ហួសចិត្តខឹងពេទ្យព្យាបាលមិនដែលជា! បុរសម្នាក់ម្នាក់យកពូថៅ កាប់ទ្វាផ្ទះពេទ្យស្ទើររាល់យប់ ដើម្បីជាការកម្សាន្ត (មានវីដេអូ)

មានករណីហិង្សាធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា (យកពូថៅកាប់ទ្វារផ្ទះ) មួយកើតឡើង នៅទីក្រុងភ្នំពេញ​ ចំណែកមូលហេតុដែលបង្កទៅជារឿងរ៉ាវនេះវិញ ស្តាប់លឺហើយហួសចិត្ត គ្រវីក្បាលតែម្តង។

ដោយឡែក បើយោងទៅតាមការបញ្ជាក់របស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានបញ្ជាក់ថា៖

ជនសង្ស័យឈ្មោះ ឃួន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) គ្មានសារធាតុញៀន។
ជនរងគ្រោះឈ្មោះ គីម សេង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះលេខ ១២៩១ ផ្លូវលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទីព្រឹក ជនរងគ្រោះឈ្មោះ គីម សេង ភេទប្រុស អាយុ៧២ឆ្នាំ បានមកប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើដាក់ពាក្យបណ្តឹងពីរឿងជនសង្ស័យម្នាក់តែងតែមកកាប់ទ្វារផ្ទះគាត់នៅពេលយប់ជាច្រើនលើក រួចគេចខ្លួនទៅបាត់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការពិនិត្យមើលកាំំមេរ៉ាសុវត្ថិភាព។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យរហូតមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីព្រឹក បានឃើញជនសង្ស័យឈ្មោះឃួន រដ្ឋា ភេទប្រុស កំពុងឈរនៅលើផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យយកមកស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង។

ចុងក្រោយចម្លើយរបស់ជនសង្ស័យបានបញ្ជាក់ប្រាប់ថា ខ្លួនខឹងពេទ្យគ្រប់គ្នាដែលព្យាបាលជំងឺខ្លួន និងអ្នកផ្ទះខ្លួនមិនដែលជាឡើយ ដែលចម្លើយប៉ុន្មានម៉ាត់នេះ ហួសចិត្តមិនស្ទើរនោះទេ។

យ៉ាងណាមិញ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ កសាងសំណុំចាត់ការតាមនីតិវិធីច្បាប់៕

វីដេអូ៖

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ

Leave a Reply

Your email address will not be published. Required fields are marked *