ថ្នាំងម្រាមមេដៃបែបនេះ គឺពិតជាមនុស្សដែលអស្ចារ្យណាស់!!!
មនុស្សដែលមានថ្នាំងម្រាមមេដៃបែបនេះ មានឈ្មោះថា មេដៃព្រះនេត្រព្រះពុទ្ធ។ បើតាមការទស្សន៏ទាយតាមក្បួនឥណ្ឌាបានឲ្យដឹងថា ការមើលបាតដៃអាចដឹងពីជោគវាសនាមួយចំនួនធំរបស់មនុស្សបាន។
អ្នកនោះ គឺជាប្រភេទមនុស្សដែលមានគេស្រលាញ់រាប់អានច្រើន - បុគ្គលដែលមានថ្នាំងម្រាមមេដៃឆ្វេងព្រះនេត្រព្រះពុទ្ធបែបនេះ អាចនិយាយបានថាមានវិញ្ញណទី៦ ព្រោះដៃឆ្វេងត្រូវបានគេចាត់ទុកថាជាដៃមានអារម្មណ៍ ហើយរាល់អ្វីៗដែលកើតឡើងមិនល្អនោះ បុគ្គលម្នាក់នេះអាចប្រមើលមើលឃើញ ហើយអាចធ្វើការបញ្ជៀសនូវហេតុការណ៏អាក្រក់នោះបាន-រាល់ការសេពគប់ទៅលើមនុស្សគ្រប់ប្រភេទ មានលក្ខណៈល្អប្រសើរ តែគួរចៀសវាងសេពគប់នូវមនុស្សដែលមិនល្អ
លាភសំណាង មនុស្សដែលមានថ្នាំងម្រាមមេដៃបែបនេះ មិនថាតែខាងឆ្វេង និងខាងស្តាំនោះទេ គឺជាមនុស្សអស្ចារ្យ ខ្លាំងណាស់ បើទោះបីជាពេលនេះពួកគេកំពុងតែជួបរឿងលំបាកយ៉ាងណាក៏ដោយ ក៏នៅតែអាចដោះស្រាយបាន និងតែងតែបានជួបនៅសំណាងជានិច្ច។
មនុស្សប្រភេទនេះគឺជាមនុស្សដែលមិនអាចក្រនោះឡើយ ហើយក៏មានសុភមង្គលបំផុតផងដែរ ថ្ងៃក្រោយអ្នកនឹងក្លាយទៅជាមនុស្សដែលមានទ្រព្យស្តុកស្តម្ភ និងមានសក្តិអំណាចខ្ពង់ខ្ពស់។
ហើយអ្វីដែលពិសេសមួយទៀតនោះ មនុស្សបែបនេះមានញាណពិសេសសមួយ រាល់អ្វីដែលគេនិយាយ និងផ្តល់យោបល់ រមែងតែក្លាយទៅជាការពិត បើទោះបីជាមិនសមហេតុផលក៏ដោយ។
ប្រភព៖ vdoamazing