ចំណុចទាំងនេះ បង្ហាញថាគេស្រឡាញ់អ្នកដោយមិនបាច់វាចារ…

បុរស មួយចំនួនមិនហ៊ាននិយាយពាក្យថាស្រឡាញ់ឲ្យមនុស្សដែលខ្លួនពេញ ចិត្តបានដឹងនោះទេ ព្រោះមិនហ៊ានប្រឈមមុខនឹងការពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានអ្នកខ្លះស្ទាក់ស្ទើរក្នុងចិត្តក្លាចពេលដែលនិយាយចេញមកធ្វើ ឲ្យនាងខឹងលែងបានស្និទ្ធស្នាលជាមួយអ្នកដូចមុន ហើយខ្លះទៀតមានភាពអៀនខ្មាសច្រើនរកហារមាត់និយាយមិនរួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្នកអាចសង្កេតមើលតាមរយៈកាយវិកា និងទង្វើគ្រប់យ៉ាងដែលគេធ្វើចំពោះអ្នក ប្រសិនបើគេស្រឡាញ់អ្នកមែនពិត សកម្មភាពរបស់គាត់និងបញ្ចេញមកដោយឯងៗ។១. បុរសម្នាក់ដែលពិតជាមានស្នេហាជាមួយនឹងអ្នក គេតែងតែចង់ចាំនូវអ្វីៗដែលអ្នកបាននិយាយ បើទោះបីជាវាមិនសំខាន់ក៏ដោយ ក៏គាត់គិតថាសំខាន់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ប្រសិនបើគាត់ស្រឡាញ់អ្នកពិតប្រាដកមែន គាត់ប្រាដកជាស្វែងរកវិធីដើម្បីធ្វើឱ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន។ ជាពិសេសនៅពេលដែលអ្នកឈឺគាត់មិនត្រឹមតែចង់នៅថែទាំអ្នកប៉ុណ្ណោះទេ សូម្បីតែការធ្វើម្ហូបក៏គាត់ចូលទៅចម្អិនឱ្យដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. គាត់តែងតែចាត់ទុកអ្នក ជាផ្នែកមួយនៃផែនការដ៏ធំក្នុងជីវិតរបស់គាត់។ គាត់តែងតែនិយាយអំពីជីវិត និងក្តីសុបិន្តរបស់គាត់ជាមួយនឹងអ្នក ហើយអ្នកគឺជាមនុស្សដ៏សំខាន់នៅក្នុងក្តីស្រមៃនោះ។៤. នៅពេលដែលដើរនៅក្នុងហ្វូងមនុស្ស ឬឆ្លងកាត់ផ្លូវគាត់តែងតែកាន់ដៃអ្នកជាប់ជានិច្ចព្រោះក្លាចអ្នកមានបញ្ហា។ ជាពិសេសគាត់តែងតែចង់ការពារ និងធានាសុវត្ថិភាពចំពោះអ្នកគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. គាត់តែងផ្តល់តម្លៃដល់រូបអ្នកជានិច្ច នៅពេលដែលអ្នកសម្រេចចិត្តចង់ធ្វើអ្វីមួយទាក់ទងនិងជីវិតរបស់អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. នៅពេលដែលនិយាយជាមួយបុរសផ្សេង គាត់តែងតែកាន់ដៃអ្នក ឬឈរកៀកអ្នកជានិច្ច ព្រោះចង់បញ្ជាក់ថាមិនចង់ឱ្យបុរសផ្សេងមកក្បែរនាងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. គាត់គោរពអ្នក និងចាត់ទុកអ្នកជាមនុស្សដែលមានតម្លៃបំផុត។ ពេលដែលនៅជាមួយអ្នក ទោះបីជាមានក្មេងស្រីផ្សេងទៀតស្អាតជាងអ្នកយ៉ាងណាក៏ដោយក៏គាត់មិនរវីរវល់ដែរ។៨. អ្នកគឺជាមនុស្សចុងក្រោយដែលគាត់និយាយទៅកាន់ ឬផ្ញើរសារទៅនៅពេលយប់។ ប្រសិនបើគាត់ស្រឡាញ់អ្នកខ្លាំង អ្នកនឹងក្លាយទៅមនុស្សសំខាន់ដែលគាត់ត្រូវគិតមុនគេ និងចុងក្រោយជារៀងរាល់ថ្ងៃ ពេលដែលចូលគេង និងភ្ញាក់ពីគេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. គាត់តែងតែខិតខំប្រឹងធ្វើកិច្ចការអ្វីមួយដើម្បីឱ្យមិត្ថភក្តិ ឬក្រុមគ្រួសាររបស់អ្នកពេញចិត្ត។ គាត់តែងតែខ្វល់ខ្វាយពីអ្វីដែលមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកបាននិយាយ ព្រោះខ្លាចមានការប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០. ទោះបីជាអ្នកមានកំហុសឆ្គងមកលើរូបគាត់ ក៏គាត់នៅតែមិនប្រកាន់ដែលព្រោះនេះគឺជាក្តីស្រឡាញ់ពិត។១១. រាល់ផែនការដែលគាត់បានរៀបចំសម្រាប់ថ្ងៃអនាគត់ក៏គាត់និយាយប្រាប់អ្នកដែល ហើយសូម្បីតែការំខានពីមិត្តភក្តិរបស់គាត់ក៏គាត់និយាយប្រាប់ដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១២. គាត់តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជំនួយដល់អ្នកគ្រប់ពេល ទោះបីជាគាត់មានការរវល់យ៉ាងណាក៏នៅតែឆ្លៀតមកជួយអ្នកដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៣. គាត់មិនដែលភ្លេចថ្ងៃខួបកំណើតរបស់អ្នកឡើយ ហើយគាត់នឹងបង្កើតកម្មវិធី ឬទិញរបស់ខ្លះជូនអ្នក ទោះបីជាមិនធំដុំក៏ដោយ៕

ប្រភពពី mahakhmer

Leave a Reply

Your email address will not be published. Required fields are marked *