សារដាស់តឿន! នារីអាយុ ១៧ ឆ្នាំម្នាក់ហើមមុខដូចតោ ដោយសារតែញេចមុននៅលើច្រមុះ…
នារីម្នាក់មើលអ្វីលែងឃើញដោយសារជំងឺអាថ៌កំបាំងមួយ ដែលបណ្តាលមកពីការញេចមុនលើច្រមុះ។ នាង Mary Ann Regacho អាយុ ១៧ ឆ្នាំ មុនរបស់នាងឡើងហើមស្ទើរដូចសត្វតោ ក្រោយពីញេចមុនលើច្រមុះរបស់នាងកាលពីឆ្នាំមុន។ កាលពីដំបូងនាងបានគិតថា វាគឺគ្រាន់តែជាមុនធម្មតាទេ ដែលបណ្តាលមកពីការលូតលាស់អរម៉ូន ដោយសារនាងមានអាយុគ្រប់ការ។ នៅពេលដែលនាង ម៉ារី ញេចកន្លែងកើតមុននោះ វាកាន់តែឈឺឡើងៗអស់រយៈប៉ុន្មានថ្ងៃ ក្រោយមកនាងបានចាប់ផ្តើមហើមពេញផ្ទៃមុខ។
នារីដែលមកពីទីក្រុង Nueva Ecija ប្រទេសហ្វីលីពីនម្នាក់នេះបាននិយាយថា មុខរបស់នាងហើមប៉ោងដូចជាបាល់អញ្ចឹង។ អីឡូវនេះវាឡើងពោរលើផ្ទៃមុខ ហើយវាបានហើមខ្លាំងរហូតដល់បាំងលឹបភ្នែកទៀតផង។ ម៉ារីបានត្អូញត្អែរថា កាលពីដំបូងនាងគិតថាវាគ្រាន់តែជារោគមុនធម្មតាប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាបានបង្កការឈឺចាប់ខ្លាំងណាស់រហូតដល់នាងមិនអាចដេកលក់នៅពេលយប់បានទេ។ នាងបានព្យាយាមរកគ្រប់វិធីដើម្បីព្យាបាលវា ប៉ុន្តែគ្មានបានលទ្ធផលទេ។ ឥឡូវនេះនាងមានអារម្មណ៍ថាមុខរបស់នាងនឹងមិនដូចមុនទៀតទេ។
លោក Albert Sales ជាប្តីរបស់នាងកំសត់ម្នាក់ ត្រូវបានគេរាយការណ៍ថាមិនអាចមានលទ្ធភាពព្យាបាល ឬសូម្បីតែទិញថ្នាំដើម្បីជួយប្រពន្ធរបស់គាត់បានទេ ដោយសារតែគាត់មិនមានប្រាក់ចំណូលថេរ ព្រោះត្រឹមជាកម្មករធ្វើការនៅចំការរបស់អ្នកជិតខាង។
បន្ទាប់ពីរងទុក្ខវេទនាមួយឆ្នាំ ម៉ារីបានទៅមន្ទីរពេទ្យដើម្បីពិនិត្យវា។ ម៉ារីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យធំមួយ ប៉ុន្តែជាអកុសលក្រុមគ្រួសារត្រូវបានទុកនាងចោលជាថ្មីម្តងទៀត ដោយមិនមានលទ្ធភាពបង់ថ្លៃព្យាបាលបាន។ ស្វាមីដែលមានការព្រួយបារម្ភជាខ្លាំង ឥឡូវគាត់បានអំពាវនាវដល់សាធារណៈជនឱ្យជួយដល់នាងដោយបង្ហាញនៅក្នុងវីដេអូមួយថា គាត់ចង់ស្នើសុំដល់សប្បុរសជនធ្វើការបរិច្ចាគធនធានខ្លះៗ ទើបគាត់អាចបញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបាន ដោយសារគាត់មិនមានលទ្ធភាពបង់ថ្លៃព្យាបាលទេ៕
ប្រភព៖ The Mirror