សូមជួយចែករំលែកបន្តផង!!! វិធីផ្សាំល្ហុងសម្រាប់ដាំឆាប់បានទទួលផលឆាប់រហ័ស

ជារឿងងាយៗស្រួលៗទេ ដែលមានវត្ថុត្រូវការដូចជា៖១-កាំបិតមុតតូចមួយ ២-ខ្សែសម្រាប់ចង ៣-ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ ៤-ស្រកីដូង ៥-ដីកំទេចស្លឹករុក្ខជាតិ ៦-ស្នៀតឈើ

វិធីផ្សាំ៖ ១-ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាំ ២-បន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើម

៣-យកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិច ៤-កាត់បញ្ចិត ជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះ ៥-វះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ

រួចយកខ្សែរុំជុំវិញឲ្យជាប់ ៦-ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួតឬអត់៧-រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឬសដែលយើងអាច មើលឃើញនៅក្នុងថង់នោះដែលយើងអាចយកវាទៅដាំបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *