ប្លែកមែន! សេវាកម្មជួលមនុស្សឱ្យជួយឈ្លោះ និង ជជែកតវ៉ាជំនួស…
ប្រទេសចិន៖ជាការពិតណាស់មនុស្សភាគច្រើនតែងតែចង់ស្រួល ដូច្នេះហើយគេតែងតែបង្កើតសេវាកម្មជាច្រើនផ្សេងៗ ក្នុងនោះមានដូចជាសេវាកម្មម្ហូបអារហារ សេវាកម្មដាក់លុយដកលុយ សេវាកម្មបម្រើថែទាំ នឹងសេវាកម្មផ្សេងៗទៀត ក្នុងនោះដែរក៏មានសេវាកម្មជជែកជំនួស ដែលជាសេវាកម្មមិនធ្លាប់លឺពីមុនមកទេ។ប្រសិនបើអ្នកមិនមែនជាមនុស្ស ដែលអាចប្រឈមមុខឈ្លោះជាមួយអ្នកណាម្នាក់នោះ ពេលខ្លះវាពិតជាពិបាក និង តានតឹងក្នុងអារម្មណ៍។ គេមានសេវាថ្មីមួយនេះគឺអាចជួលអ្នកជំនាញឱ្យទៅឈ្លោះជំនួសអ្នកបាន ។
សេវាកម្មដ៏ប្លែកនេះ អាចផ្តល់ឱ្យមនុស្សទូទៅមានឱកាសជួលអ្នកប្លែកមុខ ទៅឈ្លោះ និង ជជែកតវ៉ាជំនួសអ្នកបានក្នុងតម្លៃចំណាយចាប់ពី ២០ យ័នទៅ ៤០យ័ន គឺប្រហែលពី ៣ ទៅ ៦ ដុល្លារអាមេរិកដោយប្រើលេខទូរស័ព្ទប្លែកៗ ប៉ុន្តែបើអ្នកចង់ប្រើលេខផ្ទាល់ខ្លួនដើម្បីឱ្យប្រាកដច្បាស់ អ្នកនឹងចំណាយអស់ ១៥ដុល្លារ ។ សេវាកម្មនេះមានរយៈពេល ២៤ម៉ោង ។វាក៏ជាហេតុផលល្អមួយដែរ ដែលគេហទំព័រTaobao របស់ចិនមានផ្តល់នូវវេទិកា និង សេវាកម្មជាច្រើនហើយប្លែកៗ ដោយនៅលើបណ្តាញអ្នកប្រើប្រាស់អាចរកទិញនូវផលិតផលជាច្រើនមានចាប់ពី VR, ទូរស័ព្ទដៃ, មនុស្សយន្ត និង សេវាកម្មប្លែកៗ។គេហទំព័រTaobaoកំពុងវាយលុកខ្លាំងណាស់នៅក្នុងប្រទេសចិន។