ការពិត! ឪពុករបស់ បេក្ខជន Cambodian Idol ថុល សុភិទិ ជាមន្ត្រីរាជការថ្នាក់ខ្ពស់ មានតួនាទី…(មានរូបភាព)

បងប្អូនអ្នកតាមដាន កម្មវិធីប្រឡងចម្រៀងលំដាប់ពិភលោក Cambodian Idol រដូវកាលទី៤នេះ ប្រាកដជាបានស្គាល់ បេក្ខជន ដែលមានឈ្មោះ ថុល សុភិទិ រួចមកហើយ ដោយសារបេក្ខជនរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រ ព្រោះតែទឹកដមសំលេងដ៏ពីរោះរបស់គាត់។

ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ គ្រប់គ្នាស្គាល់មុខមាត់ប៉ារបស់ ថុល សុភិទិ បាត់ ពិសេសមានតួនាទី ជាមន្ត្រីរាជការថ្នាក់ខ្ពស់ទៀត គឺឧត្ដមសេនីយ៍ទោ មាឃ ប៊ុនថុល ពាក់ផ្កាយរហូតដល់ទៅ ២ ថែមទៀតផង។

“តើបុគ្គលម្នាក់នេះជាអ្នកណា? ហេតុអ្វីបានយករូបកូនខ្ញុំ ថុល សុភិទិ មកវាយតំលៃ លើរូបគាត់ គ្រាន់តែរឿងចាក់សាក់ លើដងខ្លួន ហេតុអី អ្នកឯង ហ៊ានវាយតំលៃ ប្រៀបធៀបកូនខ្ញុំ ទៅនឹងក្មេងញៀ.នថ្នាំ ក្មេងហិ.តកា.វ និងក្មេងគ្មាន ឪពុកម្តាយ ណែនាំប្រដៅ ហើយដាក់សញ្ញាសួរឲេ្យគេឆ្លើយតប តើអ្នកឯង មានបំណងអី្វ បានអ្នកហ៊ានវាយតំលៃ គ្រួសារខ្ញុំ និងកូនខ្ញុំ?

អ្នកស្គាល់ខ្ញុំ គ្រួសារខ្ញុំនៅឯណា? អ្នកឯង ត្រូវតែចេញមុខមក សុំទោសគ្រួសារខ្ញុំ ជាសាធារណ: ព្រោះ អ្នកឯងហ៊ានមើលងាយ គ្រួសារខ្ញុំ និងកូនខ្ញុំ ថុល សុភិទិ
សូមបងប្អូន ជួយចែករំលែក ឲ្យពុកម៉ែ បងប្អូន បានដឹង ឲ្យគាត់ចេញមកជួបខ្ញុំ។”
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.