ជាង១០ឆ្នាំ​មុន​ដើរ​ធ្វើ​កម្មករ​សំណង់ តស៊ូ​រហូត​មាន​ជំនួញ​ពេញ​ដៃ មាន​វិឡា​តម្លៃ​រាប់​ម៉ឺន​ដុល្លារ!!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាសនា​មនុស្ស​ពេល​ខ្លះ​មើល​មិន​ឃើញ ព្រោះ​អាច​មាន​សំណាង​ក្លាយ​ជា​អ្នក​មាន ទោះ​បី​មាន​ប្រវត្ថិ​ធ្លាប់​ក្រ តែ​ក៏​ត្រូវ​ពឹង​លើ​ការ​តស៊ូ​ព្យាយាម​ដែរ​ទើប សំណាង​នោះ​រត់​មក​រក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ ការ​តស៊ូ​មិន​អាច​ឲ្យ​គ្រប់​គ្នា​ក្លាយ​ជា​អ្នក​មាន តែ​អ្នក​មាន​គ្រប់​រូប សុទ្ធតែ​ចេះ​តស៊ូ និង​ព្យាយាម​ទម្រាំ​ទទួល​បាន​សមិទ្ធផល​តាម​ចិត្ត​ប្រាថ្នា។ មិន​ខុស​គ្នា​នេះ ម្ចាស់​ជំនួញ គ្រួសារ​កក់​ក្ដៅ បាន​រៀប​រាប់​ប្រវត្តិ​តស៊ូ​ពី​ធ្វើ​កម្មករ​សំណង់ រហូត​មាន​ដូច​សព្វថ្ងៃ អាន​ហើយ​គួរ​ឲ្យ​រំភើប​ចិត្ត។ខាង​ក្រោម​នេះ ជា​ការ​រៀប​រាប់​របស់​ម្ចាស់​ជំនួញ​គ្រួសារ​កក់​ក្ដៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក​ការពី​ឆ្នាំ 2004​ទើប​ប្រលង ចប់​ថ្នាក់​ទី​១២ ថ្មីៗ ក៏​បាន​ទៅធ្វើ​សំណង់ ជាមួយ​ពូ ដើម្បី​ប្តូរ​និង​ការសិក្សា នៅ​ស​ម័យនោះ ធ្វើ​សំណង់​បណ្តើរ​រៀ​ន​បណ្តើរ រហូតដល់​ឆ្នាំ 2007 ខ្ញុំ​បានចាក​ចេញពី​ធ្វើ​សំ​ណង់​ទៅ​លក់​ផ្ទះល្វែង សង្ឃឹមថា ជីវិត​និង​បាន​ប្រសើរ តែ​ចូលធ្វើការ​លក់​ផ្ទះ ទើបតែ​រកលុយ ទឹក​តែ​ពី​ការ​លក់​ផ្ទះ បាន​ប​ន្តិ​ច​បន្តួច វិបត្តិ​សេដ្ឋកិច្ច​ពិ​ភព​លោក ក៏​កើតឡើង​នៅ​ឆ្នាំ 2008​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ធ្វើ​ការងា​រលក់​ផ្ទះ​បាន​រយៈពេល​៧​ខែ ក៏​សំរេចចិត្ត​ឈប់​ធ្វើការ ដោយសារ វិបត្តិ​ពិ​ភព​លោក​អូសបន្លាយ​យូរ ធ្វើអោយ​ម្ចាស់​ក្រុមហ៊ុន សំរេច​កាត់​ប្រាក់ខែ​បុគ្គលិក ដោយសារ​ការ​ចំណាយ​ខ្ពស់ ទើប​ខ្ញុំ​សំរេចចិត្ត​ឈប់​ធ្វើ​ការងារ​នៅ​ទី​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃទី 18 ខែ​11 ឆ្នាំ 2008 ខ្ញុំ​បាន​ស្គាល់​ភរិយា​របស់​ខ្ញុំ នៅ​កន្លែងធ្វើការ​របស់គាត់ (​គាត់​ជា​បុគ្គលិក​ពេទ្យធ្មេញ​) ពេល​ចាប់ផ្តើម​ស្គាល់គ្នា ក៏​គិតគូរ​អនាគត​ជាមួយគ្នា ។ នៅ​ដើមឆ្នាំ 2009 ខ្ញុំ​ចាប់ផ្តើ​មកត់​ឆ្នោត ខ្មែរ វៀតណាម ដើម្បី​ស​ន្សំ​ក្បាលទឹក ព្រោះ​កាល​ណោះ មិន​មាន​ការងារ​ធ្វើ សង្ឃឹមថា ជួយ​អោយ​ជីវិត​បាន​ប្រសើរ តែ​នៅ​ឆ្នាំ​2009 ខែ កុម្ភៈ ស្រាប់តែ រាជ​រដ្ឋាភិបាល សំរេច​បិទ​ល្បែងស៊ីសង បិទ​ឆ្នោត​ទៀត ធ្វើអោយ​ជីវិត​ខ្ញុំ កាន់តែ​ជួប​ការ​លំបាក​ទ្វេដង ព្រោះ​ចាប់​អ្វី​ក៏​ខុស ចាប់​អ្វី​ក៏​គេរ​លំ​រលាយ តូចចិត្ត​និង​ជីវិត​ខ្លួន​មែនទែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​នោះ​ដោយសារតែ អ្នក​លេងឆ្នោត នៅតែ​សួរនាំ ក៏​កក់​ឆ្នោត​វៀតណាម លួចលាក់ ដើម្បី​បាន​លុយ​ចិញ្ចឹម​ក្រពះ ព្រោះ​ការងារ​ក៏​គ្មាន បើ​ឱ​ពុក​ម្តាយ គាត់​មិនមាន​ល​ទ្ធភាព​ទេ​ពេល​នោះ​។ ក្រោយ​កត់​ឆ្នោត ១​ខែ​ខ្ញុំ​គិតថា បើ​នៅតែ​បែប​នេះ​ទៀត មិនអាច​ចិញ្ចឹម​ខ្លួន​រស់​ទេ ខ្ញុំក៏​សំរេច​ចិត្ត ធ្វើ​មេ​ឆ្នោត​តូចតាច នៅ​ស​ម័យនោះ ដោយ​ស៊ីតូចៗ មួយ​ថ្ងៃ​សល់​បាន 20​ម៊ឺន ទៅ 40​ម៊ឺន​. ពេល​នោះ ការ​រកស៊ី​ក៏​ប្រសើរ ប​ន្តិ​ចម្តងៗ​រហូត​ខ្ញុំ​បាន​ជួយ​ខ្លួនឯង​អោយបាន​ប្រសើរឡើង​នៅពេល​នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាច​ទិញរ​ថយ​ន្ត ១​គ្រឿង​ជិះ ស្ថានភាព​ការ​កក់​ឆ្នោត​កាន់តែ​តានតឹង ណាមួយ​កូនៗ ជំពាក់​ខ្លាំងពេក ខ្ញុំ​សំរេចចិត្ត បោះបង់​របបនោះ​ចោល ក៏​សំរេចចិត្ត ចង់​រកស៊ី របប​ណា​ត្រឹមត្រូវ ពេល​នោះ​ខ្ញុំ​មិនមានជំ​នា​ញ​អ្វី​នោះ​ទេ ហើយ​មិនមាន​ចំណេះដឹង​ក្នុងការ​រកស៊ី​នោះ​ដែរ ក៏​គិត​រកស៊ី​របប​ណា​ស្រួលៗ ដោយ​ចង់​លក់​ប្រហិត​ចៀន ក្រែង​មាន​ចំណូល​បន្តិ​ច​បន្តួច ដើម្បី​ចិញ្ចឹម​ក្រពះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ ខ្ញុំ​បាន​ឃើញ​ការផ្សព្វផ្សា​យ ការបើក​សួន​កំសាន្ត DreamLand ក៏​ទៅ​សាកសួរ​ជួល​តូប​គេ ពេល​នោះ​មិនមានលុយ​រកស៊ី​នោះ​ទេ តែដោយសារ ការ​តាំងចិត្ត ក្លាហាន ក៏​សំរេចចិត្តថា ពីមុន​យើង​ចាប់ផ្តើម​ដោយ​មិន​មាន​អ្វី​ទាំងអស់​។ ខ្ញុំ​និង​ភរិយាសំ​រេច​ចិត្ត​លក់រ​ថយ​ន្ត ដើម្បី​ធ្វើ​ជា​ដើមទុន ក្នុង​ការចេញ​រកស៊ី​របប​ស្មោះត្រង់​ដំបូ​ង​របស់​ខ្ញុំ ដោយ​គ្មាន​ចំណេះ ជំនាញ​អ្វី​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កក់​លុយ​គេ​400$ ដើម្បី​បាន​តូប​លក់​ប្រហិត​នៅ​ខែ​៩ ឆ្នាំ​2010 តែ​ដោយសារ​គេ​ទើប​សាងសង អូ​បន្លាយពេល បើក​ដំណើរការ នៅ ថ្ងៃ​13 ខែ​04 ឆ្នាំ 2011 ជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។​កាល​ចូល​លក់​ដំបូង​ពិបាក​ខ្លាំងណាស់ ព្រោះ​អ្វី​ក៏​មិន​ចេះ លក់​១​ថ្ងៃ​បានតែ ១២​ទៅ​១៣​ម៊ឺន ថ្ងៃ​ខ្លះ​បាន​៦​ម៊ឺន កាត់​ថ្លៃដើម គិតថ្លៃ​បង់​តូប​មិន​គ្រប់​នោះឡើយ​។

ពេល​នោះ លក់​បាន​តែ​កន្លះ​ខែ ក៏​ចូល​ដល់​រដូវ​វស្សា ថ្ងៃ​ណា​ក៏​ភ្លៀង ថ្ងៃ​ណា​ក៏​គ្មាន​ភ្ញៀវ ធ្វើអោយ​ខ្ញុំខាត​អស់ជាង​៣​ខែ ពេល​នោះ លុយ​ដែល​ស​ល់ពី​ការ​លក់រ​ថយ​ន្ត ជិត​អស់​ទៅហើយ​។ ខ្ញុំបាន សុំ​ភរិយា​ខ្ញុំ​ថា បើ​ខាត​អស់​យើង​ឈប់​ក៍បាន តែ​បង​សុំ​ទិញ​របស់​១​បានទេ របស់​នោះគឺ Ipad2 តំ​លៃ​កាលនោះ 749$ វា​ពិតជា​ថ្លៃ​ខ្លាំងណាស់ សំរាប់​ខ្ញុំ តែ​ខ្ញុំ​ពិតជា​ស្រលាញ់វា​ខ្លាំង​បំ​ផុត ភរិយា​ខ្ញុំក៏​យល់ព្រម​ជាមួយ​ខ្ញុំ ពេល​នោះ​រីករាយ​បំផុត ព្រោះ​ជា អ្វី​ដែល​ក្នុង​១​ឆាកជីវិត​ខ្ញុំ មិន​ធ្លាប់មាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នោះ ចំណាយលុយ​អស់ហើយ គិតថា​តូច​ប្រហិត​ក៏ត្រូវ​បញ្ចប់​ក្នុង​ខែ​៨​ឆ្នាំ​2011​ដែរ តែ​អ្វីៗ​ក៏​ប្រសើរឡើង​វិញ ក្រោយពី​ខ្ញុំ​បានលេង Game (​ធ្វើ​ជា​អ្នកលក់ ) មួយ​ចំនួន​នៅក្នុង IPad របស់​ខ្ញុំ ខ្ញុំក៏​អនុវត្ត​ន៍តិ​ច​និចការ​រកស៊ី​ជាច្រើន​ជាមួយ Game ឃើញថា​ល​ទ្ធ​ផល ក៏​មាន​ការផ្លាស់ប្តូរ ហើយ​ខ្ញុំក៏​អាចទ​ប់​ការ​ដួល​រំ​លំ​បាន​។ ជីវិត​នៅ​តូប​ប្រហិត​កាន់តែ​រើ​បប​ន្តិ​ចម្តងៗ នៅ​ឆ្នាំ ចុងឆ្នាំ 2011 ខ្ញុំក៏​មាន​លទ្ធ​ភាព​ទិ​ញ រ​ថយ​ន្ត​ជិះ​វិញ ជំពាក់​គេ ខ្លះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ឆ្នាំ 2012 ខែ​6 ភរិយារ​វ​ស់​ខ្ញុំ​គាត់​បាន​សួរ​មក​ខ្ញុំ​ថា តើ​ពេលណា​យើង​រៀបការ តើ​ចង់អូ​បន្លាយពេល​ដល់​ណា​ទៀត ព្រោះ​យើង​ស្គាល់គ្នា ជិត​៤​ឆ្នាំ​ហើយ​។ ពេល​នោះ​ខ្ញុំ មាន​អារម្មណ៍​ថា តើ​ខ្ញុំ​រៀបការ​នៅពេលណា បើ​ពេល​នេះ​ការលក់ដូរក៏​មិនសូវ​ទៅមុខ​(​កាល​នោះ​លក់បាន​ត្រឹម​ទ​ប់ទ​ល់​សល់​លុយ​តិ​ច​បំ​ផុត​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​បាន​លុយ​ឯណា​ទៅ​រៀបការ កាល​នោះ យើង​មិនមាន​ល​ទ្ធភាព រៀបម​ង្គ​ការ​ភ្លាមៗ​ទេ តែ​នាំគ្នា ទៅរក​វេលា​ការ​ដោយ​ខ្លួនឯង ក៏​រើស​បាន​ថ្ងៃ​ល្អ​សំរាប់​ពីធី​ម​ង្គ​ល​ការ នៅ​ថ្ងៃទី 19.11.2012 គិត​ទៅ​នៅសល់ ប្រហែល​៥​ខែ ពេល​នោះ​ខ្ញុំ​កាន់តែភ័​យ ព្រោះ​មិនមាន​លុយ​យ​កាក់ សំ​រាប់រៀប​ការ​នោះ​ទេ ក៏​ចេះតែ ដើរលេង​ក្នុង Dreamland បណ្តើរ​គិត​បណ្តើរ ពេល​នោះ​ខ្ញុំ ឃើញ​មនុស្ស​ចេញចូល Dreamland ច្រើនជាងគេ​នៅ​ច្រកចេញចូល ក៏​នឹក​ឃើញថា បើ​ខ្ញុំ​រកស៊ី​របប​អ្វី​ងាយស្រួល ច្បាស់​ជា​លក់ដាច់​មិន​ខាន ក៏​ប្រាប់​ភរិយា​ថា បើ​យើង​ចង់​រៀបការ​ត្រូវតែ​ប្រឹង​រកស៊ី​បន្ថែម​ទៀ​ត ទើប​មាន​លុយ​រៀបការ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​គិតគូរ​គ្នា​ចប់ ក៏​បើក​តូប​លក់​ការ៉េម​តូច​មួយ នៅ​ជិត​ច្រកចេញចូល កាល​នោះ​ការលក់ដូរ ពិតជា​ប្រសើរ​ខ្លាំងណាស់ តែ​លក់បាន​១​ខែ​ខ្ញុំ​កាត់​ថ្លៃដើម ចេញ ទាំង​២​តូប ១​ខែ​សល់​តែ​ជាង​2000$ មិនអាច​រៀបការ​បានទេ តើ​យើង​ត្រូវ​ធ្វើយ៉ាងណា​បន្ត​ទៀត​ទើបគ្រប់​ចំ​នួន​លុយ​រៀ​ប​ការ ។ ពេល​នោះ ខ្ញុំក៏​ដើរ​នៅក្នុង Dreamland ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ស្វែង​រក​អ្វី​ថ្មី ពេល​នោះ​ខ្ញុំ​ឃើញគេ​លក់​របស់​របប គ្រឿង​ជាង គ្រឿង​អនុស្សាវរីយ៍​លក់ដាច់​ជាង​ខ្ញុំល​ក់​ការ​រ៉េ​ម​ទៅ​ទៀ​ត ខ្ញុំ​អង្គុយ​មើលគេ​រាល់ថ្ងៃ ក៏​គិតថា​គេ​លក់​ទំនិញ​អញ្ចឹង តើ​គេ​ទិញ​មកពីណា ក៏​ដើរទៅ​ទិញ​ទំនិ​ញ​គេ​ប្រហែល ១០​មុខ មក​អង្គុយ​គិតថា បើ​លក់​ដូច​គេ​មិនដឹង​ទិញ​ពីណា​ទេ អញ្ចឹង​តើ​យើង​លក់​អ្វី​វិញ​? ខ្ញុំក៏​បាន​មើលឃើញ អ្នក​មក​កំសាន្ត​នៅ Dreamland ទិញ​របស់របប​អនុស្សាវរីយ ស្បែកជើង​របស់​របប ប្រើប្រាស់​ផ្សេងៗ តែ​តំ​លៃ​អ្នកលក់​ក្នុង Dreamland សុទ្ធតែ​ថ្លៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ខ្ញុំក៏​អោយភរិយា​របស់​ខ្ញុំ ដើរ​សួរ​នៅ​ផ្សារ ដោយ​រក​គំរូ ផលិតផល​ទៅ​សាកសួរ​គេ​ទិញ​បោះដុំ ស្រាប់តែ​ពួកយើង​ទិញ​ទំនិ​ញ​បាន​ធូរ តំ​លៃ​គឺ​ក្រោម​ពី​ពាន់​ទាំងអស់ ។ ខ្ញុំ​មានគំនិ​ត​ថា យើង​គួរ​បើក​របប​បន្ថែម​ទៀត ទើប​យើង​មាន​លុយ​រៀបការ ពេល​នោះ​ពួក​ខ្ញុំ មិន​មាន​លុយ​នោះទេ ដើម្បី បើក​របប​មួយ​ទៀត ព្រោះ​ត្រូវការ​លុយ​ជួល​ទីតាំង ជួល​តូប និង​លុយ​ទិញ​ទំនិ​ញ​លក់​ផងដែរ ហើយ​ក៏​គ្មាន អ្នកណា​ជួយ​មើល​ដែរ បើសិន​យើង​បើក​អាជីវកម្ម​៣ ដោយ​យើង​មាន​គ្នា​តែ​២​នាក់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​នោះ ខ្ញុំក៏ បាន​សេង​តូប​លក់​ប្រហិត​ទៅអោយ​ប្អូន​របស់​ខ្ញុំ ក៏​ចាប់​តែ​របប​ណា​ងាយស្រួល​ជាង​មុន កាល​នោះ យ​លង​បើកហាង​ទំនិញ 2500៛ ទាំងអស់ មុន​ដំបូង​គេ​នៅ​សួន​កំ​សាន្ត Dreamland នៅ​ថ្ងៃ ២៤​ខែ ៩ (​កាល​នោះ​កក់តែ​កន្លែង​តូច​ទិ​ញ​ពី​អ្នក​ដែល​បិទ​ជំ​ពាក់​គេ​១​ខែ និង​មាន​លុយ​ប​ន្តិ​ច​បន្តួច​ទិ​ញ​លក់ៗ​) ក៏​ចាប់ផ្តើម​រក​ចំណូលបាន​ខ្ពស់​រហូតដល់​១​ខែ បាន​ដល់ 7000$ រយៈពេល​២​ខែ​យើង​ស​ន្សំ​លុយ​រៀបម​ង្គ​ល​ការ​ដូច​កាល​គ្រោងទុក​នៅ​ថ្ងៃ​ម​ង្គ​ល​មកដល់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីៗ​យើង​បាន​ត្រៀម​រួចរាល់​អស់ហើយ ចាំតែ​ពេលវេលា​មកដល់​ប៉ុណ្ណោះ ថ្ងៃ 19.11.2012 ជា​ថ្ងៃ​ម​ង្គ​លកា​ររបស់​ពួកយើង ថ្ងៃ​ដែល​យើង​គិតថា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ បំផុត​សំរាប់​យើង ជា​ថ្ងៃ​ដែល​រីករាយ​បំផុត តែ​អ្វីៗ​មិន​សម​បំណង​យើង​ឡើយ អ្វីៗ​មិន​ដូច​ការគិត​របស់​ពួកយើង​នោះទេ ថ្ងៃ​ម​ង្គ​លកា​ររបស់​ពួកយើង​ទាំង​២ ជា​ថ្ងៃ Obama មក​ស្រុក​ខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃ​នោះ ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បិទ​ទាំងអស់​ចាប់តាំងពី​ម៉ោង 4:00pm​រហូតដល់​ម៉ោង 10:30pm ធ្វើអោយ​រោង​ពិធី​របស់​ខ្ញុំ​ស្ងាត់ជ្រងំ ធ្វើអោយ​ពួកយើង​សោកសៅ​បំផុត ម​ង្គ​លកា​ររបស់​ខ្ញុំ​ខាត ទាំងស្រុង ។ ពេល​នោះ​អ្នក​ដែល​ស្រលាញ់​និង​តស៊ូ បាន​នៅ​ដល់​រោង​ពិធី​នៅ​ម៉ោង​11:00pm ក្រោយពី​ពិធី​បញ្ចប់ ចុងភៅ ម្ចាស់​រោង​ទារលុយ​ទាំងអស់ មិន​រងចាំ​ស្អែក​ឡើយ ព្រោះ​គេ​ឃើញ​សភាព​ការមិន​ស្រួល ពួកយើង​ប្រមូល​អស់ពី​ខ្លួន ដើម្បី​សង​គេ​សឹងតែ​មិន​គ្រប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រាត្រី​ក្រេម​ទឹកឃ្មុំ​របស់​ពួកយើង ជា​រាត្រី​ដ៏​សែន​កំសត់​បំ​ផុត យើង​យំ​អោប​គ្នា សួរ​ខ្លួនឯង ហេតុអ្វី​ក៏​ជីវិត​យើង​អ​ភ័ព្វ​ម្លេះ​? កាល​គ្មាន​លុយ​រៀបកា​រគឺ​វា​ពិបាក​ណាស់​ទៅហើយ ខំប្រឹង​រកស៊ី ទំរាំ​បាន​រៀ​ប​ការ ត្រូវ​តស៊ូ​លំបា​កណាស់ ហេតុអ្វី​មាន​លុយ​រៀបកា​រហើយ បែរជា​មកជួប​រឿង​បែប​នេះ​ទៅវិញ ។ ពេល​នោះ ខ្ញុំ​បានស​ន្យា​ជាមួយ​ភរិយា​ខ្ញុំ​ថា ថ្ងៃក្រោយ​បង​និង​អោយ​អូន​រស់នៅ​ស្រួល មាន​បរិវា​ឆ្វេង​ស្តាំ បង​និង​ស​ន្សំ​លុយ ប្រឹង​ប្រែង​រកស៊ី​ទិញ​ផ្ទះ​វីឡា​អោយ​អូន​រស់នៅ​អោយមាន​ក្តី​សុខ​(​កាល​នោះ​នៅ​បន្ទប់​ជួល​គេ​) តែ​ពេល​នេះ​យើង​ត្រូវតែទ្រាំ ទ្រាំ​អោយបាន ចាប់ពី​ពេល​នេះ​ទៅ​យើង​លែង​លំ​បាក​ទៀ​ត​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​នោះ​អស់លុយ​ពី​ខ្លួន តែ​នៅសល់​មុខ​របប ក៏​ចាប់​ផ្តើមចេញ​រកស៊ី​វិញ ក្រោយពី​សំរា​កបាន​១​ថ្ងៃ ពេល​នោះ​ខ្ញុំ​លែងគិត​អ្វី​ទៀ​ត​ហើយ​គិតតែ​រកស៊ី​ប៉ុ​ណ្តោះ ចាប់ពី​រៀបកា​រមក​ដល់ពេល​នេះ ជិត​៥​ឆ្នាំ​ហើយ ការ​លំបាក​ជាច្រើន បាន​ប​ង្រៀន​អោយ​ខ្ញុំ ចេះ​តស៊ូ យកឈ្នះ​ឧបសគ្គ បន្តបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​នេះ​អ្វីៗ​ដែល​ធ្លាប់​សន្យា​ជាមួយ​ភរិយា​គឺ​ផ្តល់ជូន​គាត់​អស់ហើយ យើង​មានផ្ទះ​ល្អ​សម​រ​ម្យ​រស់នៅ​មានមុខ​របប ជាពិសេស​ពេល​នេះ​យើង​មានកូន​ដ៏​គួរអោយ​ស្រលាញ់​ផងដែរ​។ថ្ងៃ​ណាមួយ​យើង​និង​រៀបកា​រម្តង​ទៀ​ត​នៅផ្ទះ​ខ្លួនឯង នៅ​ពេលវេលា​សមស្រប​។ បង​សន្យា​និង​អូន បង​និង​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​របស់​ពួកយើង​អោយបាន នៅ​ឆ្នាំ 2022 យើង​និង​ធ្វើ​ខួបអាពាហ៍ពិពាហ៍​១០​ឆ្នាំ​នៅ​ទី​នោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *