រឿងនឹកស្មានមិនដល់ទេ!! ទារិកាអាយុ៤ខែ ជាប់ក្នុងគំនរអគារមិនស្លាប់ព្រោះមូលហេតុ…
កន្លងទៅ ធ្លាប់មានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារប្រទេសនេប៉ាល់ ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង។ គ្រោះធម្មជាតិរញ្ជួយដីនោះបានសម្លាប់មនុស្សជាង ៩ ០០០នាក់ និងជាង២០ ០០០នាក់។រឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺថា ទារកដែលទើបតែមានអាយុ ៤ខែម្នាក់នៅមានជីវិត បន្ទាប់ពីជាប់គាំងនៅក្នុងគំនរបាក់បែកអស់រយៈពេល ២២ម៉ោង។
ពេលនេះក្មេងនោះធំហើយ ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី ពេលនោះពិតជាសំណាងខ្លាំងណាស់ដែលទាហានបានឮសំឡេងទារកយំហើយក៏ប្រញាប់ប្រញាល់រត់ទៅកន្លែងគំនរបាក់បែក ហើយក៏ទាញទារកចេញមក។មូលហេតុដែលនាំឲ្យក្មេងតូចនៅមានជីវិត គឺដោយសារតែរលំទូក្បែរខ្លួននាង។
បន្ទាប់ពីកើតមានហេតុការណ៍រញ្ជួយដី ពេលនោះអ្នកស្រី Rasmila ត្រូវជាម្ដាយ ក៏បានប្រញាប់ទៅផ្ទះ ប៉ុន្តែផ្ទះរបស់គាត់បានបាក់បែកទ្រុឌទ្រោមអស់ទៅហើយ ថែមទាំងកូនតូចរបស់ខ្លួនជាប់នៅក្នុងផ្ទះទៀងផង។ ពេលដដែលនោះ គាត់មានការព្រួយបារម្ភជាខ្លាំង គាត់ក៏បានស្រែកហៅឲ្យអ្នកជិតខាងមកជួយរកកូនរបស់គាត់ដែរ។ក្រោយពីរកកូនអស់រយៈពេល ២ម៉ោងអ្នកស្រី Rasmila ឃើញតែកូនស្រីបង តែគាត់នៅតែមិនអាចរកឃើញកូនប្អូនឈ្មោះ Sonish ឡើយ។