងធ្វើឱ្យគំនិតស្រស់ថ្លាដោយតាមព្រះពុទ្ធសាសនា តាមអ្វីដែលនាងចង់បាន។

តែទោះបីជាយ៉ាងណា គេនូវមិនទាន់ដឹងទេថា ការបួសរបស់តារាស្រីខាងលើនេះ មានរយៈពេលយូរប៉ុណ្ណានោះទេ ឬក៏បួសអស់មួយជីវិត តែនាងក៏ទទួលការសរសើរពីសំណាក់បណ្តាញហ្វេសប៊ុក ដែលហ៊ានលះបង់ជីវិតហាយសូ ទៅបួសជាដូនជីបែបនេះ ៕ប្រភព៖ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *