ពូកែមែន! យុវវតីម្នាក់ រៀនចប់បរិញ្ញាបត្ររង ហ៊ានចេញរកស៊ី រកចំណូលបានរហូតជិត ១ ម៉ឺនដុល្លាក្នុងមួយខែៗ…
ថ្ងៃនេះដែរ យើងសូមលើកយកកញ្ញាម្នាក់ មានឈ្មោះថា គង់ សុស្រីពៅ ដែលមានអាយុទើបតែ ២០ឆ្នាំ តែក្រោយពីបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្ររងនៅសាលាបច្ចេកទេសមួយនៅខេត្តព្រះសីហនុ កញ្ញា ហ៊ានចាប់ផ្តើមបើកមុខរបរដោយខ្លួនឯង ខណៈមិត្តភក្តិរបស់នាងសង្វាតស្វែងរកការងារធ្វើនៅក្រុមហ៊ុនផ្សេងៗ ហើយរកចំណូលប្រមាណជាង ៨០០០ដុល្លារក្នុងខែ។
កញ្ញា គង់ ស្រីពៅ បានពន្យល់ពីហេតុផលដែលនាំអោយកញ្ញាសម្រេចចាប់អាជីវកម្មបណ្ដុះសណ្ដែក នេះឡើង គឺដោយសារតែការស្រឡាញ់ និងចង់លើកស្ទួយផលិផលរបស់ខ្មែរ ជាពិសេសរបរនេះនឹងអាចធ្វើឲ្យជីវភាពគ្រួសាររបស់នាងផ្លាស់ប្តូរផងដែរ។
ហើយកញ្ញា បានប្រាប់ផងដែរថា ចំពោះថ្ងៃបុណ្យវិញបរិមាណនៃតម្រូវការកើនឡើងរហូតទៅដល់ ៦០០ទៅ៧០០គីឡូក្រាម ដែលអាចទទួលបានប្រាក់ចំណូលប្រមាណជាង ៤០០ដុល្លារ ក្នុងមួយថ្ងៃ ហើយចំពោះថ្ងៃធម្មតាវិញគឺអាចរកចំណូលចូលគ្រួសារប្រមាណពី២៥០ដុល្លារអាមេរិក ពីការលក់ចេញសណ្តែក ប្រមាណជា៤០០គីឡូក្រាម តែប៉ុណ្ណោះ។
ចំពោះការលក់វិញគឺថាកញ្ញាបានផ្តោតសំខាន់ទៅលើអ្នកលក់នៅតាមភោជនីយដ្ឋាននានានៅទូទាំងក្រុងកំពង់សោមព្រមទាំងអ្នកលក់នៅទីផ្សារផងដែរ ដែលលក់នៅក្នុងតម្លៃត្រឹមតែ ២៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃមួយដែលសមរម្យសម្រាប់ឈ្មួញកណ្តាលក្នុងការលក់ចេញបន្ត។
ចំពោះបច្ចេកទេសនៃការបណ្តុះសណ្តែកវិញ គឺកញ្ញាបានបណ្តុះវានៅក្នុងកូនពាងតូចៗ ប្រមាណជាង២០០ពាង ដែលប្រើប្រាស់គ្រាប់ចំនួន៨០គីឡូក្រាម ដែលនេះជាយុទ្ធសាស្រ្តមួយផ្តល់ភាព ងាយស្រួលសម្រាប់ការប្រមូលផល ព្រមទាំងទទួលបានទិន្នផលខ្ពស់ទៀតផង។
ហើយកញ្ញាបានអោយដឹងផងដែរថា សម្រាប់ការប្រកួតប្រជែងទីផ្សារ រឺដណ្តើមអតិជនវិញ គឺកញ្ញាគិតថាវាមិនសំខាន់នោះទេ ព្រោះ អតិជនរបស់គាត់ ជឿជាក់លើផលិផលរបស់នាង ទាំងទៅលើគុណភាព និងតម្លៃ ដោយនាងមិនដែលតម្លើងថ្លៃ ឬចុះថោកតាមដៃគូរប្រកួតប្រជែងឡើយ។ កញ្ញាគង់ សុស្រីពៅ បាន ផ្តែផ្តាំទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសយុវវ័យទាំងអស់ ត្រូវធ្វើអ្វីទៅតាមសេចក្តីស្រឡាញ់ និងភាពជឿជាក់របស់ខ្លួន ចុងក្រោយប្រាកដជាជោគជ័យ៕