បើមិនជឿសូមកុំប្រមាថ..លោកតាដំបងគ្រញូងមានមហិទ្ធិឫទ្ធិបែបនេះ ទើបល្បីល្បាញដល់សព្វថ្ងៃ !

នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុកបានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលាឬក៏មច្ចុរាជ ) យកដាវមួយមកហុចប្រគល់ឱ្យ។

តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បានទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលនាងសែនមានផ្ទៃពោះ តែងតែចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ដាំលំអតាមសួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។

គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។ លុះចូលដល់វ័យល្មមនឹងសិក្សាបានកុមារ ញូង ត្រូវបានឪពុកម្តាយ យកទៅឱ្យរៀនសូត្រក្នុងសលោកម្នាក់ គ្រូចៅអធិការវត្តភ្នំ។ ស្លេះសេចក្តីប៉ុណ្ណឹងចុះនឹងនិយាយអំពី ព្រះបាទចក្រព័ត្របន្តិចសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលដែលព្រះបាទស័ង្ខចក្រ ឬ ស្តេចគំលង់ ព្រះមហាក្សត្រខ្មែរ ទី១៥ ចូលទីវង្គត ទៅ ព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម ចក្រព័ត្របានឡើង សោយរាជសម្បតិ្ត គ្រប់គ្រងប្រទេសកម្ពុជាបន្តពី ព្របិតាក្នុងព្រះជន្ម២១វស្សា។ ពិធីអភិសេកព្រះចក្រព័ត្រ ជាព្រះមហាក្សត្របានប្រារព្ធយ៉ាងឱឡារិកនៅថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំ វក ព.ស ១៥១៦ ត្រូវជា គ.ស៩៧២ ។ ព្រះអង្គជាស្តេចខ្មែរទី ១៦ហើយ មានព្រះរាជបរមនាមថា ព្រះបាទសម្តេចព្រះចក្រពត្រាធិរាជមរមបពិត្រ។ ព្រះអង្គគង់នៅព្រះបរម រាជវាំងមហានគរដដែល។ ព្រះបាទចក្រព័ត្រ មានព្រះរាជាបុត្រពីរព្រះអង្គ។

បុត្រច្បង ព្រះនាមបទុមកុមារ ប្រសូត្រ នៅឆ្នាំវក និង ព្រះរាជបុត្របន្ទាតប់ព្រះនាមសិរីកុមារ ប្រសូត្រនៅ ឆ្នាំរកា។ ជាមួយគ្នានេះអ្នកម្នាងកែវ ត្រូវជាមហេសីម្នាក់ទៀតរបស់ស្តេចចក្រព័ត្រ ក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ត្រូវជាគ.ស ១០០០។ សម័យមួយព្រះរាជាបានចេញបញ្ជាឱ្យនាម៉ឺន សព្វមុខមន្ត្រីកេណ្ឌ ប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌ ឱ្យមកកាប់ឈើជញ្ជូនថ្ម សាងសង់ព្រះបរមរាជវាំង និង បាចទឹកសំអាត ស្រះ អូរប្រឡាយតូចធំក្នុងព្រះនគរ។ ក្នុងចំនោមប្រជាជនកំណែន ទាំងនោះគេឃើញមានបុរសម្នាក់ មាឌមាំរាងធំ សម្បុរខ្មៅ ឈ្មោះនាយញូង។ នាយញូងត្រូវចៅហ្វាយខេត្តចាត់ឱ្យធ្វើជាមេរយពួកកំណែន ហើយបញ្ជូនទៅបំពេញការងារឯមហានគរ ។ ក្រុមរបស់នាយក្រញូង ត្រូវគេបង្គាប់ឱ្យទៅ កាប់ឈើ និង ជញ្ជូនថ្ម នៅជើងភ្នំដងរែក។ ក្រុមកំណែនខ្លះទៀត ក៏មានទៅធ្វើការឯភ្នំគូលែនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តការណ៏កំណែន នេះ បានធ្វើឱ្យប្រជាជនខ្មែរទាំងប្រុស ទាំងស្រី ខឹងសម្បាក្តៅក្រហាយគ្រប់ៗគ្នា។ គឺដោយសារខ្លាចអំណាចស្តេច ខ្លាចទទួលទោសពៃរ៏ ម្ល៉ោះហើយ ម្នាក់ៗចេះតែខាំមាត់សង្កត់ធ្មេញ គោរពធ្វើតាមតែបញ្ជាទៅ។ ថ្ងៃមួយនាយញូង ត្រូវដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្ល ចំអិនម្ហូបអាហារ សំរាប់សមាជិកក្រុមកំណែនឯទៀត ដែលទៅបំពេញភារកិច្ច។ វេលាដាំបាយឆ្អិន កាលណា នាយញូងរកអ្វី មិនបានមកជ្រួយបាយ ក៏ងាកឆ្វេងស្តាំ ស្រាប់តែក្រឡេកឃើញមែកដើមរកាខ្មៅ។ នាយញូងក៏ឈោងចាប់យកមែកដើមរកាខ្មៅនេះមកជ្រួយបាយ។ រំពេចភ្លាមនោះ បាយដែលមានពណ៌សស្គុះ ក៏ប្រែក្លាយជា ខ្មៅវិញ ដោយក្តីហេវហត់ និង ឃ្លានផងនាយញូង ក៏បរិភោគ បាយពណ៌ខ្មៅនោះ ទាល់តែអស់ពីខ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកនាយញូងក៏ចាប់ផ្តើម ដាំបាយថ្មីសំរាប់សមាជិក កំណែនឯទៀត។តែម្តងនេះដល់ពេល នាយញូងរកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ ស្រាប់តែមែកឈើនោះ បាត់ស្រមោល រកមិនឃើញ។ មែកដើមរកាខ្មៅ ដែលបាននោះ គេមិនដឹងឡើយថា ជាអន្តរាគមន៏របស់ទេវតាឬ ខ្មោចអារក្សយកមកដាក់ ហើយលាក់បំបាំងវិញ! ប៉ុន្តែបើតាម ពង្សាវតារវត្តទឹកវិល ក្នុងស្រុកស្អាង ខេត្តកណ្តាលបាន សរសេរកត់ត្រាទុក មកថា ដោយគុណបុណ្យបារមីនាយញូងនឹង ត្រូវបានធ្វើជាស្តេច ទើបបានជាទេវតាមកដាក់បណ្តុះ ឱ្យមានដើមរកាខ្មៅ ដុះនៅចំកណ្តាលកន្លែងដែលពួកកំណែនរបស់នាយញូង ត្រូវមកបោះជំរុំតាំងទីយ៉ាងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្តើមមានកម្លាំងខ្លាំងក្លា កើតឡើងប្រឺសៗ ជាលំដាប់ដោយមិនដឹងខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយទើប នាយដឹងថាមានកំលាំងខ្លាំងអស្ចារ្យស្មើរនឹង ដំរីសារប្រាំពីរ។

នាយញូងអាចពត់កាច់និង ដកដើមឈើទាលបានយ៉ាងងាយស្រួលមិនបាច់ខំ។ ក្រុមកំណែនទាំងអស់កាលបើឃើញមហិទ្ធិរិទ្ធិបារមី នាយញូង សមាជិកកំណែនទាំងនោះ ក៏នាំគ្នាបាក់បបខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ។ ម្នាក់ៗយល់និង ជឿថានាយញូង ជាតួអង្គព្រះបាទធម្មិកដែលយាងចុះមកចាប់កំនើតជាមនុស្សលោក ដើម្បីស្រោចស្រង់ និងលើកស្ទួយតម្កើងព្រះពុទ្ធសាសនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាជនកំណែន ទាំងនោះនាំគ្នាសុំចុះចូលបំរើ នាយញូង ហើយសុំតែងតាំងឱ្យឡើងធ្វើជាស្តេច។នៅពេលដែលនាយញូងកំពុងតែមានកម្លាំងកើនមហិមា ដូចដំរីសារប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញមកធ្វើជាអាវុធ។ គឺដំបងឈើគ្រញូងមានប្រវែង ប្រាំហត្ថមួយចង្អាម។ នាយញូងចាប់យកដំបងនោះមកគ្រវី វិលញាប់ស្មេ ដូចកងចក្រ ហើយនាយក៏អាចហក់លោតបានដល់កម្ពស់ទៅ ១៥ហត្ថផងដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញ ឬទ្ធិចេស្តារបស់នាយញូងខ្លាំងអស្ចារ្យដូចនេះ ក៏បានដាក់ឈ្មោះឱ្យថា ​ដំបងក្រញូង ជាប់ជារៀងដរាបរហូតមក។ ដឹងច្បាស់ថាខ្លួនមានកម្លាំង ខ្លាំងក្លាពូកែ លើសអស់មនុស្សធម្មតា ហើយ មានឬទ្ធិបុណ្យអំណាច នាយញូងក៏ចាប់ផ្តើម បែកគំនិតចង់សោយរាជ្យធ្វើជាស្តេចដូចដែល ក្រុមជនកំណែនទាំងអស់ឱ្យឈប់កាប់ឈើសំរាប់យកទៅសង់ព្រះរាជវាំងស្តេច។

ក្រុមកំណែនទាំងអស់ ត្រូវនាំគ្នាកាប់ឈើធ្វើជាដំបងព្រនង់វិញ និង នាំគ្នាកាន់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នារៀបចំហ្វឹកហ្វឺនជា កងទ័ពដើម្បីចេញដំនើរ ទៅព័ទ្ធវាយវាំង ប្រហារស្តេចព្រះបាទចក្រព័ត្រ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមីរដើរតាម ដំបងគ្រញូង ដូច្នេះគេអាចរួចពីកំណែន លែងនឿយហត់កាប់ឈើជញ្ជូថ្មបំរើស្តេចទៀត។ ពង្សាវត្តាវត្តទឹកវិលប្រាប់ថា ដំបងគ្រញូងលើកទ័ព១០ម៉ឺននាក់ទៅឡោមព័ទ្ធព្រះមហានគរ។ ព្រះមហាក្សត្រព្រះនាម ចក្រព័ត្រគ្រានោះ ដែលកំពុងមានជំងឺរោគាព្យាធិយ៉ាង ទម្ងន់ ព្រះអង្គបានចែកទ័ពជាពីរផ្នែក ឱ្យចេញទៅទប់ទល់នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយត្រូវចេញទៅក្រៅទីក្រុងវាយប្រយុទ្ធ ប្រឈមមុខផ្ទាល់នឹងសត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯទ័ពផ្នែកទីពីរត្រូវនៅប្រចាំការពារ ព្រះរាជធានី។ ការប៉ះទង្គិច រាំងជល់គ្នារវាងទ័ពទាំងពីរមានសភាព ខ្លាំងក្លាគួរឱ្យរន្ធត់។ ទាហានពលសេនាទាំងសងខាងស្លាប់និង របួសច្រើនមីរដេរដាស ។ ប៉ុន្តែមិនយូរប៉ុន្មានទ័ពរបស់គ្រញូង ក៏ចាប់ផ្តើមមានប្រៀបជាង ហើយក៏យកបានជោគជ័យកំទេចទ័ព ទីមួយរបស់ស្តេច ព្រះចក្រព័ត្រ។ ដំបងគ្រញូងវាយសម្រុក រុលរុកតទៅមុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះនគរ។ ខាងព្រះមហាក្សត្រ នៅសល់តែទ័ព ទុកសម្រាប់ការពារ ទីក្រុងតែ ប៉ុណ្ណោះ។ ទោះបីជាដូច្នេះក៏ដោយ ក៏ទ័ពរបស់ដំបងគ្រញូងនៅតែពុំអាចវាយ ដណ្តើមយករាជធានីបានដែរ។ កងទ័ពដំបងគ្រញូងឡោមព័ទ្ធព្រះមហានគរអោយរយៈពេល ២ខែហើយនៅតែមិនទាន់បានជ័យជំនះផ្តាច់ព្រ័ត្រទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនោះដំបងគ្រញូង ចាត់ពលសេនាគ្រប់រូបឱ្យ ប្រដាប់ជាប់នឹងខ្លួននូវ ចន្លុះនិង ជ័រឈើ។ លុះយប់ជ្រៅកាលណា ដំបងគ្រញូង ក៏បញ្ជាឱ្យពលរេហ៏ ទាំងអស់វាយប្រហារសន្ធប់ យ៉ាងគគ្រឹកគគ្រេង ដាក់ជណ្តើរលោតផ្លោះឡើងកំពែង មហានគរ យ៉ាងរហ័សរហួន ហើយចាក់ស្រោចស្រព និង ដុតជ័រឈើ បោះចូលទៅលើផ្ទះសម្បែង ក្នុងបរិវេណក្រុង។ មិនយូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូង ក៏វាយកំទេចទ្វារមហានគរ បានដោយជោជ័យ ហើយក៏រត់សម្រុកចូលវាយលុក រុករុល ប្រហារកាប់ចាក់យ៉ាងសាហាវឥតត្រាប្រណី ទៅលើកងទ័ពព្រះរាជា និង ប្រជាពលរដ្ឋស្លូតត្រង់ ទាំងប្រុសស្រីទាំងចាស់ ទាំងក្មេង ។ ក្នុងគ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងដែលមានជម្ងឺយ៉ាងធ្ងន់ធ្ងរ ផ្ទំនៅលឺព្រះទែន កាលបើលឺសូរស្នូរ អាវុធប៉ះ ទង្គិចគ្នា ឃើញភ្លើងកំពុងតែឆាបឆេះព្របរមរាជវាំង លឺសូរ សម្លេងស្រែកហ៊ោរ កញ្ជ្រៀវអឺងកង លាយឡំដោយការយំយែក ស្រែកឈឺចុកចាប់ព្រះអង្គខំប្រឹង ងើបឈរដេកព្រះខ័ន ដើម្បីចេញទៅតស៊ូ។ តែព្រះអង្គត្រូវដួលធ្លាក់មកលើព្រះក្រឡាបន្ទំវិញ ហើយសុគតក្នុងគ្រានោះទៅ។ពង្សាវតារសម្តេចវាំងជួន បានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី ១៦ បានសុគតនៅក្នុងឆ្នាំជូតក្នុងព្រះជន្ម៤៩វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពង្សាវតារវត្តទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូងកាលបើបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះបាទចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះនៅភ្នំក្រោម។ ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវនឹង គ.ស ១០០១ ដំបងគ្រញូងកូនរាស្រ្ត សាមញ្ញដែលមានពង្សចេញពីស្រទាប់ប្រជាជនកសិករបានទទួល អភិសេកឡើងសោយរាជ្យ សម្បត្តិគ្រប់គ្រងប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយជាស្តេចទី ១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្តមអមរទេវរាជ។ គ្រាន់តែបានទទួលជ័យជំនះឡើង កាន់អំនាច និង សោយរាជ្យភ្លាម ស្តេចដំបងគ្រញូងមិនបង្អប់ទុក ងោយរាជវង្សានុវង្ស ព្រះមហាក្សត្រមុនបានសុខឡើង។ ព្រះអង្គចេញបញ្ជាទៅគ្រប់ មន្ត្រីពលសេនាទៅតាមភូមិស្រុក តំបន់នានាក្នុងព្រះរាជាអាណាចក្រអោយដើរស្រាវជ្រាវ ឆែកឆេររក ចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល ដោយដុតក្នុងភ្លើងទាំងរស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងពីព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែមានអាយុ១៣វស្សាភ័យភិតឥតឧបមាហើយ បានគេចលួចរត់រួចផុត ពីកណ្តាប់ដៃពួកស្តេចដំបងគ្រញូង។ ព្រះអង្គបានទៅសាងផ្នួសជាងសង្ឃ ក្នុងព្រៃភ្នំក្រំថ្ម ចាប់តាំងពីថ្ងៃនោះមក។ គេបានដឹងថាព្រះអង្គមិនដែលទាក់ទង ឬ និមន្តចេញចូលកាត់តាម ស្រុកភូមិអ្នកស្រុកឡើយ ហើយគេបានដឹងទៀតថា ព្រះអង្គបានរៀនចេះចាំគ្រប់សិល្ប៏សាស្ត្រ វេទមន្តវិជ្ជាការខ្លាំងពូកែអស្ចារ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនែកឯព្រះរាជបុត្រទី២គឺ ព្រះសិរីកុមារ ដែលទើបតែមានព្រះជន្ម៥វស្សារួមជាមួយនឹងមេដោះ ខំរត់ពួនគេវេះវាងយករួចខ្លួន ដែរតែរត់មិនផុតត្រូវក្រុមសេនាដំបងគ្រញូង ចាប់បាន។ ព្រះសិរីកុមារត្រូវពលសេនា ទាំងនោះចាប់គ្រវាត់បោះចូលទៅក្នុងភ្នក់ភ្លើងដើម្បីអោយ ស្លាប់។ នាកាលនោះពេលល្ងាច ព្រលប់យប់បន្តិចហេតុតែសំណាងបុណ្យ បារមីមកជួយទាន់ស្រាប់តែ ពលទាហានមួយក្រុមមកដល់មើល ឃើញប្រទះនឹងភ្នែក ក៏កើតមានចិត្តសង្វេគអាណិតអាសូរ នាំគ្នាំអូសទាញអូសព្រះសិរីកុមារ ចេញពីភ្លើងយកមកលាក់ ទុកក្នុងគម្តោតផ្តៅក្រែក ហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគតទេ គ្រាន់តែត្រូវភ្លើងឆាបឆេះរលែះរលួយមានដំបៅ ស្លាកស្នាម ពាសពេញរាងកាយតែប៉ុណ្ណោះ។ បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្តកាត់មកតាមនោះ បានយល់ឃើញ ព្រះសិរីកុមារស្ថិតក្នុងសភាពដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃទាំងអស់អង្គ មានចិត្តមេត្តាករុណា សង្គ្រោះជួយរើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរបន្តិចមកដំបៅព្រះរាជកុមារ ក៏បានជាសះស្បើយ តែដៃជើងរបស់ព្រះអង្គ ត្រូវឡើងក្រញឹងក្រញង់រួញជាប់គ្នា រកដើរមិនកើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីនឹងធ្វើចលនាទៅមុខថយក្រោយ ទៅឆ្វេងទៅស្តាំងព្រះអង្គខំប្រឹងរំកិលដោយគូទ។ ហេតុដូច្នេះហើយបានជាអ្នកផងទាំងពួងដាក់ឈ្មោះអោយថា ព្រហ្មកិល។ អ្នកខ្លះទៀតនិយមហៅ ពញាក្រែក ព្រោះព្រះសង្ឃបានរើសយកចេញពីគម្តោតផ្តៅក្រែក។ ឥលូវយើងនឹងអធិប្បាយនិយាយ អំពីស្តេចដំបងគ្រញូងក្សត្រខ្មែរទី ១៧វិញ ព្រះអង្គសោយរាជ្យបាន ៧ឆ្នាំ ៧ខខែហើយ។ ថ្ងៃមួយព្រះអង្គបានកោះហៅ ព្រះរាជហោរាមកទស្សន៏ទាយមើលជោគជតារាសីរបស់ព្រះអង្គ។ ព្រះអង្គ ចង់ដឹងថា តើមានអ្នកមានបុណ្យណាមួយអាចមក ដណ្តើមរាជ្យពីព្រះអង្គឬទេ? ហោរាវាយលេខអត្តៈ គន់គូរបូកសង គុណចែកចុះឡើង មើលទៅឃើញថាព្រះអង្គ ដំបងគ្រញូងសោយរាជ្យសម្បត្តិ ប្រទេសកម្ពុជាបានតែ ៧ឆ្នាំ ៧ខែ និង ៧ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ៧ថ្ងៃទៀត ព្រះអង្គនឹងត្រូវអស់បុណ្យ។

ពេលនោះមានអ្នកមានបុណ្យនឹង ចេញមកដណ្តើមយករាជ្យសម្បិត្តជាមិនខាន។ លឺសូរហោរាទស្សទ៏ទាយដូច្នេះ ស្តេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើងនឹងយកដំបងគ្រញូងរបស់យើង គប់វាអោយបែកខ្ទេចម៉ត់តែម្តង។ បើយើងវាយកម្ទេច យកជ័យជំនះមិនបានទេ នោះយើងនឹងសូមចុះចាញ់ហើយ យើងនឹងលើករាជបល្ល័ង្គថ្វាយភ្លាម ដើម្បីជៀសវាងកុំអោយកើយមានសង្គ្រាមកាប់សម្លាប់បង្ហូរឈាមគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះប្រទេសជាតិខ្មែរ ក៏មិនរងទុក្ខវេទនាព្រាត់ប្រាស់ មិនមានកម្មពៀរវេរាដោយសារតែ រូបយើងដែរ។ ឯរូបយើងសោត ក៏គ្មានជាប់ជំពាក់កម្មពារ នឹងបណ្តាជនខ្មែរ ហើយយើងក៏គ្មានអ្នកណាអាចដាក់កំហុស ផ្តន្ទាទោស ជេរប្រទេសផ្តាសា តកូនតចៅរៀងរហូតទៅដែរ។ ដំណឹងទស្សទ៏ទាយបានលេចលឺជ្រួតជ្រាប ទៅដល់ប្រជានុរាស្រ្តគ្រប់ទិសទី។ ថ្ងៃទី៧មកដល់កាលណា មនុស្សម្នាអ្នកស្រុកភូមិ ពីគ្រប់ដំបងជិតឆ្ងាយ នាំគ្នាមកមហានគរជួបជុំ កុះករ កកកុញទ្រហឹងអឺងកង រង់ចាំមើលអ្នកមានបុណ្យ។ ពញាក្រែក ឬ ព្រហ្មកិល ចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្តី អនុញ្ញាតិពីព្រះសង្ឃដើម្បីមើលអ្នកមានបុណ្យនឹងគេដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ (ព្រហ្មកិលមានអាយុ១៧ឆ្នាំ នេះបើតាមពង្សាវតារវត្តកោកកាក) នាយខំប្រឹងរំកិល ចែវគាស់លើដីអូសគូទធ្វើដំនើរ យ៉ាងសែនត្រដាបត្រដួស តាមផ្លូវឆ្ពោះទៅកាន់មហានគរដោយមានជំនឿ និង សង្ឃឹមថា បើមានអ្នកមានបុណ្យចេញមកមែន អ្នកដែលមានជម្ងឺមានរោគា ព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិន មុខនឹងតែជាសះស្បើយ មើលឃើញ ដើររួច ដូចដើមជាមិនខាន។កាលបើបានឃើញ អ្នកមានបុណ្យ ជិះសេះដល់ដូច ហោរាទស្សន៏ទាយ ប្រជាពលរដ្ឋដែលនាំគ្នាចាំមើល កកកុញក្នុងមហានគរ ស្រែកហ៊ោរកញ្ជៀវ ទ្រហឹងអឺងកងរត់ប្រពាក់ ប្រពូនតាមមើលព្រឹត្តការណ៏។ ចំណែកស្តេចដំបងគ្រញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរណាស់មកហើយ កាលបើបាន

ឃើញជាក់ស្តែងនឹងភ្នែក កើតមានក្តីមួហ្មងក្តៅក្រហាយ ខឹងសម្បារជាខ្លាំង ចាប់ទាញដំបងគ្រញូង មកគប់ចោលតម្រង់ទៅពញាក្រែក ឬ ព្រហ្មកិល ដើម្បីប្រហារជីវិត ឱ្យក្សិណក្ស័យតែម្តង។ ប៉ុន្តែដំបងរបស់ស្តេចដំបងគ្រញូងបែរ ជាអស់រិទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយជាអូរ ដែលមានឈ្មោះថា អូរដំបង។ ហើយតំបន់នោះក៏មានឈ្មោះថា បាត់ដំបង។ ឃើញហេតុភេទដ៏អស្ចារ្យ ដូច្នោះ ប្រជានុរាស្ត្រខ្មែរគ្រប់រូប ព្រមទាំងសេនា នាហ្មឺនសព្វមុខ មន្ត្រីក៏នាំគ្នា ក្រាបថ្វាយបង្គំសំពះ ទទួល ព្រហ្មកិល។ ឯស្តេចដំបងគ្រញូងវិញ ដែលយល់ដឹងថា ខ្លួនអស់បុណ្យបារមី អស់សមត្ថភាព ក៏សុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្តដាក់ខ្លួន ក្រាបថ្វាយបង្គំ ពញាក្រែក ឬ ព្រហ្មកិលសុំចំណុះចុះចាញ់ហើយ លើករាជ្យសម្បតិ្តប្រគល់ ថ្វាយក្នុងពេលជាមួយគ្នានោះទៅហោង។ អតីតស្តេចដំបងគ្រញូង បានសម្រេចចិត្តធ្វើដូចអ្វីដែលបានគិតទុកនោះមែន គឺធ្វើដំនើរគ្មានទិសដៅ ចាកចេញពីព្រះនគរក្នុង ខែភទ្របទ ឆ្នាំវក។ ដំបងគ្រញូងបានទៅដល់ស្រុកលាវ។ កាលនោះ នគរចម្ប៉ាសាក់ ត្រូវហ្វូងដំរីចេញមក យារយីរាតត្បាត ធ្វើអោយប្រជានុរាស្រ្ត រងទុក្ខវេទនា និង វិនាសហិនហោចអស់ជាច្រើន។ ស្តេចដំបងគ្រញូង បានចេញទៅជួយ យកអាសារស្តេចលាវ កំចាត់អស់ហ្វូងដំរី ។ ដូច្នេះហើយដើម្បី តបស្នងសងគុណផង ហើយជាពិសេស ដោយភ័យព្រួយបារម្ភ ខ្លាច

កំលាំងអំនាច តេជៈបារមីផង ទើបបានជាស្តេចស្រុកលាវ ព្រះស៊ីសុច្ចណាគុណហ៊ុត លើកកូនក្រមុំព្រះនាម សយបុបា្ផ អោយទៅដំបងគ្រញូង ទុកធ្វើជាភរិយា។ តែស្តេចលាវនឹកគិតក្នុងខ្លួនម្នាក់ឯងថា ដំបងគ្រញូងនេះ ខ្លាំងពូកែណាស់ ហើយនឹងអាចក្បត់ដណ្តើមរាជ្យពីយើង ជាមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្តេច ដើម្បីកំចាត់អោយបានមុនជាដាច់ខាត ស្តេចលាវក៏អង្វរកូនស្រី អោយប្រើល្បិចកិច្ចកល ស៊ើបសួរប្តីថា តើធ្វើដូចម្តេចទើបគេអាច សម្លាប់បាន? ហើយបើចង់សម្លាប់វិញ តើគេប្រើមធ្យោបាយ ដូចម្តេចដែរ? ។ កាលណាបានដឹងគ្រប់សេចក្តី ហើយ នាងត្រូវមកប្រាប់បិតាវិញជាបន្ទាន់។ លុះទៅដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលួងលោម របស់ប្រពន្ធ ដំបងគ្រញូ រៀបរាប់អស់នូវរឿងអាថ៌កំបាំង ដែលមានជាប់ទាក់ទង ទៅនឹងអាយុជីវិត របស់ខ្លួន។ នាងសយបុបា្ផ ក៏យកដំនឹងនោះទៅប្រាប់បិតា តាមដំនើររឿង។ បានដឹងដូច បំណងស្តេចលាវ មិនបង្អន់យូរឡើយក៏ចាត់ចែងរៀបចំអោយធ្វើ គ្រឿងយន្តដាក់ក្នុងបង្គន់សំរាប់សំលាប់ ដំបងក្រញូង។ ថ្ងៃមួយនៅពេលដែលដើរចូលទៅក្នុង បង្គន់ដំបងគ្រញូង ដើរទៅទាក់ជើងនឹងខ្សែជាហេតុធ្វើអោយ គន្លឹះគ្រឿងយន្ត បាញ់ស្នចំចូលក្នុងរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនបានស្លាប់ ភ្លាមនោះទេ ។ ពេលនោះដំបងគ្រញូងយល់ច្បាស់ណាស់ អំពីបុព្វហេតុដែល នាំបណ្តាលអោយ អស់ជីវិត។ គាត់បានពោលថា មិនគួរណាយើងមកបរាជ័យចាញ់បោកគេ ដោយសារតែសម្ផស្សរបស់ ស្ត្រីសោះ ហើយគាត់បានផ្តែផ្តាំ

ទៀតថា៖១- មិនត្រូវដេកលង់លក់ទេ នៅពេលណាដែលយើងត្រូវខ្យល់បោកបក់ បបោសអង្អែល។២- កាលណាចូលដំនេក មិនត្រូវនិយាយរឿងអាថ៌កំបាំងប្រាប់ប្រពន្ធទេ។៣- មិនត្រូវទុកចិត្តស្រីណា ដែលនៅក្រៅគ្រួសារឡើយ។៤ – កាលណាឃ្លានគេត្រូវយកអង្ករមកលាង ដណ្តាំបាយអោយឆ្អិនសិន សិមបរិភោគក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានរបួសជាទម្ងន់ ដំបងក្រញូងក៏ចាកចេញ ពីស្រុកលាវ ហើយត្រឡប់ទៅស្លាប់នៅឯស្រុកកំនើត របស់ខ្លួនវិញ គឺនៅស្រុកសួនមង្ឃុត នោះបើតាមពង្សាវតារ វត្តទឹកវិល។ ពង្សាវតារដដែល បានបញ្ជាក់បន្តទៀតថា ព្រះនាងសយបុបា្ផ ដែលពោរពេញទៅដោយវិប្បិដិសារី បានធ្វើដំនើរទៅតាមស្វាមី ហើយបំរើកំដរ ប្រណិប័តន៏ រហូតដល់ថ្ងៃស្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះនាងបានរៀបចំធ្វើពិធីបូជាតាម ទំនៀមទំលាប់ ប្រពៃណី ហើយបានយកអដ្ឋិធាតុទៅតម្កល់ទុកក្នុងចេតិយមួយក្នុងស្រុកចម្ប៉ាសាក់។ រីឯ ពញាក្រែក ឬ ព្រហ្មកិល វិញ ព្រះអង្គបានទទួលរាជាភិសេក នៅថ្ងៃ ១កើត ខែ មិគសិរ ឆ្នាំ វក ព.ស ១៥៥២ គ.ស ១០០៨។ ព្រះអង្គបានទទួលព្រះបរមនាមថា ព្រះបាទសម្តេចសន្ធពអម្រែក ព្រះបរមព្រហ្មកិល អង្គម្ចាស់។ (នេះបើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នព្វរតន៏) ។ តែបើតាមពង្សាវតារ វត្តកោកកាក ថា ពញាក្រែក ឬ ព្រហ្មកិល ព្រះអង្គមានព្រះបរមនាមថា ព្រះបាទសន្ធពអម្រិន្ទ៕ដកស្រង់ចេញពីសៀវភៅ ព្រះធម្មទេសនា របស់ ភិក្ខុ សុខ សុភាព ចៅអធិការវត្ត លៀប និង ជាព្រះធម្មធរអនុកណ ស្រុកបាត់ដំបង ខេត្តបាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *