ពិតជាល្អមែន!! ចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗនេះបាន
តើបងប្អូនបានសាកល្បងហើយរឺនៅ? ការដែលចង់បានខ្ញីធម្មជាតិញ៉ាំ អាចសាកល្បងដាំតាមវិធីងាយៗខាងក្រោម៖ ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ -មើមពូជខ្ញី-ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។
វិធីដាំ៖-បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន-ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក
-យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
ការថែទាំ៖ -ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង-ធ្វើការសំអាតស្មៅចេញ-អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។