មន្ត្រីប៉ូលីសម្នាក់ ត្រូវបានចោទប្រកាន់ថា វាយប្រពន្ធ ដែលកំពុងមានផ្ទៃពោះ១ខែ…(មានវីដេអូ)
ថ្មីៗនេះ មានករណីអំពើហិង្សារវាងប្តីជាមន្ត្រីនគរបាលប៉ូលីសជារឿយៗ ដែលធ្វើអោយប្រពន្ធអស់ការអត់ធ្មត់ រហូតដល់បង្ហោះពីសកម្មភាពហិង្សារបស់ប្តី ចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ដោយឡែក យោងតាមគណនីហ្វេសប៊ុក Sovat Ty បានធ្វើការសរសេរបញ្ជាក់ពីសកម្មភាពការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដែលបង្កឡើយដោយប្តី មុខរបរនគរបាលប៉ូលីសនៅក្រសួងមហាផ្ទៃ ប៉ុន្តែតែងតែប្រព្រឹត្តអំពើហិង្សាដាក់ប្រពន្ធកូន យកស្រាដាក់មុខផឹងសុីរករឿងឈ្លោះ វៃដំទាំងប្រពន្ធមានផ្ទៃពោះ១ខែ ដោយគ្មានការអាណិតអាសូរសោះឡើយ។
យ៉ាងណាមិញ នេះគឺជាព័ត៍មានបឋមប៉ុណ្ណោះ យ៉ាងណាមិញ ពេលនេះខាងប្តីដែលជាមន្ត្រីនគរបាល មិនទាន់ចេញមុខមកនិយាយពីរឿងនេះនៅឡើយ៕
រូបភាពខាងក្រោមនឹងវីដេអូ
ប្តីជាមន្ត្រីប៉ូលីស
សកម្មភាពខូចខាតក្នុងផ្ទះ
សារដែលប្រពន្ធបានបង្ហោះ
របួសស្នាមក្រោយអំពើហិង្សា
នារីរងគ្រោះ
វីដេអូ៖
ប្រភព៖ Sovat Ty