អស្ចារ្យមែន! សត្វគោមួយក្បាលនេះ មានតម្លៃរហូតដល់ជាង ៣លានដុល្លារ ហើយផឹកតែស្រាវីស្គីទេ
អ្នកច្បាស់ជា ភ្ញាក់ផ្អើលណាស់ហើយមែនទេ នៅពេលដែលលឺរឿងនេះ? គោឥណ្ឌាមួយក្បាលនេះ មានឈ្មោះថា Sultan។ វាមានទំងន់រហូតដល់ទៅ ១៥០០គីឡូឯណោះ។ម្ចាស់របស់ Sultan បាននិយាយថា វាផឹកតែស្រាវីស្គីតែប៉ុណ្ណោះ។ លោក Naresh Kumar ដែលជាម្ចាស់បាននិយាយថា «ពួកយើងបានបណ្តើរ Sultun អោយដើរចម្ងាយ ៥គីឡូម៉ែត្រ ជារៀងរាល់ព្រឹក។ ហើយជារៀងល្ងាច ពួកយើងបើកស្រាវីស្គី ១ ដបអោយ Sultan ផឹក»។
តើអ្នកជឿទេថា Sultan មានតម្លៃរហូតដល់ទៅជាង ៣ លានដុល្លា? ម្ចាស់របស់វាបានអះអាងយ៉ាងដូច្នេះថា Sultan មានតម្លៃជាង ៣ លានដុល្លា ហើយអ្វីដែលធ្វើអោយវា មានតម្លៃថ្លៃបែបនេះ មកពីវាធ្លាប់ឈ្នះពានរង្វាន់លេខ ១ ក្នុងការប្រកួតប្រជែងរហូតដល់ទៅ ៧ លើក ហើយក្នុងមួយឆ្នាំៗគាត់រកប្រាក់ចំណូល បានយ៉ាងច្រើនពីការលក់ទឹកកាមរបស់ Sultan។
លោក Naresh ដែលរស់នៅរដ្ឋ Haryana ប្រទេសឥណ្ឌា បានអះអាងថាគោរបស់គាត់នេះ មានតម្លៃថ្លៃបំផុតនៅប្រទេសឥណ្ឌា ហើយវាក៏ជាគោដែលធំបំផុតនៅក្នុងប្រទេសនេះផងដែរ។អ្វីដែលធ្វើអោយអ្នករឹតតែ បើកភ្នែកធំៗនោះគឺ ជារៀងរាល់ថ្ងៃ Sultan ស៊ីផ្លែប៉ោមប្រហែលជា ១៥ គីឡូ ការ៉ុត ២០ គីឡូ គ្រាប់ធញ្ញាជាតិ ១០ គីឡូ បន្លែបៃតង ១០ គីឡូ។ ពិតជាមិនធម្មតាមែន!!!វិក័យប័ត្រទាំងនោះត្រូវបានទូទាត់ ជាមួយនឹងថ្លៃលក់មេជីវិតរបស់ Sultan ដែលមានតម្លៃ ១៥០,០០០ដុល្លាក្នុងមួយឆ្នាំៗ។
លោក Lakhvir Singh ដែលជាអ្នកថែរក្សា Sultan បាននិយាយថា «មនុស្សមកពីគ្រប់ទិសទី ដើម្បីទិញទឹកកាមរបស់ស៊ុលតង់។ វាផឹកស្រាជារៀងល្ងាចមិនដែលខានឡើយ»។គាត់បន្ថែមទៀតថា «កូនៗរបស់ស៊ុលតង់ មានសុខភាពល្អណាស់ ប៉ុន្តែពួកវាមិនផឹកស្រាទេ»។ប្រភព៖sakkarach