មិនធ្លាប់បានឃើញទេ!! វិធីដែលយើងអាចបណ្តុះផ្សិតក្ងោកបាន
វិធីទី១ យកផ្សិតក្ងោកព្រៃដែលយើងដកមកចំនួន២០ដើមច្របាច់ ឬកិនឲ្យម៉ដ្ឋលាយជាមួយទឹកស្អាតប្រមាណ២លីត្រ រក្សាទុករយៈពេលប្រមាណកន្លះម៉ោង រួចត្រងយកទឹករបស់វា
រួចយកទឹកនេះស្រោចលើកូនឈើដែលយើងបណ្តុះបំរុងនឹងដាំឲ្យសើមដីក្នុងថង់របស់វាសព្វ នៅពេលយើងយកទៅវាដាំ គឺដូចជាយើងបានដាំផ្សិតក្ងោកទៅជាមួយដែរ។
វិធីទ២ យើងធ្វើដូចគ្នានឹងវិធីខាងលើដែរ រួចយកទឹមនេះទៅស្រោចជុំវិញគល់ឈើនៅក្នុងព្រៃ ឬដើមកៅស៊ូក្នុងចំការជាដើម-យើងត្រូវ កាយដីដីជុំវិញគល់ឈើជម្រៅរាក់ៗប្រមាណកន្លះតឹក រួចស្រោចទឹកមេផ្សិតជុំវិញ រួចរោយអាចម៍គោស្ងួតបន្តិចៗ ហើយកប់ដីថើៗស្តើងពីលើ រួចយកស្លឹកឈើគ្របពីលើ
ពេលមានភ្លៀងញឹកញាប់យើងមិនបាច់បន្ថែមទឹកឲ្យវាទេតែបើមិនមានភ្លៀងយើងត្រូវស្រោចទឹកពីលើជាប្រចាំដើម្បីឲ្យមានសំណើម រយៈពេល១-២អាទិត្យវានឹងចាប់ផ្តើមមានដុះហើយ។អត្ថបទដោយ៖ អ៊ាង សុផល្លែត