រំភើបជំនួស ! ទីបំផុត លោក ឌួង ឆាយ សម្រេចធ្វើរឿងនេះជូន Dj Lion ហើយ នោះគឺ…(មានរូបភាពច្រើន)

ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជានៅចាំ អតីតពិធីករសម្បូរវោហាកំពូលមន្តស្នេហ៍ លោក ហែម បូរិទ្ធ ហៅកាត់ DJ ឡាយអ៊ិន ជាក់ជាមិនខាន ដែលរូបលោកត្រូវគេស្គាល់ច្រើនតាមរយៈ កម្មវិធី Freshy Winner កំឡុងពេល១០ឆ្នាំមុន។

ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារថា “ដោយឃើញអាណិត DJ ឡាយអិនខ្លាំងពេក បន្ទាប់ចេញពី ពន្ធនាគារ ព្រៃស មក DJ ឡាយ អ៊ិន ត្រូវបាន លោក ឌួង ឆាយ ផ្តល់ឱកាសការងារអោយធ្វើ ដើម្បីកែប្រែខ្លួន និងបានលុយចិញ្ចឹមជីវិត ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក ឌួង ឆាយ បាននិយាយថា ដោយឃើញគាត់ជាអ្នកសិល្បៈមួយរូប ដែលជ្រុលខ្លួនខុសមួយពេល ពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួរផ្តល់ឱកាស អោយគាត់កែប្រែ កុំស្អប់ខ្ពើម ជាន់ពន្លិចគាត់ទៀតអី មនុស្សម្នាក់ កើតមក គ្មានអ្នកណា មិនចេះខុសឡើយ តែបើខុសត្រូវចេះកែ ។

ព្រោះកន្លងមក ប្រមុខថ្នាក់ដឹកនាំ ក៏ផ្តល់ឱកាសអោយលោកឌួង ឆាយ ដូចនេះ លោក ឌួង ឆាយ ក៏ផ្តល់ឱកាស អោយបន្ត ចំពោះ DJ ឡាយ អ៊ិន ទៀតដែរ ។ លោក ឌួង ឆាយ បានបន្តទៀតថា ថ្ងៃនេះ គឺខ្ញុំផ្តល់ឱកាសអោយគាត់បានធ្វើការងារ ជាមួយក្រុមហ៊ុនបុរី Downtown របស់ខ្ញុំ ដែលទើបចាប់ផ្តើមលក់នៅថ្ងៃនេះ។

ដោយផ្តល់ប្រាក់ខែអោយគាត់ផង និងផ្តល់ប្រាក់ភាគរយ ដល់គាត់ ដែលគាត់លក់បានផងដែរ ធ្វើយ៉ាងណា អោយគាត់មានការងារ ធ្វើបានប្រាក់ទុកចិញ្ចឹមជីវិត ។ ជូនដំណឹងអត្ថបទដោយ អ៊ឹម ជីវ៉ា”។

ឃើញបែបនេះ ធ្វើឲ្យ ពិធីករ សុខ រ៉ាស៊ី បាន​បង្ហោះរូបភាពមួយសន្លឹក នាព្រឹក ថ្ងៃទី ១៨​ ខែសីហា ឆ្នាំ ២០២២​ ជាមួយ Dj Lion ក្នុងទឹកមុខស្រស់ញញឹម នៅក្នុងកម្មវិធី បើកសម្ពោធមុខជំនួញថ្មី ខ្នាតយក្ស របស់ លោក ឌួង ឆាយ រួចនិយាយទំាងរំភើបជំនួសថា “ថ្ងៃនេះសម្ភោធបុរីរបស់ លោកអគ្គនាយក – ឌួង ឆាយ – គាត់ក៏បានអញ្ចើញ បងឡាយអែនមកដែរ ពិតជារំភើបណាស់!”។

Leave a Reply

Your email address will not be published.