អាចសាកល្បងបាន!!! បច្ចេកទេសងាយៗដើម្បីដាំដំណាំខ្ទឹមស

១.ការត្រៀមពូជដាំ នៅលើផ្ទៃដីទំហំ ៧ អារ ត្រូវដាំពូជអស់ចំនួន ១៧គីឡូក្រាម មុនដាំ យកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ ។ ២.ការរៀបចំដីដាំនិងការដាំ ក្នុងការ ធ្វើដី ត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់


បន្ទាប់មក កាប់លើកជារងដែលមានទទឹង១ម៉ែត្របណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥ តឹក– នៅលើរងនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយទ្រាប់បាត–យកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ។
៣.ការថែទាំ


ក្រោយពីដាំហើយត្រូវស្រោចទឹកឲ្យជោគនៅពេលខ្ទឹមដុះ រួចកាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព។ត្រូវថែទាំស្រោចទឹក១ថ្ងៃ ២ ដង(ព្រឹក-ល្ងាច) ជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ ក្នុងការដាំខ្ទឹមនេះពុំមានជួបប្រទះសត្វល្អិតបំផ្លាញច្រើនទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត។


៤.ការប្រមូលផល ក្រោយពី ដាំបានរយៈពេលចាប់ពី៣ខែឡើងយើងអាចចាប់ផ្តើមដកប្រមូលផល។នៅលើផ្ទៃដី៧អារ អាចប្រមូលផលបាន៥៦០គីឡូក្រាម។ទូទាត់លើការចំណាយ យើងអាចទទួលបានប្រាក់ចំណេញសុទ្ធ ៥៩២ ០០០រៀល។សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:


រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ–ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន–កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ–ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ២តឹកដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់– ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម៕

ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *