កូនជ្រូកកើតមកចម្លែកមុខដូចកូនដំរី!
អ្នកភូមិម្នាក់នៅជិតតំបន់ ខាងលិចនៃប្រទេសកម្ពុជាបានរកឃើញសត្វចម្លែក សត្វនេះគឺជាជ្រូកដែលមានរូបរាងដូចជាចម្លែក។ វាហាក់ដូចជាកូនដំរីពណ៌ផ្កាឈូក ដោយមានច្រមុះវែងនិងត្រចៀកធំ វាបានទាក់ទាញមនុស្សជាច្រើនដើម្បីមកមើលវា។
ជ្រូកនេះមើលទៅប្លែកដូចជាកូនដំរីដែលទើបកើតមានពណ៌ផ្កាឈូកគួរអោយស្រលាញ់ ដោយមានច្រមុះវែងនិងត្រចៀកធំ។ វាបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកភូមិជាខ្លាំង។ យោងតាមរូបថតដែលបានចុះផ្សាយនៅលើពិភពលោកអំពីប្រភេទសត្វជ្រូកនេះគឺមានរាងកាយតូចស្តើងដែលវាមិនអាចផ្លាស់ទីបានឆ្ងាយទេ។
រូបថតរបស់វាត្រូវបានបង្ហោះនៅលើអ៊ិនធឺរណេតបន្ទាប់ម្ចាស់ផ្ទះបានប្រើប្រាស់យុទ្ធវិធីយករូបនេះធ្វើជាមនុស្សធម៌ដើម្បីរ៉ៃអង្គាសប្រាក់ ក្រោយមកវាក៏បានស្លាប់ទៅ។
ទោះជាយ៉ាងណាក៏ដោយវាមិនល្អទេដែលសត្វជ្រូកកើតមកមានជម្ងឺនេះ ដោយសារតែសត្វនេះត្រូវបានកើតចេញពីធម្មជាតិដែលខុសប្រក្រតី ដូចនេះគ្មានអ្វីជាការចាប់ជាតិ ឬជាសេវៈអ្វីឡើយ៕