ជាលោកប៉ាល្អ! ជា វិបុល ប្រើពាក្យផ្អែមដាក់កូនស្រីពេញដោយក្ដីស្រឡាញ់…

ភ្លេចៗត្រចៀក នាងតូច ដូរី ដែលជាតំណក់ឈាមរួមគ្នារវាងពិធីការិនី គង់ សុជាតិ និង លោក ជា វិបុល មានអាយុ ៦ ឆ្នាំបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានចំណងដៃកូនស្រីរួមគ្នាមក ជីវិតប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីល្បាញមួយគូនេះ កាន់តែផ្អែមល្ហែមពេញលេញ និង ស្រឡាញ់ល្អូកល្អិនជាមួយគ្នាទ្វេដង ជាពិសេសរាល់ពេលមានឱកាសពិសេសដូចជាថ្ងៃកំណើតសមាជិកក្នុងរង្វង់គ្រួសារ ឬខួបស្នេហាម្ដងៗ គេឃើញប្ដីប្រពន្ធអ្នកទាំងពីរ តែងបង្ហោះរូបថតផ្អែមល្ហែម ក៏ដូចជាពាក្យសម្ដីបង្ហាញពីទំហំនៃក្ដីស្រឡាញ់មើលទៅពោរពេញដោយសុភមង្គលបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ ដូរី កូនស្រីសំណព្វចិត្តរបស់អ្នកសិល្បៈខាងលើ គេឃើញលោក ជា វិបុល ជាឪពុក បានបង្ហោះសារជូនពរថ្ងៃកំណើតគម្រប់អាយុ ៦ ឆ្នាំដល់កូនស្រី ប្រកបដោយភាពកក់ក្ដៅ ស្ដែងពីក្ដីស្រឡាញ់ចំពោះកូនយ៉ាងពេញទំហឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រីករាយថ្ងៃកំណើតកូនស្រី ដូរី (៤ មករា ២០២៣) អាយុ ៦ ឆ្នាំ សូមឱ្យកូនស្រីមានសុខភាពល្អ រៀនពូកែឆ្លាតវាងវៃ ជាកូនល្អចេះស្តាប់ឪពុកម្តាយ ចាស់ទុំណាកូនណា»៕

Leave a Reply

Your email address will not be published. Required fields are marked *