ចម្លែកមែន!!! ពស់១ស៊ីកង្កែប ក៏ត្រូវពស់១ទៀត ស៊ីបន្តទាំងពស់និងកង្កែប …(មានវីដេអូ)
បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងរឿងដ៏គួរឲ្យស្លុតចិត្តជាខ្លាំង គ្រាដែលគេបានឃើញទិដ្ឋភាពពស់១ក្បាល បានកំពុងព្យាយាមលេបពស់១ក្បាលទៀត ដែលពិតជាចម្លែកដែលយើងគ្រប់គ្នាពុំនឹកស្មានដល់។
ហេតុការណ៍ដ៏ចម្លែកនេះ ត្រូវបានគេដឹងថា មានពស់២ក្បាល បានដណ្តើមកង្កែប១ក្បាលស៊ី ប៉ុន្តែ ដោយសារ១ក្បាលមានភាពវ័យរហ័ស ក៏បានលេបកង្កែបនោះមុនទៅ។ចំណែកពស់១ក្បាលទៀត ដោយសារតែវាឃ្លានខ្លាំងពេក ក៏បានសម្រេចវាយប្រហារគ្នាឯង ដោយលេបទាំងពស់ និងកង្កែបតែម្តង។
បើតាមសង្គមជាក់ស្តែងគឺថា៖ «មនុស្សសព្វថ្ងៃនេះស្ទើរតែដូចសត្វពស់នេះដែរហើយ ព្រោះដើម្បីតែខ្លួនមិនបានគិតសេចក្ដីសុខរបស់អ្នកដទៃទ្បើយ អោយតែខ្លួនមានបានមិនគិតអ្វីទាំងអស់, ត្រូវហើយ អ្នកណាខ្លាំងអ្នកនោះឈ្នះ គ្មានច្បាប់ទម្លាប់អីទេ!សង្គម១នេះស៊ី១មិនចេះឆ្អែតទេ»។ រីឯអ្នកខ្លះទៀត ក៏បានលេងសើចថា៖ «កង្កែបស៊ីក្តាម ពស់ស៊ីកង្កែប ពស់មួយឃើញពស់កំពុងស៊ីកង្កែប ពស់នោះមកក៏ទៅស៊ីពស់កំពុងស៊ីកង្កែបនោះ ដល់មនុស្សមកទាន់ ងាប់ទាំងបី ឆាគ្រឿងទាំងអស់!»។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។