ចៀនត្រីខ្លោចឲ្យហូប ស្រាប់តែប្តីនិយាយមួយម៉ាត់ធ្វើអោយប្រពន្ធស្រក់ទំាងភ្នែក…!
ថ្ងៃមួយម៉ាក់បានត្រឡប់ពីធ្វើការ ទំាងនឿយហត់អស់កំលាំង ប៉ុន្តែម៉ាក់នៅតែ ធ្វើម្ហូបឲ្យពួកយើងញ៉ាំដូចរាល់ដង។ពេលហូបបាយ ម៉ាក់បានលើកចានត្រីដែលចៀនខ្លោចក្រៀមមួយចានដាក់នៅពីមុខប៉ា។ ខ្ញុំក៏ចាំមើលថាម្នាក់ៗនឹងនិយាយថាម៉េច ចំពោះត្រីខ្លោចដែលម៉ាក់ធ្វើនេះ។
ប៉ុន្តែ ប៉ាមិនបាននិយាយអ្វីឡើយ ហើយក៏យកត្រីមកទទួលទានតាមធម្មតា រួចក៏បែរមកសួរខ្ញុំថា នៅសាលារៀនយ៉ាងម៉េចដែរថ្ងៃនេះ។ ខ្ញុំនៅចាំបានថា ម៉ាក់បាននិយាយសុំទោសប៉ាសម្រាប់ត្រីចៀនខ្លោចនោះ ហើយខ្ញុំកាន់តែមិនភ្លេចចម្លើយរបស់ប៉ា ដែលគាត់បាននិយាយថា “អូ! បងចូលចិត្តត្រីក្រៀមៗអីចឹង ឆ្ងាញ់ណាស់ម៉ាក់វា”។
យប់បន្ទាប់មក ខ្ញុំក៏មានសំនួរមួយដែលចេញក្នុងចិត្ត ថា “ប៉ាចូលចិត្តត្រីខ្លោចមែនអត់?” ប៉ាអង្អែលក្បាលខ្ញុំ និងតបវិញថា “ម៉ាក់កូនធ្វើការហត់ពេញមួយថ្ងៃហើយ គ្រាន់តែត្រីខ្លោចមួយ វាមិនធ្វើឲ្យអ្នកណាកើតអីទេ តែពាក្យសម្ដីរករឿងគ្នាទៅវិញទេ ដែលធ្វើឲ្យយើងមានបញ្ហាជាមួយគ្នា”។
គំនិតអប់រំ៖ជីវិតមនុស្សយើង ពោរពេញដោយកំហុស ហើយម្នាក់ៗក៏មិនបានកើតមកល្អឥតខ្ចោះនោះដែរ ខ្លួនយើងផ្ទាល់ក៏ធ្លាប់មានកំហុស និងមិនមានអ្វី ល្អណាស់ណាជាងអ្នកដទៃដែរ។
តែអ្វីដែលយើងរៀនសូត្របានពីជីវិតនេះគឺ “ការទទួលយកកំហុស ឬភាពខ្វះខាតគ្នាទៅវិញទៅមក ក៏ដូចជាការរីករាយនឹងទទួលយកចំណុចខុសគ្នារបស់បុគ្គលម្នាក់ៗ គឺជារឿងសំខាន់ក្នុងការរក្សាជីវិតគ្រួសារ ឲ្យមានក្ដីសុខ និងស្ថិតស្ថេរយូរអង្វែង” ៕ – ត្រូវចេះអត់អោនអោយគ្នា ទើបជីវីតក្នុងគ្រួសារមានសុភមង្គល។
ប្រភព៖ Moral Stories 26