សូមជួយគាំទ្រផង! ផលិតធ្វើពីដើមត្នោតដែលជាស្នាដៃកូនខ្មែរយើងពិតជាមានភាពច្នៃប្រឌិតខ្ពស់
ផលិតផលប្រើប្រាស់ និងវត្ថុអនុស្សាវរីយ ដែលផលិតចេញពីដើមត្នោត និងត្រឡោកដូង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការគាំទ្រកាន់ឡើងពីប្រជាពលរដ្ឋខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ជាផលិតផលទាំងនេះ ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនខ្មែរ គឺដោយសារវាមានលក្ខណៈស្រស់ស្អាតបែបធម្មជាតិ ដែលចេញពីការច្នៃប្រឌិត និងភាពប៉ិនប្រសព្វរបស់សិប្បករ ឬជាង។ ម្យ៉ាងវិញទៀត វាជាផលិតផលដែលកែច្នៃពីដើមត្នោតរបស់ខ្មែរតែម្តង។
ដូច្នេះហើយបានជាមានការគាំទ្រកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបែបនេះ។ ផលិតផលប្រើប្រាស់ដែលធ្វើពីដើមត្នោត និងត្រឡោកដូងទាំងនោះ មានដូចជា ទូកត្នោត ទូដាក់សម្លៀកបំពាក់តុ កៅអី សាឡុង រនាបក្រាលការ៉ូ បង្កាន់ដៃកាំជណ្តើរផ្ទះ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ និងផលិតផលជាច្រើនទៀត ៕