ផ្ទុះការចាប់អារម្មណ៍! តួប្រុសវ័យក្មេងក្នុង MV ថ្មីរបស់ ឈិន រតនៈ សង្ហាខ្លាំង កំពុងធ្វើឱ្យអ្នកគាំទ្ររំជួលបេះដូង….(មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងស្រីស្រស់សំឡេងស្រួយប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន រតនៈ បានចេញនូវបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា ៖ «» ដើម្បីទុកជាចំណងដៃចុងឆ្នាំជូនចំពោះប្រិយមិត្តអ្នកគាំទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បន្ទាប់ពី MV បានចេញភ្លាម គេឃើញមានមហាជនជាច្រើនបានសម្ដែងការសរសើរ និង ពេញចិត្តខ្លាំង ព្រោះថាមានឈុតឆាកសម្ដែងបែបបុរាណលាយជាមួយនឹងសម័យទំនើប ដោយធ្វើឱ្យ MV ថ្មីរបស់កញ្ញា ឈិន រតនៈ កាន់តែមានភាពទាក់ទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្នុង MV នៃបទចម្រៀងថ្មីនោះ មហាជនហាក់ចាប់អារម្មណ៍នឹងតួសម្ដែងប្រុស ដែលសម្ដែងដោយអ្នកកំលោះរូបសង្ហាមកពីខេត្តបាត់ដំបង មានឈ្មោះថា Pearwah Nick ដែលបច្ចុប្បន្នជាតារាប្រុសពន្លកថ្មីកំពុងតែធ្វើឱ្យមហាជនលង់នឹងសម្រស់ដ៏ស្រស់សង្ហារបស់គេ។ ពាក់ព័ន្ធជាមួយតារាពន្លកថ្មីនេះដែរ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់រូបគេបានបង្ហាញថា តារាប្រុសរូបសង្ហាសាច់សខ្ចីរូបនេះ សិក្សានៅសាលាល្បី IFL និង AUPP ៕

Leave a Reply

Your email address will not be published. Required fields are marked *