មូលហេតុដែលខ្មែរគោរពនាគ និងប្រើនិមិត្តរូបនាគក្នុងស្ថាបត្យកម្មខ្មែរ…

នាគ ជាសត្វដ៏អស្ចារ្យមួយដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាន និងទេវកថាប៉ុណ្ណោះ។ ក្នុងទេវកថាវិទ្យាឥណ្ឌា-ខ្មែរ ប្រភេទនាគត្រូវបានកំណត់ដោយចំនួនក្បាល។ មិនតែប៉ុណ្ណោះទៀតសោត នាគទាំងនោះសុទ្ធសឹងតែមានឈ្មោះខុសៗគ្នាទាំងអស់។ វត្តមានរបស់នាគទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវិស័យសិល្បៈមុនដំបូងបង្អស់នៅអំឡុងសតវត្សទី១-៣ នៃគ.ស ជាសម័យកាលដែលប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


និមិត្តរូបនៃសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិទាំងនេះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ ដែលត្រូវបាននាំចូលពីឥណ្ឌា ចូលមកក្នុងប្រទេសខ្មែរបុរាណតាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត តាមរយៈរឿងព្រេងដែលនិទានតៗគ្នា ដែលនិយាយអំពីដើមកំណើតខ្មែរ នៅលើដីសុវណ្ណភូមិប្រជាជនខ្មែរភាគច្រើនយល់ថា ពួកគេមានខ្សែស្រឡាយពីព្រះនាងនាគជាបុត្រីស្តេចភុជង្គនាគ និងបុរសជាមនុស្សលោកម្នាក់ឈ្មោះថាព្រះថោង ដែលរស់នៅលើទឹកដីគោកធ្លក រហូតបង្កើតបានជាប្រទេសមួយ ហៅថាកម្ពុជទេស ឬប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ប្រជាជនយើងចាត់ទុកថាខ្មែរទាំងអស់មានអំបូរពិតប្រាកដរបស់ខ្លួនគឺ អំបូរនាគ ។ បឋមរាជនីរបស់ខ្មែរ គឺព្រះនាងសោមា ឬនាងនាគ ដែលជាជនជាតិអំបូរនាគ ដែលលំដាប់តរៀងមកប្រជាជនខ្មែរយើងបានភ្ជាប់ជាតិសាសន៍របស់ខ្លួនទៅជាពូជនាគ គឺពិរុណនាគនេះឯង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចាប់ពីពេលនោះមកសំណង់ស្ថាបត្យកម្មទាំងឡាយរបស់ខ្មែរតែងតែមានការ រចនាលម្អទៅដោយក្បាច់នាគយ៉ាងល្អវិចិត្រដែលមិនអាចមានស្នាដៃណា អាចប្រៀបផ្ទឹមបានឡើយ ហើយជានិមិត្តរូបនៃពូជពង្សសាវតារខ្មែរគឺអំបូរនាគនេះឯង។ នៅតាមប្រាសាទបុរាណយើងតែងតែឃើញមានការរចនាលម្អដោយក្បាច់នាគបង្កាន់ដៃនាគដែលជាស្ពានឥន្ទធនូតភ្ជាប់ទៅឋានទេវលោក ។ នាគជាយានជំនិះរបស់ព្រះភិរុណតំណាងឲ្យទឹកភៀងដែលផ្ដល់ភាពត្រជាក់ត្រជុំ និងផ្ដល់ផលកសិកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅក្នុងសំណង់សាសនា នាគមានឈ្មោះជាច្រើន ហើយការហៅឈ្មោះនោះទៀតសោត គឺខ្មែរហៅទៅតាមចំនួនក្បាល ដែលចំនួនក្បាលនោះសុទ្ធតែជាចំនួនសេស ដ្បិតគេជឿថាចំនួនសេស តំណាងឲ្យភាពមិនចេះស្លាប់។ តាមគំនូរ និងចម្លាក់ខ្លះ នាគមានក្បាល១ ក្បាល៣ក្បាល៥ ក្បាល៧ ក្បាល៩ក៏មាន ជួនកាលទៀតមានរូបរាងយ៉ាងចម្លែក ទាំងភ្នែក មុខមាត់ស្រកា ជួនក៏មានជើងទៀតផង។ នាគមានក្បាល៣ (នាគកល្យ:) ក្បាល៥ (នាគអនន្ត) ក្បាល៧ (នាគមុជ្ជលិន្ទ) និងក្បាល៩ (នាគវ៉ាសុគិ: ឬសេសៈ) ចំណែកឯ នាគដែលមានក្បាល១វិញ គេច្រើនតែប្រទះនៅសម័យថ្មីៗនេះដែលភាគច្រើនគេតែងឆ្លាក់លំអនៅលើរបស់របរប្រើប្រាស់ផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្មែរជឿថា នាគជាសត្វមានអានុភាព និងឫទ្ធានុភាពហើយអាចកាឡាខ្លួនជាមនុស្ស ឬពាក់កណ្តាលមនុស្សក៏បាន។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានមនុស្សជាច្រើនស្វែងរក ក៏ដូចជាបង្ហាញពីរូបរាងពិតប្រាកដរបស់សត្វនាគ តែទោះជាយ៉ាងណាក៏ដោយក៏មិនទាន់មានអំណះអំណាងណាមួយ ពីរូបរាងពិតរបស់សត្វដែលប្រកបដោយមហិទ្ធិឫទ្ធិនេះឱ្យបានជាក់ច្បាស់នៅឡើយទេ។ ប៉ុន្តែនៅក្នុងគំនិតរបស់មនុស្សភាគច្រើននៅតែជឿជាក់ថាសត្វដ៏អស្ចារ្យនេះ នៅមានជីវិតនៅលើផែនដីនៅឡើយដែលជួនកាលអាចទៅជ្រកនៅទីអាថ៌កំបាំងមួយពីភ្នែករបស់អ្នកដទៃហើយនឹងផុសចេញនៅថ្ងៃណាមួយមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


និមិត្តរូបនៃនាគបើនិយាយចំពោះប្រជារាស្ត្រខ្មែរវិញនាគមានអត្ថន័យខ្ពង់ខ្ពស់ណាស់ ព្រោះជានិច្ចកាលខ្មែរតែងគោរពបូជាដល់សត្វនេះ។ គេយល់ថា នាគគឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សទៅឋានទេវតា និងជានិមិត្តរូបនៃការការពារនិងថែរក្សាសម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយការការពារនោះកាន់តែស័ក្តិសិទ្ធិចំពោះសត្រូវដែលមើលមិនឃើញ ដែលព្យាយាមបៀតបៀនដោយអំពើធ្មប់ ឬចំពោះខ្មោចព្រាយបិសាច ដែលប៉ុនប៉ងយាយី។ នៅក្នុងស្ថានភាព ដែលលំបាកទន់ខ្សោយឬក៏ត្រូវគេឈ្លានពាននោះ ប្រជារាស្ត្រខ្មែរជឿជាក់ថា នឹងមានពេលណាមួយនាគនឹងផុសឡើងនៅលើទឹកដីកម្ពុជា ហើយជួយឱ្យទឹកដីនេះ ប្រកបដោយ ភាពសម្បូរសប្បាយនិងកម្ចាត់អស់សត្រូវទាំងពួង ដ្បិតពួកគេមានខ្សែស្រឡាយ នឹងសត្វនាគម្លោះហើយទើបសត្វនាគ មិនចាកឆ្ងាយ ចោលទឹកដី និងកូនចៅរបស់ខ្លួនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បើពិនិត្យទៅលើសំណង់សាសនា សំណង់សាធារណៈផ្សេងៗទៀតដូចជាប្រាសាទ ឬព្រះវិហារជាដើម នៅតាមដំបូល ជញ្ជាំង ឬសសរជាដើម គេតែងឆ្លាក់រូបនាគនៅក្នុងបំណងដើម្បីជួយការពារ មរតកទ្រព្យសម្បតិ្ត ឬការពារទីឋានដ៏ពិសិដ្ឋទាំងនោះពីមនុស្សអាក្រក់ ឬសភាវៈអាក្រក់ដែលមកបៀតបៀន។ ចំណែកឯនាគដែលគេឆ្លាក់លម្អនៅតាមបង្កាន់ដៃ ក្បាលស្ពាន ឬនៅតាមផ្លូវដើរមួយចំនួនផ្សេងទៀតនោះ ក៏តំណាង ឱ្យការការពារនិងការភ្ជាប់ទំនាក់ទំនងរវាងឋានមនុស្ស និងទេវលោកដែលជាឋានសុខដែលមនុស្សគ្រប់រូបតែងតែប៉ងប្រាថ្នា។ ចំណែកឯសម្ភារៈប្រើប្រាស់និងគ្រឿងតុបតែងលម្អខ្លួនទាំងឡាយ ដែលមានឆ្លាក់រូបនាគ ដោយពួកគេមានជំនឿថាធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមាន មហិទ្ធិឫទ្ធិ និងកិត្តិយសហើយក៏ជានិមិត្តរូប នៃភាពត្រជាក់ត្រជុំ ដល់ពួកគេ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាគក្នុងជីវភាពប្រចាំថ្ងៃ បើយើងមើលពីជីវភាពប្រចាំថ្ងៃ របស់ខ្មែរវិញយើងឃើញមានពិធីជាច្រើន ដែលទាក់ទងនឹងនាគដែលពិធីទាំងនោះសុទ្ធសឹងតែជាពិធីនាំមកនូវសិរីសួស្តីជ័យមង្គល ដល់ក្រុមគ្រួសារដូចជាពិធីបំបួសនាគ ដែលគេធ្វើឡើង នៅពេលក្មេងប្រុសសាងផ្នួស ជាសាមណេរនៅក្នុងព្រះពុទ្ធសាសនា។ល។

នៅក្នុងទេវកថា ប្រវត្តិកំណើតនាគមានដូចតទៅ :
១ . នាគសេសៈ ឬអនន្ត: ឬវាសុគិ: ជាសត្វនាគដែលមានដើមកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈមានកំណើតនៅឋានទេវលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២ . នាគមុជ្ជលិនៈ មានដើមកំណើតនៅបាតស្ទឹងហិរញ្ជៈជានាគដែលតែងតែផ្ដល់សេចក្ដីសុខសាន្តដល់មនុស្សលោកទាំងឡាយ និងបានជួយធ្វើជាទម្រឲ្យផុតអំពីទឹកភ្លៀងជន់ជោរ និងបានបើកពពារប្រក់ការពារទឹកភ្លៀងព្រះសុទ្ធោទនៈដើម្បីឲ្យព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។

៣ . នាគកាល្យៈ មានដើមកំណើតចន្លោះឋានទេវលោក និងឋានមនុស្សលោក ។ នាគនេះមានលំនៅ នៅបាតសមុទ្រ ។
៤ . នាគពិរុណនាគ : មានអាយុវែងឥតព្រំដែនកំណត់ជាស្ដេចដែលគ្រប់គ្រងពិភពនាគនៅបាតាលលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្នុងប្រវត្តិចម្លាក់សត្វនាគសិល្បករខ្មែរច្រើនបង្ហាញក្រោមទម្រង់ជានាគក្បាល១ នាគក្បាល៣ នាគក្បាល៥ នាគក្បាល៧ និងនាគនាគក្បាល៩។ ចំពោះនាគក្បាលគូជានាគឈ្មោះកាល្យដែលត្រូវបានសម្លាប់ដោយព្រះវិស្ណុ។ សិល្បករខ្មែររចនាចំនួនក្បាលនាគខុសៗគ្នាទៅតាមនិមិត្តរូបដូចខាងក្រោម :

– នាគក្បាលមួយ : គេនិយមឆ្លាក់នាគក្បាលមួយដាក់នៅលើដំបូលព្រះវិហារវត្តអារាមដំណាក់ស្ដេច ឬលំនៅឋានរបស់អាទិទេព ។ នាគក្បាលមួយជានិមិត្តរូបពិសេស: មានន័យថាអ្វីៗនៅក្នុងលោកដែលរលាយសាបសូន្យទៅនោះនៅសល់តែសេស: មួយគត់ដែលមានជីវិតអមតៈនាំមកនូវជ័យជំនះ និងសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– នាគក្បាលបី : នៅក្នុងព្រាហ្មណ៍សាសនានាគក្បាលបីតំណាងឲ្យលទ្ធិត្រីម៌ូតិដែលក្បាលកណ្ដាលតំណាងឲ្យព្រះសីវៈក្បាលខាងស្ដាំ តំណាងឲ្យព្រះព្រហ្ម និងក្បាលខាងឆ្វេងតំណាងឲ្យព្រះវិស្ណុ។ ម្យ៉ាងទៀត ក្បាលទាំងបី ក៏តំណាងឲ្យឋានទេវលោក ឋានបាតាលលោក និងឋានមនុស្សលោកផងដែរ ។ ឯក្នុងសំណង់ព្រះពុទ្ធសាសនាវិញ ក្បាលនាគនៅកណ្ដាលតំណាងឲ្យព្រះពុទ្ធអង្គក្បាលនាគខាងស្ដាំតំណាងឲ្យព្រះធម៌ និងក្បាលនាគខាងឆ្វេងតំណាងឲ្យព្រះសង្ឃ ។

– នាគក្បាលប្រាំ : នៅក្នុងព្រាហ្មណ៍សាសនានាគក្បាលប្រាំតំណាងឲ្យទិសទាំងប្រាំគឺទិសខាងកើតឬបុព្វវិទេហៈ ទិសខាងលិចឬឧបរគោយានៈ ទិសខាងជើងឬឧត្តរគរុទិសខាងត្បូងឬជម្ពូទ្វីប និងទិសកណ្ដាលឬព្រហ្មចារ្យ: ។ ទិសទាំងប្រាំនេះជាទិសនៃទន្លេសួគ៌ទាំងប្រាំ គឺទន្លេគង្គាទន្លេឥណ្ឌុ ទន្លេយាមាណា ទន្លេព្រហ្មបុត្រ និងទន្លេសរស្វតី ។ ឯនៅក្នុងព្រះពុទ្ធសាសនាវិញ នាគក្បាលតំណាងឲ្យព្រះជិនស្រីទាំងប្រាំអង្គគឺព្រះកស្សបៈ ព្រះកុសន្ធោ ព្រះកោនាគមនោ ព្រះសមណគោត្តម និងព្រះសិអារ្យមេត្រី ។ ក្បាលទាំងប្រាំតំណាងឲ្យបច្ចសីលដែលមនុស្សកើតមកត្រូវតែប្រតិបត្តិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– នាគក្បាលប្រាំពីរ : ទាំងក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនានាគក្បាល ៧ តំណាងឲ្យពិភពចក្រវាឡទាំងប្រាំពីរគឺព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ និងព្រះអាទិត្យ ដែលជាអាទិទេពគ្រប់គ្រងមហាសមុទ្រទាំង ៧ និងភ្នំទាំង ៧ ដែលមានឈ្មោះថា សីទន្តរសត្តបរិភណ្ឌ ។

– នាគក្បាលប្រាំបួន : នាគក្បាលប្រាំបួនតំណាងឲ្យអំណាចចក្រវាឡនិងអំណាចនៃភាពអមតៈទាំង ៩ ប្រការ គឺ : អំណាចអមតៈ នៃផ្គររន្ទះប្រចាំទិសខាងកើត អំណាចអមតៈនៃព្រះអគ្គីប្រចាំទិសអាគ្នេយ៍ អំណាចអមតៈ តំណាងឲ្យច្បាប់នីតិតុលាការប្រចាំទិសខាងត្បូងអំណាចអមតៈនៃខ្មោចព្រាយបិសាចប្រចាំទិសនិរតី អំណាចអមតៈនៃភ្លៀងប្រចាំទិសខាងលិច អំណាចអមតៈ នៃខ្យល់ប្រចាំទិសពាយព្យ អំណាចអមតៈ នៃទ្រព្យសម្បត្តិនិងសោភ័ណភាពប្រចាំទិសឧត្តរ អំណាចអមតៈនៃការដុតរំលាយលោកប្រចាំទិសឦសាន និងអំណាចអមតៈនៃព្រហ្មចារ្យការគ្រប់គ្រងលោក និងការការពារថែរក្សាលោក ។ ចំពោះចម្លាក់នាគដែលមានក្បាលបែរទាំងសងខាង គឺក្បាលខាងមុខតំណាងឲ្យការកើត ក្បាលបែរទៅក្រោយតំណាងឲ្យការស្លាប់ដែលជាដំណើរវិលទៅវិលមកក្នុងវាលវដ្ដសង្សារបស់អាត្ម័ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាគទាំងប៉ុន្មានដែលលើកឡើងពីខាងដើមមកនេះ គឺជានាគ ដែលមានតួនាទីផ្សេងៗគ្នានៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដូចជានាគក្នុងព្រហ្មញ្ញសាសនា មាននាគកល្យ: ក្នុងរឿងមហាភារតៈ ជានាគតំណាងឱ្យសភាវៈអាក្រក់។ នាគអនន្តជាគ្រែផ្ទុំរបស់ព្រះនារាយណ៍ នៅលើលំហអាកាស នាគវ៉ាសុគី: ឬនាគពាសស្រកី ឬសេសៈ គឺជានាគដែលពពួកទេវតា និងអសុរៈយកមកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ។ រីឯនាគនៅក្នុងព្រះពុទ្ធសាសនាមាននាគមុជ្ជលិនមានក្បាល៧ ដែលនៅចាំការពារ ព្រះសម្មាសម្ពុទ្ធពេលទ្រង់សមាធិចំនួន៧យប់ ៧ថ្ងៃ ដើម្បីការពារភ្លៀង ខ្យល់ និងកម្តៅ។

ដូចនេះចម្លាក់សត្វនាគនៅក្នុងសិល្បៈរបស់ខ្មែរមានតម្លៃជានិមិត្តរូបទាំងនៅក្នុងព្រះពុទ្ធសាសនានិងព្រាហ្មណ៍សាសនា ហើយចម្លាក់នាគក្នុងស្ថាបត្យកម្មសំណង់ខ្មែរមាននាទីយ៉ាងសំខាន់ ទាំងអត្ថន័យនិងសម្រស់។ គេប្រើចម្លាក់នាគនៅអមសងខាងផ្លូវទៅកាន់ប្រាសាទឬវត្តអារាមដែល តំណាងឲ្យពូជសាសន៍ខ្មែរជាសម្បត្តិរបស់ខ្មែរតំណាងឲ្យផ្លូវទៅកាន់ ទេវលោកដែលនាំមកនូវភាពចម្រុងចម្រើនត្រជាក់ត្រជុំជារៀងរហូតតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីដូចបានបរិយាយខាងដើមនេះ គ្រាន់តែជា ឧទាហរណ៍នៃផ្នែកខ្លះៗ ស្តីអំពីនាគតែប៉ុណ្ណោះមិនបានបញ្ជាក់ ឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ទេប៉ុន្តែគ្រាន់តែអាចឱ្យយើងយល់បានថា ជំនឿទៅលើសត្វនាគបានចាក់ឫសយ៉ាងជ្រៅនិងមានភាពស្មុគ្រស្មាញ នៅក្នុងផ្នត់គំនិតរបស់ខ្មែរគ្រប់រូប។ ការបង្ហាញនៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ សិល្បៈ ការតុបតែងលម្អឬស្ថាបត្យកម្មនោះ សុទ្ធតែមានវត្តមាននៃនាគជានិច្ចព្រោះប្រជារាស្ត្រខ្មែរយល់ថា ខ្លួនមានតំណពូជពង្សនិងមានទំនៀមភ្ជាប់ជាមួយនាគនេះ តាំងពីយូរលង់ណាស់មកហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ មរតកកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *