ពិតជាគ្រោះថ្នាក់ណាស់!! អ្នកគួរជៀសវាង៧ចំនុចនេះ ពេលដែលកំពុងសាកថ្មទូរស័ព្ទ

ការសាកថ្មទូរស័ព្ទជារឿងធម្មតាបំផុត ប៉ុន្តែដោយសារអញ្ចឹងហើយទើបបានជាធ្វើអោយមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ទៅលើរឿងធម្មតាមួយនេះ។ ថ្វីត្បិតតែវាជារឿងធម្មតាពិតមែន វាអាចបង្កជាបញ្ហាច្រើនប្រសិនជាអ្នកមិនបានយកចិត្តទុកដាក់ទៅលើវា។ខាងក្រោមនេះគឺរឿងទាំង៧ដែលអ្នកគួរតែដឹងនៅពេលសាកថ្មទូរស័ព្ទ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សាកទូរស័ព្ទជាមួយនឹងឆ្នាំងសាករបស់វា ជាទូទៅ មនុស្សជាច្រើនតែងតែគិតថាអោយតែអ្នកសាកទូរស័ព្ទពីឆ្នាំងសាកណាដែលមានក្បាលដោតដូចគ្នាជាការស្រេចទៅហើយ ប៉ុន្តែនេះមិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះថាការប្រើប្រាស់ឆ្នាំងសាកដែលមិនមែនជាមនុស្សប្រភេទទូរស័ព្ទនោះអាចនឹងធ្វើអោយប៉ះពាល់ដល់គុណភាពរបស់ថ្មទូរស័ព្ទបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. កុំប្រើប្រាស់ឆ្នាំងសាកតម្លៃថោក មិនដឹងប្រភព មានផលិតផលឆ្នាំងសាកទូរស័ព្ទជាច្រើនត្រូវបានផលិត និងលក់នៅក្នុងតម្លៃដ៏ថោកនៅលើទីផ្សារ ប៉ុន្តែការប្រើប្រាស់ផលិតផលអស់ទាំងនេះមិនត្រឹមតែអាចធ្វើអោយថ្មទូរស័ព្ទរបស់អ្នកមានបញ្ហានោះទេ ប៉ុន្តែវាក៏ធ្វើអាចធ្វើអោយមានបញ្ហាឆេះ រឺផ្ទុះបានយ៉ាងងាយស្រួលផងដែរ។

៣. គួរតែដកសម្បកទូរស័ព្ទចេញនៅពេលសាកថ្ម នៅពេលដែលទូរស័ព្ទរបស់អ្នកកំពុងបញ្ចូលថ្ម វាអាចនឹងឡើងកម្តៅខ្លាំងជាងធម្មតា។ នៅពេលដែលអ្នកដាក់វានៅក្នុងសម្បកទូរស័ព្ទ វាអាចធ្វើអោយកម្តៅនោះកាន់តែឡើងខ្លាំងជាងមុនទៀត។ ដូច្នេះអ្នកគួរតែព្យាយាមដកវាចេញនៅពេលដែលសាកថ្ម ជៀសវាងបញ្ហាមិនប្រក្រតីអ្វីកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. កុំសាកទូរស័ព្ទទុកចោលរយះពេលយូរ ការទុកទូរស័ព្ទសាកចោលរយះពេលយូរនឹងធ្វើអោយថ្មទូរស័ព្ទអ្នកឆាប់មានបញ្ហា និងមិនសូវកាន់ថ្មបានយូរ។

៥. កុំបើកកម្មវិធីអ្វីមួយចោល នៅពេលដែលអ្នកបើកកម្មវិធីទូរស័ព្ទអ្វីមួយចោលនៅពេលដែលកំពុងតែសាកថ្ម វានឹងធ្វើអោយថ្មមិនងាយចូលពេញ ព្រោះថ្មនៅក្នុងទូរស័ព្ទនៅតែបន្តផ្តល់ទៅអោយដំណើរការរបស់កម្មវិធីទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. កុំដកវាចេញបើថ្មមិនទាន់ឡើងដល់៨០%នោះទេ ការដកដោតទូរស័ព្ទនៅពេលថ្មមិនទាន់ពេញត្រឹមត្រូវ គឺជាមូលហេតុចម្បងបំផុតដែលអាចធ្វើអោយខូចថ្មទូរស័ព្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. កុំសាកថ្មបើវាមិនទាន់ធ្លាក់ដល់២០% ចំនុចនេះដូចជាចំនុចទី៦ដែរ ដោយអ្នកមិនគួរសាកថ្មរហូតនោះទេ បើវាមិនទាន់ធ្លាក់ដល់២០% ព្រោះការធ្វើបែបនេះនឹងធ្វើអោយថ្មទូរស័ព្ទមានបញ្ហា៕

Leave a Reply

Your email address will not be published. Required fields are marked *